បច្ចុប្បន្នកម្ពុជាខាតបង់ថវិកា​ជាង ៥០០លានដុល្លារក្នុងមួយឆ្នាំ លើគ្រោះថ្នាក់ចរាចរ

បច្ចុប្បន្នកម្ពុជាខាតបង់ថវិកាជាតិប្រមាណ ៥០០លានដុល្លារ ក្នុងមួយឆ្នាំ ទៅលើបញ្ហាគ្រោះថ្នាក់ចរាចរ នេះតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានលើកឡើងនៅថ្ងៃទី២០ មីនា ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា យោងតាមការសិក្សារបស់ UNDP បានឱ្យដឹងថា ការខូចខាតសរុបពីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស​​សត្វ ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងខាតបង់ថវិកាជាតិប្រមាណ​៥០០លានដុល្លារអាមេរិក​ក្នុងមួយឆ្នាំ។

ឯកឧត្តមបន្ថែមថា «សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋស្លាប់ប្រហែលជា ៥នាក់ជាមធ្យមក្នុងមួយថ្ងៃ របួសពី១០ ទៅ១៥នាក់ ខូចខាតថវិកាជាតិនិងផ្ទាល់ខ្លួនផងប្រហែល ៥០០លានដុល្លារអាមេរិក»។

ទន្ទឹមគ្នានេះ លោកទេសរដ្ឋមន្ត្រីបានស្នើដល់ពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសត្រួតត្រួតពិនិត្យបច្ចេកទេសយានយន្តជានិច្ចកុំធ្វេសប្រហែល ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងអ្នកដទៃនៅតាមដងផ្លូវ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]