កំណាត់ផ្លូវជាតិលេខ៥ ពីស្រុកក្រគរ ទៅស្រុកបាកានខេត្តពោធិ៍សាត់ សម្រេចបានជិត៩០ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ការដ្ឋានសាងសង់ និងស្ថាបនាឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ប្រវែង៨៦,៣០គីឡូម៉ែត្រ ពីស្រុកក្រគរ រហូតដល់ស្រុកបាកាន ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ សម្រេចបាន ៨៩ភាគរយហើយ។

នេះបើយោងតាមការប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែមីនា។

ឯកឧត្តមបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលគិតចាប់ពីស្រុកក្រគរ ព្រំប្រទល់ខេត្តពោធិ៍សាត់-កំពង់ឆ្នាំង រហូតដល់ស្រុកបាកាន ព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង មានប្រវែងសរុបចំនួន ៨៦,៣០គីឡូម៉ែត្រ​ត្រូវបានស្ថាបនាឡើងវិញ បានសម្រេចការសាងសង់ចំនួន ៨៩ភាគរយហើយ។

ឯកឧត្តមបន្ថែមថា ផ្លូវជាតិមួយកំណាត់នេះត្រូវបានសាងសង់ដោយក្រាលបេតុងកៅស៊ូ AC ក្រោមថវិកាកម្ចីរបស់រាជរដ្ឋាភិបាលជប៉ុន។

គម្រោងសាងសង់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]