ព្រលានសៀមរាបថ្មីបើកតេស្តសាកល្បងហើយ ខណៈព្រលានតារាសាគរនឹងពន្យារពេល

អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានចាប់ផ្តើមការធ្វើតេស្តសាកល្បងហោះហើរ ( flight Validation) ហើយ ស្របពេលអាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងត្រូវពន្យារពេលបើកដំណើរការសារជាថ្មីម្តងទៀតដែរ។

យោងតាមឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបាននិងកំពុងធ្វើតេស្តសាកល្បងការហោះហើររបស់ខ្លួនហើយ ដើម្បីឈានទៅបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។

គួររម្លឹកថា ត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាមេរិក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបានបើកដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ (អានបន្ថែម)

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង នឹងត្រូវពន្យារពេលសារជាថ្មីម្តងទៀត ហើយមិនអាចបើកដំណើរការដូចការព្រៀងទុកបាននោះទេ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំពន្យារពេលបើកដំណើរការ នៅក្នុងខែមិថុនា ឆ្នាំនេះរួចរាល់ហើយ ហើយបានជម្រាបទៅកាន់សម្តេចតេជោ ហ៊ុន សែនផងដែរ ដោយមិនបានបញ្ជាក់និងកំណត់ពីពេលវេលាជាក់លាក់ដើម្បីបើកដំណើរការនៅឡើយដែរ។ យ៉ាងណាម៉ិញ ក្រុមហ៊ុនសន្យាថានឹងព្យាយាមសាងសង់បង្ហើយការងារដែលនៅសេសសល់ឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

យោងតាមនាយកអាកាសយានដ្ឋានរូបនេះ បានបញ្ជាក់ថា កន្លងមក វិបត្តិកូវីដ១៩បានធ្វើឱ្យការដឹកជញ្ជូននិងផ្គត់ផ្គង់ សម្ភារៈសំណង់មានការយឺតយ៉ាវ ហើយប៉ះពាល់ដល់ដំណើរការនៃការសាងសង់ដែលបានគ្រោងទុក។ ដូច្នេះហើយទើបក្រុមហ៊ុនទាមទារពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់ការសាងសង់ និងឈានទៅបើកដំណើរការ។

មួយវិញទៀត លោកបានគូសបញ្ជាក់ថា ខាងក្រុមហ៊ុនកំពុងពិភាក្សារក្នុងការរកទុនបន្ថែម ដោយសារការសាងសង់ចេះតែអូសបន្លាយ ដែលរហូតមកដល់ពេលនេះឱ្យក្រុមហ៊ុនបានចំណាយទុនអស់ប្រមាណ ២០០លានដុល្លារ ទៅហើយ ដូចច្នេះក្រុមហ៊ុនកំពុងស្វែងរកដោះស្រាយលើបញ្ហានេះ។ បច្ចុប្បន្ននេះ ការសាងសង់នៅតែបន្តធ្វើជាធម្មតា គ្រាន់តែស្ថិតនៅក្នុងសកម្មភាពតិចតួចប៉ុណ្ណោះ។

គិតរហូតមកទល់នឹងត្រីមាសទី១ ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានសម្រេចការសាងសង់ចំនួន ៨០ភាគរយហើយ៕ (អានបន្ថែម )

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]