Norway គ្រោងសង់ផ្លូវរូងក្រោមដី តែអណ្តែតទឹកដំបូងបង្អស់របស់ពិភពលោក

រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) បានស្នើសង់ផ្លូវរូងក្រោមដីអណ្តែតទឹកដំបូងបង្អស់លើពិភពលោក ដែលព្យាករណ៍ថាអាចនឹងចំណាយអស់ 40ពាន់លានដុល្លារ។

ផ្លូវរូងបណ្ដែតទឹកនេះនឹងជួយកាត់បន្ថយការធ្វើដំណើរពីទីក្រុង Kristiansand ភាគខាងត្បូងនៃប្រទេស ទៅកាន់ Trondheim នៅភាគខាងជើងនៃប្រទេស បានជាងពាក់កណ្ដាល។ ជាធម្មតា ការធ្វើដំណើរចំណាយពេល 21ម៉ោង ដោយត្រូវឆ្លងសាឡាងចំនួន 7 និងឆ្លងកាត់ដៃសមុទ្រជ្រៅ ឬFjord ជាង 1,190កន្លែង ។ ប៉ុន្តែជាមួយនឹងផ្លូវបណ្ដែតទឹកថ្មីនេះ អ្នកអាចបើកបរក្រោមសមុទ្របានយ៉ាងងាយស្រួល។

ជាក់ស្ដែង នៅពេលដៃសមុទ្រ ឬ Fjord មានជម្រៅលើសពី 1គីឡូម៉ែត្រ ឬទទឹងវែង 5 គីឡូម៉ែត្រ បាតសមុទ្រនឹងជ្រៅពេក ហើយមិនអាចខួងសាងសង់ផ្លូវរូងក្រោមសមុទ្របែបធម្មតា ឬធ្វើស្ពានបានទេ។ ដូច្នេះហើយ ទើបគម្រោងផ្លូវបណ្ដែតទឹកនេះត្រូវបានស្នើឡើង។

​ផ្លូវ​រូង​ក្រោម​ដី​អណ្តែត​ទឹក​នេះនឹងមាន​ជម្រៅ​ប្រហែល ៣០ម៉ែត្រ​ក្រោម​ផ្ទៃ​ទឹក ដោយនឹងត្រូវភ្ជាប់គ្នានឹងថ្មនៅត្រើយសងខាងសមុទ្រ និងទប់លំនឹងដោយប្រើពោងបណ្ដែក​លើ​ផ្ទៃ​សមុទ្រ។ ពោងនីមួយៗ នឹងមានគំលាតធំទូលាយ​  ដើម្បី​អនុញ្ញាត​ឲ្យ​នាវា​ឆ្លងកាត់បាន។

រដ្ឋបាលផ្លូវសាធារណៈន័រវេស (NPRA) មានគោលបំណងបញ្ចប់ការសាងសង់នៅឆ្នាំ 2050 ។ បើសង់បានពិតមែន គម្រោងនេះនឹងក្លាយជាគម្រោងយក្សសម្រាប់ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]