បារាំងនឹងជួយពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើមឆ្នាំ២០២៣

បារាំងសន្យានឹងជួយកម្ពុជាពង្រីកទ្រង់ទ្រាយធំលើគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុប នៅថ្ងៃទី១៦ ខែធ្នូ ២០២៣។

នាឱកាសនោះ អគ្គនាយកក្រុមហ៊ុន Vinci Airports លោក នីកូឡាស ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់សេចក្តីទុកចិត្តដល់ក្រុមហ៊ុន Vinci ចំពោះភាពជាដៃគូឈ្នះឈ្នះជាមួយនឹងរាជរដ្ឋាភិបាល ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្នផងដែរ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរដល់ក្រុមហ៊ុន Vinci Airports ដែលនាពេលបច្ចុប្បន្ននេះ ទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០ នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក ដោយសារបានប្រើប្រាស់គម្រូកិច្ចសន្យាសម្បទាននៅកម្ពុជាដែលកិច្ចសន្យាដំបូងគេបង្អស់ និងគម្រោងពង្រីកទ្រង់ទ្រាយធំព្រលានយន្តហោះ អន្តរជាតិ ខេត្តព្រះសីហនុ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៣ខាងមុខ។

គួរបញ្ជាក់ដែរថា នៅដើមខែធ្នូ ឆ្នាំ២០២១កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយ​សារតែមិនអាចឆ្លើយតបនឹងកំណើនអភិវឌ្ឍកម្ពុជា ទើបតម្រូវសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងសៀមរាប ហើយពង្រីកព្រលាននៅខេត្តព្រះសីហនុ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]