ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣
បន្ទាប់ពីបើកការដ្ឋានអស់រយៈពេលជិត ១២ ខែមក គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តបាត់ដំបង ទៅកោះកុង សម្រេចបានប្រមាណ ៤៣,៧៥% ហើយ ដោយគ្រោងបញ្ចប់ឆ្នាំ ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ ក្នុងកិច្ចត្រួតពិនិត្យនេះ ឯកឧត្តមក៏បានក្រើនរំឭកដល់ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ឱ្យបន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ១០ នេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលសាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨ លានដុល្លារ ជាជំនួយពីប្រទេសចិន និង ថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល […]
អានបន្ថែមក្រុមហ៊ុនចិនកំពុងជួយពង្រឹងសុវត្ថិភាពលើគម្រោងស្ថាបនាផ្លូវជាតិលេខ ៥ ដែលគ្រោងបញ្ចប់ឆាប់ៗនេះ
ក្រុមហ៊ុនចិន Jiangsu Guoqiang Galvanization Industrial (JSGQ) កាលពីថ្មីៗនេះ បានផ្គត់ផ្គង់ផលិតផលការពារសុវត្ថិភាពចរាចរណ៍ ដល់កំណាត់ផ្លូវប្រមាណ ៨០ គីឡូម៉ែត្រ នៃការដ្ឋាផ្លូវជាតិលេខ ៥ ដែលគ្រោងនឹងបញ្ចប់ខែ កក្កដា ឆ្នាំ២០២១ នេះ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន PRNewswire។ ការផ្គត់ផ្គង់សម្ភារៈការពារសុវត្ថិភាពនេះ ត្រូវបានចាប់ផ្ដើមតាំងតែពីពាក់កណ្ដាលខែ មករា មកម្ល៉េះ។ ដោយឡែក គម្រោងផ្លូវជាតិលេខ ៥ នេះ គឺជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ រវាងប្រទេសចិន និងកម្ពុជា ដែលត្រូវបានស្ថាបនាឡើង ដោយមានផ្លូវដែកធ្នឹមចំកណ្ដាល ដែលជាខ្សែការពារផ្លូវ ស្របតាមស្តង់ដារអន្តរជាតិ នៃសមាគមផ្លូវហាយវ៉េ និងសមាគមដឹកជញ្ជូនរបស់អាមេរិចគឺ AASHTO M180 STANDARD។ លោក Yuan Guoqiang ស្ថាបនិក និងជាប្រធានក្រុមហ៊ុន JSGQ បានមានប្រសាសន៍ថា៖ « JSGQ គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសឯកជនកំពូលៗទាំង ៥០០ និងក្រុមហ៊ុនដឹកជញ្ជូនកំពូល ទាំង ១០០ របស់ប្រទេសចិន។ […]
អានបន្ថែមរដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាសផ្លូវចំនួន ២ ខ្សែទៀត នៅស្ពានអាកាសចោមចៅ
រដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការផ្លូវចំនួន ២ ខ្សែទៀត ដែលនៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២២ ខែមករា នេះ។ (អានបន្ថែម) សម្ដេច បានឱ្យដឹងថា៖ «កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅពេលបើកការដ្ឋានសាងសង់នៅទីនោះ ខ្ញុំបានប្រកាសដាក់ឱ្យប្រើប្រាស់នូវផ្លូវក្រោមដីជាបណ្ដោះអាសន្នមួយខ្សែ។ ប៉ុន្តែឥឡូវនេះ គឺបើកឱ្យប្រើប្រាស់ផ្លូវពង្រីក ប្រវែង ២០៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលមានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៣។ ហ្នឹងជាផ្លូវទីមួយ…»។ សម្ដេចបានបន្ថែមថា៖ «ផ្លូវក្រោមដីទី ២ មានបណ្ដោយ ៥៥៨ ម៉ែត្រ ទទឹង ៨,៥០ ម៉ែត្រ មានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវចោមចៅ។ អញ្ចឹងសុំឯកឧត្តម ឃួង ស្រេង ប្រកាសជាផ្លូវការ […]
អានបន្ថែមការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា បញ្ចប់បាន ៣៦% ហើយ
ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២១ នេះ សម្រេចបាន ៣៦% ហើយ ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម) ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។
អានបន្ថែមវិធីសាស្ត្រការពារ និងកាត់បន្ថយហានិភ័យពីទឹកជំនន់ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ
ទឹកជាដៃគូរសហការដ៏សំខាន់បំផុតក្នុងវិស័យសំណង់ តែក៏អាចជាសត្រូវដ៏អាក្រក់បំផុតក្នុងការបំផ្លាញសមិទ្ធិផលសំណង់បានដែរ ដូចប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា «ទឹកជាសត្រូវនៃផ្លូវ» ក្នុងន័យនេះ ឯកឧត្តម ចង់សំដៅទៅលើផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេស ដែលបន្សល់ដោយសារគ្រោះទឹកជំនន់នាពេលកន្លងមក។ ជាក់ស្ដែង គ្រោះទឹកជំនន់ដែលគ្របដណ្ដប់កម្ពុជាក្នុងកំឡុងពេលដ៏ខ្លី បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុកសរុបប្រមាណជាង ៣ ពាន់គីឡូម៉ែត្រ រួមមាន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ផ្លូវលំជនបទ។ល។ ហើយបើគិតមកត្រឹមចុងខែ វិច្ឆិកា រដ្ឋាភិបាល ក៏បានធ្វើការជួសជុលបន្ទាន់លើផ្លូវខូចខាតបានប្រវែងជាង ១១២ គីឡូម៉ែត្រ ហើយ។ ជាមួយគ្នានេះ កម្ពុជានឹងត្រូវប្រើប្រាស់ថវិការប្រមាណ ៩១ លានដុល្លារ ដើម្បីកែលម្អលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះឡើងវិញ។ នេះជាគឺជាទំហំខូចខាតដ៏ធំសម្បើមមួយ ដែលរដ្ឋាភិបាលត្រូវដោះស្រាយ ដោយប្រើប្រាស់ថវិកាជាច្រើនសន្ធឹកសន្ធាប់។ បើគិតមកទល់បច្ចុបន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបអនុម័តថវិកាបានត្រឹម ១៥ លានដុល្លារប៉ុណ្ណោះ សម្រាប់ខេត្តអាទិភាពដែលទទួលរងការខូចខាតខ្លាំងចំនួន ៣ រួមមាន បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង។ ប៉ុន្តែហេតុអ្វីបានជាទឹកជំនន់ធ្វើឱ្យផ្លូវខូច? បើយោងតាមគេហទំព័រ ScienceDirect ស្ដីពីការស្រាវជ្រាវលើវិស័យដឹកជញ្ជូន ទឹកជំនន់ ជាពិសេសទឹកជំនន់ដែលកើនឡើងមកពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ គឺជាបុព្វហេតុចំបង […]
អានបន្ថែមChip Mong បើកសម្ពោធរោងចក្រផ្ទុកសំណល់ឧស្សាហកម្ម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ជីប ម៉ុង លែន ដែលមានគម្រោងមួយនៅតំបន់ជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦A គ្រោងនឹងរួមចំណែកប្រែក្លាយតំបន់នេះទៅជាទីប្រជុំជនដ៏ធំ និងស៊ីវិល័យមួយ។ តាមរយៈការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនកន្លងមក ជីប ម៉ុង លែន តែងផ្តល់ជូនអតិថិជននូវគម្រោងលំនៅឋានកម្រិតខ្ពស់ គេហដ្ឋានរចនាដ៏ប្រណិតទាន់សម័យ ហេដ្ឋារចនាសម្ព័ន្ធទំនើបស៊ីវិល័យ។ គណៈគ្រប់គ្រងរបស់ ជីប ម៉ុង លែន បានបញ្ជាក់ថា ជីប ម៉ុង លែន គ្រោងអភិវឌ្ឍគម្រោងលំនៅឋាននៅតំបន់ជ្រោយចង្វានេះឱ្យមានសក្តានុពលខ្ពស់សម្រាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងការរស់នៅក្នុងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង។ សម្រាប់តំបន់ជ្រោយចង្វានេះ ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍគម្រោងលំនៅឋានដ៏ពេញលេញមួយ ដែលមានសួនច្បារដ៏ធំ ដែលផ្ដល់មុខងារយ៉ាងច្រើន មជ្ឈមណ្ឌលកីឡាដែលបំពាក់ឧបករណ៍ហាត់កីឡាទំនើប និងផ្សារទំនើបដ៏ធំបំផុតក្នុងតំបន់ ព្រមទាំងប្រែក្លាយជាទីតាំងប្រមូលផ្តុំប្រកបដោយសក្តានុពលសម្រាប់ការរស់នៅ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម។ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងលំនៅឋានឈានមុខគេ និង ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនវិនិយោគលើផ្សារទំនើបបានចាប់ដៃគូរវិនិយោគមណ្ឌលផ្សារទំនើបដ៏ធំមួយនៅគម្រោងថ្មីមួយនេះផងដែរ។ រហូតមដល់បច្ចុប្បន្ន មណ្ឌលផ្សារទំនើប ជីប ម៉ុង រីថែល ចាប់ផ្តើមមានវត្តមានបណ្តើរៗដូចជានៅ គម្រោង […]
អានបន្ថែមគម្រោងកែលម្អផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាប បញ្ចប់បាន ១៤% ហើយ
បើគិតត្រឹមថ្ងៃទី ១២ ខែមករា នេះ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ សម្រេចបានប្រមាណ ១៤,២៧% ហើយ ដោយនេះរួមបញ្ចូលទាំងការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន។ វឌ្ឍនភាពនេះត្រូវបានបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំចង្អៀតរវាងសម្ដេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជាមួយឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ស៊ុន ចាន់ថុល និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី ១៣ មករា នេះ។ គម្រោងកែលម្អផ្លូវ ៣៨ ខ្សែ បានបើកការដ្ឋានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានប្រវែងសរុប ១០៨ គីឡូម៉ែត្រ នឹងគ្រោងចំណាយថវិកាសរុប ១៤០ លានដុល្លារ។ (អានបន្ថែម) ក្រៅពីគម្រោងផ្លូវ ៣៨ ខ្សែនេះ រដ្ឋាភិបាលក៏បានសម្រេចបង្វែរថវិកា ៥ លានដុល្លារ ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ […]
អានបន្ថែមរោងចក្រថាមពលតម្លៃ៣៨០លានដុល្លារនៅស្រុកល្វាឯម ចាប់ផ្តើមបញ្ចេញថាមពលហើយ
រោងចក្រថាមពលដើរដោយប្រេងខ្មៅ អនុភាពសរុប ៤០០មេហ្គាវ៉ាត បានចាប់ផ្តើមបញ្ឆេះម៉ាស៊ីន បញ្ចេញថាមពលភ្ជាប់ចូលបណ្តាញជាតិ តាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ។ នេះបើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១២ មករា កន្លងមកនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានថ្លែងថា៖ «[រោងចក្រនេះ] ចាប់ផ្តើមបញ្ចេញថាមពលដល់បណ្តាញជាតិហើយ ព្រោះធម្មតាទេដល់រដូវប្រាំង ការគ្រប់គ្រង ការផ្គត់ផ្គង់នេះ មានការគិតគូរវែងឆ្ងាយ គឺយើងធ្វើឱ្យមានល្បាយថា ធ្យូងថ្ម ក៏ចេញបាន វារីអគ្គិសនីក៏ចេញបាន ពីប្រភពសូឡាក៏ចេញបាន»។ ឯកឧត្តម ក៏បញ្ជាក់ទៀតថា៖ «ក្នុង ៤០០ មេហ្គាវ៉ាត យើងអត់ដើរពេញទេ ព្រោះយើងដំណើរការ ធ្វើយ៉ាងណា ដើម្បីបំពេញតម្រូវការ យើងមិនអាចដំណើរការ ឱ្យហួសពីសេចក្តីត្រូវការទេ…យើងត្រូវដឹងថា ការផលិតចេញពីប្រេង មានថ្លៃខ្ពស់ជាង។ ដូច្នេះ ដើម្បីឱ្យមានស្ថានភាពហិរញ្ញវត្ថុចំណេញច្រើន គេដើរប្រភពផ្សេងៗ ហើយរោងចក្រនេះ គឺដើម្បីបំពេញសេចក្តីត្រូវការប៉ុណ្ណោះ»។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤៣ ហិកតា […]
អានបន្ថែមក្រសួងសាធារណការសហការជាមួយសាលាតិចណូ បង្កើតវិទ្យាស្ថានជំនាញធ្វើផ្លូវ-ស្ពានជាលើកដំបូងនៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូន ជាលើកដំបូងនៅកម្ពុជា ដោយផ្ដោតសំខាន់លើការបណ្តុះបណ្តាលជំនាញសាងសង់ផ្លូវ និងស្ពាន។ ពិធីចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងកាលថ្ងៃទី ១២ ខែមករា នេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្នព្រោះតែខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹងរួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស»។ វិទ្យាស្ថាននេះ មានឈ្មោះថា «វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលមានសមាសភាពអាចផ្ទុកមនុស្សបាន យ៉ាងតិច ៦០០នាក់ ប៉ុន្តែបច្ចុប្បន្ន ខាងក្រសួងក៏ដូចជាវិទ្យាស្ថានជ្រើសយកសិស្សនិស្សិតតែ ២០០នាក់សិន។ ឯកឧត្តមបានបន្តទៀតថា៖ «ពួកយើងនឹងបើកដំណើរការនៅខែក្រោយនេះហើយ ព្រោះយើងកំពុងរង់ចាំសិស្សនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ តិចណូ នេះ […]
អានបន្ថែមក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងសាងសង់ផ្លូវថ្មីតភ្ជាប់ទៅទីក្រុងសៀមរាប
ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងសាងសង់ផ្លូវថ្មីមួយខ្សែ ប្រវែងប្រមាណជិត ៦០ គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋាន ទៅកាន់ទីក្រុងសៀមរាប ខណៈដែលក្រុមហ៊ុនបានបញ្ចប់ការងារសំណងដល់សហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងនេះរួចរាល់ហើយ។ លោក លី សំរិទ្ធ អភិបាលខេត្តរងសៀមរាប បានឱ្យដឹងថា ផ្លូវថ្មីនេះនឹងជួយសម្រួលដល់លំហូរចរាចរណ៍ ពីអាកាសយានដ្ឋានថ្មីចូលទៅទីក្រុងសៀមរាប នាពេលអនាគត។ លោក បានលើកឡើងថា៖ «ផ្លូវចាស់ គឺកំណាត់ផ្លូវជាតិលេខ៦ មានស្ថានភាពតូច មិនអាចទ្រាំទ្រនឹងកំណើនចរាចរណ៍នៅពេលអាកាសយានដ្ឋានថ្មីសៀមរាប បើកដំណើរការបានទេ»។ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ «នេះជាផ្លូវថ្មី ផ្លូវធម្មតា មិនមែនជាផ្លូវល្បឿនលឿនទេ ប៉ុន្តែផ្លូវថ្មី នឹងមានទំហំធំជាងកំណាត់ផ្លូវជាតិលេខ៦ បច្ចុប្បន្ន»។ យោងតាមរដ្ឋបាលខេត្តសៀមរាប សហគមន៍ព្រៃឈើចាន់ សជើង ទើបតែទទួលបានសំណងជាថវិកា ពីក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាប អង្គរ លើផលប៉ះពាល់ដីសហគមន៍ ប្រមាណ ១១ ហិកតា។ ដោយឡែក ក្រុមហ៊ុន មិនបានបង្ហាញពីព័ត៌មានលម្អិតទាក់ទងនឹងទីតាំងរបស់ផ្លូវមួយខ្សែនេះទេ។ គួរបញ្ជាក់ផងដែរថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ វិនិយោគដោយក្រុមហ៊ុនចិន Yunnan Investment Holdings ក្នុងទឹកប្រាក់តម្លៃ ជិត ៩០០ លានដុល្លារ ដែលបច្ចុប្បន្នសម្រេចបាន ៣៥% […]
អានបន្ថែម