កំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោម សង់សម្រេចបាន ៦៩% ហើយ

គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០ ពីវាលវែង ទៅអូរសោមក្នុងខេត្តពោធិ៍សាត់ ដែលមានប្រវែង ៩៦ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦៩% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាល បានឱ្យដឹងថា គម្រោងនេះ សាងសង់ដោយក្រាលកៅស៊ូ DBST ក្រោមកម្ចីពីរដ្ឋាភិបាលចិន។

សម្រាប់គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១០នេះដែរ ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង សម្រេចការសាងសង់បានជិត៧០% នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃទី២៤ ​ខែមករា ឆ្នាំ២០២៣។ (អានបន្ថែម)

ចំពោះគម្រោងសង់ផ្លូវជាតិលេខ១០ ទាំងមូល មានប្រវែងសរុប ១៩៧គីឡូម៉ែត្រ សម្រេចបានជិត ៦០%ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្ទាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]