ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ នឹងត្រូវបើកការដ្ឋានពង្រីកឆាប់ៗ

រដ្ឋបាលស្រុកខ្សាច់កណ្តាល នឹងបើកដ្ឋានការដ្ឋានពង្រីកផ្លូវជាតិលេខ៨ ក្នុងពេលឆាប់ៗនេះ ចាប់ពីចំណុចរង្វង់មូលព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ០៧ ខែកុម្ភៈ ការឈូសឆាយពង្រីកផ្លូវនេះ ធ្វើឡើងដើម្បីកែលម្អសោភណភាព សណ្តាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។ រដ្ឋបាលក៏បានបញ្ជាឱ្យម្ចាស់សំណង់សងខាងផ្លូវដែលរំលោភ...

អាន​បន្ថែម

ផ្លូវថ្មី១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ សាងសង់សម្រេចបានជាង ១០% ហើយ

គិតមកដល់ពេលនេះ គម្រោងស្ថាបនាផ្លូវថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ សម្រេចបាន ៦,៥ គីឡូម៉ែត្រ ឬ ១០% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅ ។ ឯកឧត្តម បានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមការងារបានឈូសឆាយដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង នឹងសង់ផ្លូវបាន ៦,៥គីឡូម៉ែត្រហើយ ខណៈគម្រោងទាំងមូលមានប្រវែងសរុប៦១គីឡូម៉...

អាន​បន្ថែម

គម្រោងសាងសង់ ពង្រីក និងកែលម្អផ្លូវជាតិលេខ ៧ ក្រចេះ-ព្រំដែនឡាវ គ្រោងនឹងចាប់ផ្ដើមឆាប់ៗ

គម្រោងសាងសង់ ពង្រីក និងកែលម្អ កំណាត់ផ្លូវជាតិលេខ៧ ពីភូមិរមាតនៃខេត្តក្រចេះ ទៅដល់ព្រំដែនឡាវ ប្រវែង៩៦គម នឹងត្រូវធ្វើឡើងឆាប់ៗ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិន ដែលជាជំនួយបន្ដពីផ្លូវក្រុងក្រចេះ-រមាត ដែលទើបតែបើកសម្ពោធជាផ្លូវការ។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រុងក្រចេះ-រមាត កាលពីថ្ងៃទី៧ ខែកុម្ភៈនេះ។ សម្...

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣គម ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ កុម្ភៈ នេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ កំណាត់ផ្លូវនេះ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែ...

អាន​បន្ថែម

ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% គ្រោងសម្រេចតាមផែនការ ខែកញ្ញា

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% ហើយ បើគិតត្រឹមចុងខែមករា ឆ្នាំ ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីវឌ្ឍនភាពការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពិធីបិទសន្និបាទក្រសួង កាលពីសប្ដាហ៍មុន។ បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្ស...

អាន​បន្ថែម

ផ្លូវលេខ៤៨ គ្រោងនឹងសម្រេចឱ្យបាន ១៥% នៅចុងខែឧសភានេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ ពន្លឿនការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ទិសដៅសម្រេចឱ្យបាន១៥% ត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទិសដៅការងារនេះក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធនឹងគម្រោង កាលថ្ងៃទី៣ ខែកុម្ភៈ។ កិច្ចប្រជុំក៏ពិភាក្សាពីវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ កម្លាំងពលកម...

អាន​បន្ថែម

កម្ពុជាប្ដេជ្ញាថានឹងប្រើរថយន្តអគ្គិសនីឱ្យបាន ៤០% និងម៉ូតូអគ្គិសនី ៣០% ត្រឹមឆ្នាំ ២០៥០

កម្ពុជាបានប្ដេជ្ញាជាមួយUN ថាប្រើរថយន្តអគ្គិសនីឱ្យបាន៤០% និងម៉ូតូអគ្គិសនីឱ្យបាន៣០% ត្រឹមឆ្នាំ២០៥០ ទិសដៅដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំ ជាមួយតំណាងស្ថានីយប្រេងឥន្ធនៈធំៗ ចំនួន ៥ កាលថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការង...

អាន​បន្ថែម

រដ្ឋគ្រោងបង្កើត បណ្ដាញដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តភ្ជាប់ពីទន្លេបាសាក់ ទៅខេត្តកំពត

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបង្កើតបណ្ដាញផ្លូវទឹកថ្មី តភ្ជាប់ពីទន្លេបាសាក់ ឆ្ពោះទៅកាន់កំពង់ផែឆ្នេរសមុត្រខេត្តកំពត ដើម្បីសម្រួលការដឹកជញ្ជូនទំនិញកម្ពុជាទៅក្រៅប្រទេស ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើកំពង់ផែប្រទេសវៀតណាម។ គម្រោងនេះ ត្រូវបានប្រកាសដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ កាលពីសប្ដាហ៍មុន។ ឯកឧ...

អាន​បន្ថែម

ការដេញថ្លៃគម្រោងជួសជុលពង្រីកផ្លូវលេខ ៤ គ្រោងបញ្ចប់ខែមីនា ខណៈការដ្ឋាននឹងបើកឆ្នាំនេះ

នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុខ ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធន...

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង ៨០% គិតត្រឹមខែមករា

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន៨១%ហើយ គិតត្រឹមខែមករា ឆ្នាំ២០២២នេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្តល់នូវទិន្នន័យនៃការសាងសង់គម្រោងផ្លូវល្បឿនលឿននេះ កាលពីថ្ងៃទី ២៦ ខែមករា។ ចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០១៩ ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MI...

អាន​បន្ថែម