ក្រុមហ៊ុនចិន ទទួលសិទ្ធសង់កំពង់ផែអន្តរជាតិពហុបំណងនៅកំពត តម្លៃ១៥០០លានដុល្លារ

ក្រុមហ៊ុនចិន China Harbour Engineering Company LTD (CHEC) ទទួលបានសិទ្ធជាអ្នកសាងសង់កំពង់ផែអន្តរជាតិពហុបំណងនៅខេត្តកំពត បន្ទាប់ពីទីតាំងកំពង់ផែនេះ ត្រូវបានរៀបចំគ្រឹះក្រោម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរួចរាល់អស់រយៈពេលមួយឆ្នាំមកហើយ។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ ត្រូវបានធ្វើឡើង រវាងក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក និងក្រុមហ៊ុន ឆាយណា ហាបើរ​ អេនជីនារីង ខមភេនី អិលធីឌី នៅថ្ងៃទី៥ ខែឧសភា នៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការសាងសង់ចែកចេញពីបីដំណាក់កាល កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះ គឺជាគម្រោងវិនិយោគ ១,៥០០លានដុល្លារ នៅលើមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ (អានបន្ថែម)

ច្រកពហុគោលបំណងនឹងមានសមត្ថភាពទទួលទូកុងតាន័រ ៣០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ និងកើនឡើងដល់ ៦០ម៉ឺន TEUs នៅឆ្នាំ ២០៣០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានមានប្រសាសន៍ថា គម្រោងវិនិយោគដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារ និងពហុមុខងារកំពត នឹងក្លាយជាកំពង់ផែសមុទ្រទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែទំនើបអន្តរជាតិក្នុងតំបន់អាស៊ាន។

គួររម្លឹកថា កន្លងមក មានរបាយការណ៍មួយពី Globaldata បានបង្ហាញថា កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារ នៅកំពតនេះ បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]