ចិនផ្តល់កម្ចី ១២១លានដុល្លារ ដល់កម្ពុជា ដើម្បីជួសជុលផ្លូវជាតិលេខ៣១ និង៣៣
រាជរដ្ឋាភិបាល បើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀតស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ក្រោមកម្ចីសម្បទាន ១២១លានដុល្លារ ពីប្រទេសចិន។ ពិធីបើកការដ្ឋាន ត្រូវបានប្រព្រឹត្តិទៅក្រោមធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា។ ផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRB...
អានបន្ថែមចិនជួយកម្ពុជា សាងសង់ផ្លូវប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចាយថវិកាជិត ២ពាន់លានដុល្លារ
រដ្ឋាភិបាលចិន បានជួយកម្ពុជា សាងសង់ផ្លូវចំនួន ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ គិតត្រឹមខែធ្នូនេះ ខណៈផ្លូវមួយចំនួនទៀត កំពុងស្ថិតក្រោមការសាងសង់។ ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នៅថ្ងៃទី២៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាមកដល់ពេលនេះ មិត្តចិនក៏កំពុងសាងសង់ផ្លូវចំនួនបីខ្សែទៀត ដែលត្រូវចំណាយថវិកាប្រមាណ៥០០លានដុល្លារ និងស្ពានធំៗចំនួន៩ ...
អានបន្ថែមរដ្ឋបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជិត១០០គីឡូម៉ែត្រ
រាជរដ្ឋាភិបាល បានបើកការដ្ឋាន ស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង ៩៥គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក។ ពិធីបើកការដ្ឋានផ្លូវជាតិលេខ៤១នេះ ត្រូវបានប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូនេះ នៅក្រោមអធិបតីយភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពា...
អានបន្ថែមADB និង AFD ផ្តល់ថវិកាជាង ៣៨០លានដុល្លារជាផ្លូវការ អភិវឌ្ឍវិស័យធំៗ៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ បានផ្តល់ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុល...
អានបន្ថែមរដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ច និងក្រុងសំខាន់ៗបន្ថែមទៀត
រាជរដ្ឋាភិបាល មានតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមទៀត មានផ្លូវ ស្ពាន ផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ទូទាំងប្រទេស កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្...
អានបន្ថែមផ្លូវ៤៣គីឡូម៉ែត្រ ភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
រាជរដ្ឋាភិបាល បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។...
អានបន្ថែមកូរ៉េប្រគល់ប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិជូនកម្ពុជា
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រគល់ឱ្យកម្ពុជានូវប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal)។ នេះបើតាមពិធីប្រគល់ទទួលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ប្រព័ន្ធនេះ ត្រូវបានគល់ជូនទៅក្រសួងសាធារណការ និងដឹកជញ្ជូនដោយលោកបណ្ឌិត KIM Jong-hak អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ ដែលជាម្...
អានបន្ថែមCMAC គ្រោងសង់សារមន្ទីរមីនធំជាងគេលើពិភពលោក លើផ្ទៃដី១២ហិកតា នៅសៀមរាប
អាជ្ញាធរមីនកម្ពុជា ហៅកាត់ CMAC កំពុងត្រៀមរៀបចំសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនលើផ្ទៃដីប្រមាណ ១២ហិកតា ស្ថិតក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអាជ្ញាធរមីនកម្ពុជា ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២។ CMAC នឹងសាងសង់សារមន្ទីរប្រវត្តិសាស្ត្...
អានបន្ថែមបារាំងនឹងជួយពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើមឆ្នាំ២០២៣
បារាំងសន្យានឹងជួយកម្ពុជាពង្រីកទ្រង់ទ្រាយធំលើគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុប នៅថ្ងៃទី១៦ ខែធ្នូ ២០២៣។ នាឱកាសនោះ អគ្គនាយកក្រុមហ៊ុន Vinci Airports លោក នីកូឡា...
អានបន្ថែម៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ឌបំណុលសាធារណៈ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមកចំនួន ១ពាន់លានដុល្លារអាមេរិក ដោយប្រើប្រាស់ជាក់ស្តែងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៥៤% និងវិស័យផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៤៦%។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាលេខ១៦ ទិន្នន័យដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២។ ត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២២ នេះ សាច់ប្រា...
អានបន្ថែម
