ក្រសួង និងអ្នកបច្ចេកទេសចិន កំពុងពន្លឿនសកម្មភាពគម្រោងផ្លូវដែកលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បី…
នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិន គាំទ្រយ៉ាងពេញទំហឹងលើគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃនាយកដ្ឋាននេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម...
អានបន្ថែមត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តព្រៃវែងសង់ផ្លូវជាតិ-ខេត្ត ៤៣ខ្សែ ប្រវែងជាង ៨៥២គ.ម
ខេត្តព្រៃវែងមានផ្លូវជាតិ និងផ្លូវខេត្តសរុប ៤៣ខ្សែ ប្រវែងជាង ៨៥២គីឡូម៉ែត្រ ខណៈផ្លូវជនបទមាន ១.០៩៧ខ្សែ ប្រវែង ៣៥៧០គីឡូម៉ែត។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះ ខេត្តមានផ្លូវជាតិចំនួន ៦ខ្សែ ប្រវែង ២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន ៣៧ខ្សែ មានប្រវែង ៦៣៨,១៨គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះផងដែរ...
អានបន្ថែមផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម
គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ...
អានបន្ថែមបច្ចុប្បន្នកម្ពុជាខាតបង់ថវិកាជាង ៥០០លានដុល្លារក្នុងមួយឆ្នាំ លើគ្រោះថ្នាក់ចរាចរ
បច្ចុប្បន្នកម្ពុជាខាតបង់ថវិកាជាតិប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរ នេះតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២០ មីនា ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមការសិក្សារបស់ UNDP បានឱ្យដឹងថា ការខូចខាតសរុបពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងខាតបង់ថ...
អានបន្ថែមផ្លូវជាតិលេខ៥ ប្រវែង ៣៣១គ.ម នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ ខណៈ៣៥គ.មចុងក្រោយនឹងបញ្ជប់នៅឆ្នាំ២០២៥
ផ្លូវជាតិលេខ៥ មានប្រវែងសរុប ៣៦៦គីឡូម៉ែត ហើយត្រូវបានបែកចែកជា ៣ភាគ ដើម្បីធ្វើការសាងសង់ ក្នុងនោះរួមមាន ភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើង មានប្រវែងសរុប ៣៣១គ.ម ដែលត្រូវបញ្ជប់ការសាងសង់ទាំងស្រុង និងសម្ពោធបើកឱ្យដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣នេះ ដោយឡែកនៅមានកំណាត់ចុងក្រោយ ៣៥គ.ម អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។ នេះបើយោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដ...
អានបន្ថែមអ្នកជំនាញចិនចុះមកសិក្សាផ្ទាល់លើការវិនិយោគអភិវឌ្ឍផ្លូវរថភ្លើងលឿនធុនស្រាលនៅកម្ពុជា
តំណាងក្រុមហ៊ុន China Metro Group បានចុះមកសិក្សាផ្ទាល់លើការវិនិយោគជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងក្រុង។ នេះបើតាមជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋ...
អានបន្ថែមស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន សម្រចបាន ៨២ភាគរយ គ្រោងបញ្ជប់ក្នុងខែឧសភា
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ស្ថានីយច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) សម្រចការសាងសង់បាន ៨២ភាគរយ គ្រោងនឹងបញ្ជប់ក្នុងខែឧសភាឆ្នាំនេះ ក្រោយពន្យារពេល ២ដងរួចមកហើយ តែក្រសួងយល់ថាអាចនឹងមានការពន្យារពេលបន្ថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅពេលចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡ...
អានបន្ថែមជប៉ុនជួយកម្ពុជាកែលម្អផ្លូវប្រវែង ៥២៩គីឡូម៉ែត្រ សម្រាប់ខេត្ត៤នៅភាគពាយ័ព្យ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជាបានប្រកាសគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទដែលមានប្រវែងសរុប ៥២៩គីឡូម៉ែត្រ បន្ថែមទៀតនៅក្នុងខេត្តគោលដៅចំនួន៤ ក្នុងរយៈពេល៥ឆ្នាំ។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទនេះនឹងអនុវត្តសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់២០២៨ ដោយគ្រោងនឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងប្រវែងសរ...
អានបន្ថែមរដ្ឋប្តេជ្ញារៀបចំផែនការមេអភិវឌ្ឍតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុឱ្យចប់ ក្នុងឆ្នាំ២០២៣
ក្រុមការងារអន្តរក្រសួង បានប្តេជ្ញាពន្លឿនបញ្ចប់ផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ជាមួយនឹងការគ្រោងទុកនេះ ក្រុមការងារអន្តរក្រសួង បានប្រជុំកែសម្រួលសេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី២ ដើម្បីឱ្យមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ...
អានបន្ថែមរដ្ឋកំពុងពា្រងច្បាប់ជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែអន្តរជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំពន្លឿនសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ដើម្បីប្រកួតប្រជែងជាមួយកំពង់ផែនានាក្នុងតំបន់ និងអន្តរជាតិ។ នេះបើតាមកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ គឺតាក់តែងឡើង ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងការគ្រប់គ្រងកំពង់ផែ កាន់តែប្រសើរឡើង ព្រមទាំងអាចផ្ដល់សេវាដល់កា...
អានបន្ថែម