រដ្ឋគ្រោងសង់ស្ពានវែងជាងគេ និងផ្លូវសំខាន់១ខ្សែ ពីកំពង់ឆ្នាំង-កំពង់ធំ តម្លៃ ២៥០លានដុល្លារ ក្នុងឆ្នាំ២០២៤

រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវលេខ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤ ខណៈស្ពានវែងជាងគេប្រវែង ៣៣០០ម៉ែត្រ ក៏នឹងត្រូវចាប់ផ្តើមសាងសង់ដំណាលគ្នានេះផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបានបញ្ជាក់ថា «ថ្មីៗនេ...

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៥ ពីស្រុកក្រគរ ទៅស្រុកបាកានខេត្តពោធិ៍សាត់ សម្រេចបានជិត៩០ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ និងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ប្រវែង៨៦,៣០គីឡូម៉ែត្រ ពីស្រុកក្រគរ រហូតដល់ស្រុកបាកាន ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រេចបាន ៨៩ភាគរយហើយ។ នេះបើយោងតាមការប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែមីនា។ ឯកឧត្តមបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលគិតចាប់ពីស្រុកក្រគរ ព្រំប្រទល់...

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោម សង់សម្រេចបាន ៦៩% ហើយ

គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោមក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែង ៩៦ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦៩% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា គម្រោងនេះ សាងសង់ដោយក្រាលកៅស៊ូ DBST ក្រោមកម្ចីពីរដ្ឋាភិបាលចិន។...

អាន​បន្ថែម

មហាវិថីឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន៩៥% ត្រៀមរួចស្រេចសម្រាប់ស៊ីហ្គេម

គិតត្រឹមថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ គម្រោងសាងសង់កំណាត់មហាវិថី ឈ្នះឈ្នះ ប្រវែងជាង ៨គ.ម សម្រេចបាន ៩៥% ហើយ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ នាពេលដល់ខ្លីខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ ការដ្ឋាននេះ ចាប់អនុវត្តពីគល់ស្ពានព្រែកព្មៅរហូតដល់កែងផ្លូវជាតិ៦A ដែលសម្រេចបានប្រមាណ ៩៥% នៃគម្រោងទាំងមូលរួមមាន៖ ការងារដាក់លូប្រអប់ និងលូមូលសម្រេ...

អាន​បន្ថែម

បច្ចុប្បន្ន ខេត្តពោធិ៍សាត់កសាងផ្លូវជាតិ និងផ្លូវខេត្តបាន ៥៥ខែ្ស ប្រវែងជាង១.០៩៨គីឡូម៉ែត្រ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៥៥ខែ្ស មានប្រវែងជាង ១០៩៨,២៩គីឡូម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមផ្លូវជាតិផ្លូវខេត្តសរុប ៥៥ខ្សែ រដ្ឋបាលខេត្តពោធិ៍សាត់មានផ្លូវជា...

អាន​បន្ថែម

GGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ

លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផល...

អាន​បន្ថែម

គម្រោងកំពង់ផែដ៏ធំនៅកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈកំពុងបំពាក់បច្ចេកវិទ្យា STM

ថ្មីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យអាចបើកដំណើរការបានឆាប់រហ័ស ដើម្បីជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕ នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ព្រមទាំងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប នៅថ...

អាន​បន្ថែម

គម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៦២%

គិតត្រឹមថ្ងៃទី៤ ខែមីនានេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ បើតាមផែនការដែលបានគ្រោងទុក គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពាននេះ ជាការភ្ជាប់ចរាចរពីកណ្តាលរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១ ហើយនឹងជាច្រកមួយដ៏សំខាន់ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស​ទាំង ...

អាន​បន្ថែម

២០២២ កម្ពុជាចំណាយមូលធនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អស់ជាង ៤០០លានដុល្លារ

ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានទឹកប្រាក់ ១. ៧០៣ ប៊ីលានរៀល ឬសមមូលនឹង ជាង ៤២៥លានដុល្លារ ក្នុងឆ្នាំ២០២២ ។ របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល​នៃរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តចំណាយសរុប ឆ្នាំ២០២២ សម្រេចបានយឺតជាងផែនការ និងថយចុះ ១៩,៧៥ភាគរយ ធៀបនឹងឆ្នាំ២០២១។​ ក្នុងនោះ ចំណាយមូលធន ថយចុះ ២៨,៥៧ ភាគរយ (ចំណាយដោយហិរញ្ញប្បទានក្នុងប្រទេស ថយចុះ ៣៣,៥០ភាគរយ និងចំ...

អាន​បន្ថែម

រយៈពេល៥ឆ្នាំ ខេត្តតាកែវសង់ផ្លូវសរុបបាន ៤១ខែ្ស​ មានប្រវែងជាង ៧០០គីឡូម៉ែត្រ

រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តតាកែវ បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៤១ខែ្ស មានប្រវែងជាង ៧២២,៤៧គីឡូម៉ែត្រ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើឡើងក្នុងសន្និសីទ​សារព័ត៌មាន ស្ដីពី "ភាព​ជោគជ័យ​ក្នុង​រយៈពេល៥​ឆ្នាំ​​" នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល០៥ ឆ្នាំនេះ រដ្ឋបាលខេត្តតាកែវបានកសាងផ្លូវជាតិផ្លូវខេត្តបានចំនួនសរុប ៤១ខ្សែ...

អាន​បន្ថែម