ក្រុមហ៊ុនម៉ាឡេស៊ីចង់វិនិយោគគម្រោងសាងសង់ផ្លូវដែកល្បឿនលឿននៅកម្ពុជា

ក្រុមហ៊ុន China Railway Group Limited (CREC) របស់ប្រទេសម៉ាឡេស៊ី បានបង្ហាញនូវចំណាប់អារម្មណ៍លើការ​វិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុន CREC កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

ជាពិសេសនោះ ក្រុមហ៊ុន CREC ចង់វិនិយោគលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) នៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកំពុងកំណត់ទិសដៅក្នុងការដោះស្រាយការកកស្ទះ និងជំរុញកាត់បន្ថយចំណា​យ​​​លើការប្រើប្រាស់សេវាដឹកជញ្ជូន។

គោលបំណងរបស់ក្រុមហ៊ុនខាងលើ កើតឡើងចំពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើក្រុមហ៊ុន China Metro Group Limited របស់ចិនផងដែរ ឱ្យជួយសិក្សាពីគម្រោងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលចំនួន ០២ ក្នុងរាជធានីភ្នំពេញ និង ១ទៀតនៅខេត្តសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្រុមហ៊ុន CREC មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសមាឡេស៊ី ដែលមានសេវាកម្មផ្សេងៗរួមាន៖​ ការរចនា សាងសង់សំណង់ អភិវឌ្ឍនអចលនទ្រព្យ វិនិយោគហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]