ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
ហ្វីលីពីនកំពុងស្វែងរកដៃគូនៅកម្ពុជា ដើម្បីសហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា សាជីវកម្ម San Miguel ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសហ្វីលីពីន បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ramon S. Ang ប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធាន Ramon S. Ang បានឱ្យដឹងថា សាជីវកម្ម San Miguel គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ និងភេសជ្ជៈ, ថាមពល និងចំរាញ់ប្រេង។ សាជីវកម្ម San Miguel ធ្លាប់បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការសាងសង់ និងគ្រប់គ្រងគម្រោងដ៏សំខាន់មួយគឺ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងសម្លឹងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចក៏បានបញ្ជាក់បន្ថែមពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងប្រទេសកម្ពុជា ក៏ដូចឆ្ពោះទៅកាន់បណ្ដាប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី […]
អានបន្ថែមជប៉ុនវិនិយោគជាង $២០ម៉ឺន សង់កំពង់ផែនៅកោះរ៉ុង និងតម្លើងម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនៅភ្នំពេញ
រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាជំនួយចំនួន ២០៤.៧២០ដុល្លារ ដើម្បីវិនិយោគលើគម្រោងសំខាន់ៗចំនួនពីរ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងការកែលម្អសេវាសុខភាពនៅកម្ពុជា។ ការផ្តល់មូលនិធិនេះត្រូវបានរៀបចំជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងតំណាងមកពីស្ថាប័នទទួល។ ថវិកាមួយផ្នែកដែលមានចំនួន ៦៣.៤៧០ដុល្លារ នឹងត្រូវបែងចែកសម្រាប់តម្លើងម៉ាស៊ីនដ៏សំខាន់មួយនៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិតនៅរាជធានីភ្នំពេញ។ គ្រឿងបរិក្ខារដ៏ទំនើបបំផុតនេះ នឹងមកជំនួសឱ្យម៉ូដែលចាស់ដែលមានមុខងារទាប និងប្រើពេលវេលាផលិតយូរ។ ជំនួយសប្បុរសមួយនេះមានគោលបំណងធ្វើឱ្យដំណើរការផលិតកាន់តែមានភាពប្រសើរឡើង និងលឿនរហ័សជាងមុន ដើម្បីផ្គត់ផ្គង់ដល់តម្រូវដ៏ចាំបាច់ក្នុងវិស័យសុខាភិបាល។ បន្ថែមពីលើគំនិតផ្តួចផ្តើមផ្នែកសុខភាព ថវិកាដែលនៅសេសសល់នឹងគាំទ្រដល់ការសាងសង់កំពង់ផែថ្មីមួយនៅឃុំកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងកោះរ៉ុង នឹងទទួលបានថវិកាចំនួន ១៤១.២៥០ដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងបម្រើដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៣.០០០នាក់។ កំពង់ផែថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនរវាងកោះរ៉ុង និងដីគោក ក៏ដូចជាពង្រឹងការដឹកជញ្ជូនទំនិញ និងជំរុញប្រតិបត្តិការសន្តិសុខរបស់កងទ័ពជើងទឹកក្នុងពេលមានអាសន្នផងដែរ។ គួររំលឹកថា ជំនួយនេះស្ថិតនៅក្រោមគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់គម្រោងសន្តិសុខមនុស្សខ្នាតតូច (Kusanone) ដែលបានដំណើរការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសជប៉ុនបានបរិច្ចាគជាង ៧០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈគំនិតផ្តួចផ្តើមខាងលើនេះ។ ជំនួយដ៏សប្បុរសនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជប៉ុន និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការវិនិយោគទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍សហគមន៍។
អានបន្ថែមរដ្ឋាភិបាលកម្ពុជាប្រកាសបោះទុន $៦០លាន ដើម្បីពង្រីកបណ្ដាញចែកចាយទឹកស្អាតក្នុងខេត្តចំនួន៥
នៅក្នុងវិធានការដ៏សំខាន់មួយក្នុងការជំរុញលទ្ធភាពទទួលបានទឹកស្អាត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវការវិនិយោគចំនួន ៦០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តចំនួន៥។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកសេចក្តីសម្រេចនេះ ដោយបានសង្កត់ធ្ងន់ថាដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្តេចបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖ រដ្ឋករទឹកកំពត ខេត្តកំពត, រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង, រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ, រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី, រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស ហើយបាននឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់នៅទូទាំងប្រទេសនៅថ្ងៃអនាគត។ ការវិនិយោគជាយុទ្ធសាស្រ្តនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិត ដោយពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងសំខាន់លើការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន […]
អានបន្ថែមរដ្ឋត្រៀមរៀបផ្លូវថ្មើរជើងបន្ថែមទៀតនៅក្រុងភ្នំពេញ និងបាត់ដំបង ក្រោយជោគជ័យលើគម្រោងទី១នៅរាជធានីភ្នំពេញ
ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងជំរុញទៅកាន់អាជ្ញាធរឱ្យរៀបចំ និងអភិវឌ្ឍន៍ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្រោយទទួលបានការគាំទ្រពីសាធារណជនបន្ទាប់បើកដំណើរការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ យោងតាមកិច្ចប្រជុំ កាលថ្ងៃទី១១ ខែកុម្ភៈ ២០២៥ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្លឹបបាល់ទាត់វិសាខា ដើម្បីពិនិត្យសំណើសុំរៀបចំសួន ចំណតរថយន្ត និងអភិវឌ្ឍន៍ផ្លូវថ្មើរជើងប្រវែង ១៩៣ម៉ែត្រ ជាប់របងកីឡាដ្ឋានក្លិបបាល់ទាត់វិសាខា មានទីតាំងស្ថិតក្នុងបុរីហ្គ្រេនភ្នំពេញ ដីឡូតិ៍លេខ០៦៦៣ ផ្លូវលេខ៣០៧ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែក ថ្លែងក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តបាត់ដំបង កាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំរផ្លូវថ្មើរជើង តាមលំនាំសាលារាជធានីភ្នំពេញ គឺរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ឯកឧត្តមថា ការណែនាំនេះ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម […]
អានបន្ថែមមកទល់ពេលនេះស្ពានដែកឆ្លងទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សង់បាន ៥,៤០%
មកទល់ពេលនេះសកម្មភាពដ៏ស្វាហាប់របស់ក្រុមហ៊ុនសាងសង់ (CRBC) កំពុងសម្រុកយ៉ាងសកម្មបន្តសាងសង់ស្ពានដែកបណ្ដោះអាសន្នឆ្លងទន្លេមេគង្គ ត្រង់ចំណុច (ដីឥដ្ឋ-ថ្មគរ) ដោយសម្រេចការងារបាន ៥,៤០% ហើយ។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង៥១%(ប្រវែងសរុប ៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈ គ្រឿងចក្រ។ ឯកឧត្តម រំលឹកថាការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺសង់ជំនួសឱ្យការប្រើប្រាស់សាឡង់ សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានបេតុង (ដីឥដ្ឋ-ថ្មគរ) ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ គួរបញ្ជាក់ថា ស្ពានបតុង (ដីឥដ្ឋ-ថ្មគរ) នេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី […]
អានបន្ថែមស្ពានឆ្លងកាត់ទន្លេបាសាក់សង់បាន ១៩% ក្រោយបើកការដ្ឋានបាន១១ខែ
គិតមកទល់ពេលនេះ មានរយៈពេល១១ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ១៩% ខណៈមិនមានការយឺតយ៉ាវជាងផែនការដែលគ្រោងទុកនោះទេ។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារដែលសម្រេចបានរួមមាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម ២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២៥ នេះ ក្រុមការងារសាងសង់ក៏កំពុងតែមមាញឹកក្នុងការរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេផងដែរ។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ […]
អានបន្ថែមមកទល់បច្ចុប្បន្ន កំណាត់ចុងក្រោយនៃផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សង់បាន ២៩%ហើយ
គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រេចបាន ២៩% ដោយគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបានលើកឡើងថា គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ កំណាត់ចុងក្រោយរបស់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៥,១៤គីឡូម៉ែត្រ មានវឌ្ឍនភាពដោយអន្លើៗ ដោយសម្រចបានលទ្ធផលជារួម ២៩%ហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខនេះ។ គួរបញ្ជាក់ថា កំណាត់ចុងក្រោយនេះមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) និងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារ (ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានិងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន)។ (អានបន្ថែម) គួររំលឹកថា ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ ត្រូវបានសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត គឺដោយសារតែបានធ្វើការដេញថ្លៃក្រោយគេ ហើយក៏ចាប់ផ្ដើមសាងសង់ក្រោយគេផងដែរ។ (អានបន្ថែម)
អានបន្ថែមគម្រោងដាក់លូប្រអប់ខ្នាត់ធំនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ សម្រេចបានជាង ៦៦% ហើយ
ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្ត្រភាគខាងរាជធានីភ្នំពេញ សម្រេចជារួមបានប្រមាណជា ៦៦,៥០% ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និង ដឹងជញ្ជូន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា គម្រោងខាងលើនេះ ផ្តោតសំខាន់លើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង។ បច្ចុប្បន្ន ត្រូវបានសាងសង់ដោយក្រុមហ៊ុន PPPP-TCM JV ដែលមានទំហំការងារធំៗ ចំនួន ២ រួមមាន៖ ទី១) ការងារសាងសង់លូប្រអប់ប្រវែង តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះPK ១៤+០៥០ ដល់១៩+៧០០។ និងទី២) ការងារកាយស្តារប្រឡាយប្រវែង ៦១០០ ម៉ែត្រ, ការងារតម្លើងលូអ៊ុយប្រវែង១៩៧០ម៉ែត្រ, ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ ៩ទីតាំង និងការងារសាងសង់ទ្វារទឹក ៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវដែក (ផ្លូវរថភ្លើង) ចន្លោះ PK១៥+៤៥០ ដល់ ២៣+៥៥០។ គួររំលឹកថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងជួយកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ […]
អានបន្ថែមគម្រោងសង់ទីលានចាក់សំរាមទំហំ ២១ហិកតានៅក្រុងបាវិត បើកការដ្ឋានសាងសង់ហើយ
គម្រោងសង់ទីលានទុកដាក់សំរាមនៅក្នុងក្រុងបាវិត បើកការដ្ឋានសាងសង់ហើយ គម្រោងនេះមានទីតាំងស្ថិតនៅលើផ្ទៃដី ២១ហិកតា នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមពិធីក្រុងពាលីសុំសេចក្តីសុខបើកការដ្ឋាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះ ស្ថិតក្នុងគម្រោងទីក្រុងគួរឲ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះតាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ មានចំនួនទឹកប្រាក់ ១៩៣,២០លានដុល្លារអាមេរិក។ ក្នុងនោះ មានឥណទានសម្បទានពី ADB ចំនួន ១៨០លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០លានដុល្លារអាមេរិក ហើយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។ គម្រោងទីក្រុងគួរឲ្យចង់រស់នៅ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានអនុគម្រោងចំនួន៤ ក្នុងនោះ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត និង២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត។ ជាមួយគ្នានេះ គម្រោងទីលានទុកដាក់សំរាមក្រុងបាវិត ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២១ហិកតា ដែលបែងចែកជា ២ផ្នែកធំៗដុខាងក្រោម៖ ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន៥ […]
អានបន្ថែមជប៉ុនជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ជាមួយកញ្ចប់ជំនួយថ្មីជាង ៤៤៦ពាន់ដុល្លារ
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់កញ្ចប់ជំនួយថ្មីដែលមានទឹកប្រាក់សរុបចំនួន ៤៤៦.៨០១ដុល្លារ សម្រាប់គម្រោងសំខាន់ៗចំនួន៣ ដែលផ្តោតលើប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន។ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងផ្តល់ជំនួយនេះ កាលពីថ្ងៃទី៣០ ខែមករា រួមជាមួយតំណាងមកពីស្ថាប័នទទួលជំនួយទាំងបី ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូច ដែលត្រូវបានគេស្គាល់ជាទូទៅថា (គូសាណូណិ)។ សម្រាប់គម្រោងទី១ មានតម្លៃ ១៨០.៣៩៦ដុល្លារ នឹងត្រូវប្រើប្រាស់ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តតាកែវ។ គម្រោងនេះផ្តួចផ្តើមឡើង ក្នុងគោលបំណងធានាការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបានសម្រាប់ការងារកសិកម្ម និងលើកកម្ពស់ជីវភាព និងប្រាក់ចំណូលរបស់កសិករក្នុងមូលដ្ឋាន។ សម្រាប់គម្រោងទី២ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៥៤.៣៥៣ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ នៅលើទន្លេមួយក្នុងខេត្តកំពង់ធំ។ សម្រាប់គម្រោងទី៣ អនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ ថវិកាចំនួន ១១២.០៥២ ដុល្លារអាម៉េរិក ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ហើយនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដោយបានរួមចំណែកជាង ៧០លានដុល្លារដល់គម្រោង Kusanone ចំនួន៦៩៤ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន […]
អានបន្ថែម