ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
បច្ចុប្បន្ន ខេត្តពោធិ៍សាត់កសាងផ្លូវជាតិ និងផ្លូវខេត្តបាន ៥៥ខែ្ស ប្រវែងជាង១.០៩៨គីឡូម៉ែត្រ
គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៥៥ខែ្ស មានប្រវែងជាង ១០៩៨,២៩គីឡូម៉ែត្រ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់» នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមផ្លូវជាតិផ្លូវខេត្តសរុប ៥៥ខ្សែ រដ្ឋបាលខេត្តពោធិ៍សាត់មានផ្លូវជាតិឆ្លងកាត់ខេត្ត ដែលផ្លូវជាតិមានមួយលេខមានចំនួន ១ខ្សែ មានប្រវែងសរុប ៨៦,៣០គីឡូម៉ែត ផ្លូវជាតិពីរលេខមាន ៤ខ្សែ មានប្រវែងសរុប ៣០៤,៤៧គីឡូម៉ែត។ ជាមួយគ្នានេះ ផ្លូវខេត្តមានចំនួន ៥០ខ្សែ ប្រវែងសរុបមាន ៧០៧,៥៧គីឡូម៉ែត្រ រួមមាន ស្ពានចំនួន ១៦៩ ប្រវែង ៤,៣៩គីឡូម៉ែត្រ លូគ្រប់ប្រភេទប្រវែង ១០៨,៨០គីឡូម៉ែត្រ ផ្លូវក្នុងក្រុងប្រវែង ៥៧,១០គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូមានប្រវែង ៣៦,៥២គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ បានចំនួន ៤២១ខ្សែ មានប្រវែងសរុបជាង ៩០១គីឡូម៉ែត្រ ដែលក្នុងនោះមានផ្លូវក្រាសកៅស៊ូចំនួន ១៥ខ្សែ មានប្រវែង ២៧៩គីឡូម៉ែត្រ ក្រួសក្រហមចំនួន៨៣ខ្សែ […]
អានបន្ថែមGGGI៖ គម្រោងប្រើរថយន្តក្រុងអគ្គិសនី (E-Bus) ចរាចរក្នុងក្រុង អាចអនុវត្តបានគ្មានបញ្ហាចោទទេ
លទ្ធផលនៃការសិក្សាលើគម្រោងប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) បញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចអនុវត្តបាន គ្មានបញ្ហាចោទទេ។ នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិង គណៈប្រតិភូវិទ្យាស្ថានកំណើនបៃតងសកល (GGGI) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ គណៈប្រតិភូ GGGI បានជម្រាបឱ្យដឹងថា ការសិក្សាបឋមសមិទ្ធិលទ្ធភាពសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។ គណៈប្រតិភូ បានឱ្យដឹងបន្ថែមថា យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក។ (អានបន្ថែម) ក្រៅពីគម្រោង E-Bus វិទ្យាស្ថាន GGGI មានផែនការបន្ទាប់ ដោយគម្រោងនឹងសិក្សាអំពីគម្រោងលើកកម្ពស់គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ និងក្រុងសៀមរាប ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខ ដែលប៉ាន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ០២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។ មួយវិញទៀត GGGI […]
អានបន្ថែមគម្រោងកំពង់ផែដ៏ធំនៅកំពង់ឆ្នាំងនឹងបើកដំណើរការឆាប់ៗ ខណៈកំពុងបំពាក់បច្ចេកវិទ្យា STM
ថ្មីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលព័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យអាចបើកដំណើរការបានឆាប់រហ័ស ដើម្បីជួយជំរុញផលប្រយោជន៍សេដ្ឋកិច្ចជាតិ៕ នេះបើយោងតាមកិច្ចប្រជុំរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនិងក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ព្រមទាំងសមាជិកនៃក្រុមការងារបច្ចេកទេសជាច្រើនរូប នៅថ្ងៃទី០២ មីនា ២០២៣។ គួរបញ្ចាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលព័ស្តុភារកម្មនេះឡើង គឺផ្តោតសំខាន់លើការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ (អានបន្ថែម) គួររម្លឹកថា ដើម្បីធានាបាននូវការដឹកជញ្ជូនពីគ្រប់ច្រកល្ហក ទៅកាន់មណ្ឌលព័ស្តុភារកម្ម និងកំពង់ផែឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រុមការងារគម្រោងបានស្ថាបនាផ្លូវភ្ជាប់ពីផ្លូវ 50C ទៅកាន់មណ្ឌលព័ស្តុភារកម្ម និងភ្ជាប់ទៅកាន់កំពង់ផែពហុបំណងកំពង់ឆ្នាំង។ បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស បាននិងកំពុងបំពាក់ប្រព័ន្ធបច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់គ្រប់គ្រងការដឹកជញ្ជូនចេញចូល ដែលរួមមានការបំពាក់កាមេរ៉ាត្រួតពិនិត្យរថយន្ដដោយស្វ័យប្រវត្តិ និងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន។ ប្រព័ន្ធ […]
អានបន្ថែមគម្រោងសង់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា សម្រេចបាន ៦២%
គិតត្រឹមថ្ងៃទី៤ ខែមីនានេះ គម្រោងសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចការសាងសង់បាន ៦២ភាគរយហើយ។ នេះបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ បើតាមផែនការដែលបានគ្រោងទុក គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ។ ស្ពាននេះ ជាការភ្ជាប់ចរាចរពីកណ្តាលរាជធានីភ្នំពេញទៅផ្លូវជាតិលេខ១ ហើយនឹងជាច្រកមួយដ៏សំខាន់ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង ២ផងដែរ។ ជុំវិញបញ្ហាកកស្ទះចរាចរនៅតំបន់ស្ពានអាកាសព្រះមុន្នីវង្សនេះដែរ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវដំណោះស្រាយថ្មីមួយ ដោយគ្រោងនឹងដាក់ស្រឡាងមួយកន្លែងទៀតនៅតំបន់កោះនរា ទៅតំបន់ជ្រោយចង្វា(ត្រង់ចំនុចសណ្ឋាគារសុខាភ្នំពេញ)។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋនៅតំបន់នោះក៏បានសំណូមពរឱរាជរដ្ឋាភិបាលជួយពន្លឿនការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ទៅកោះពេជ្រ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះវាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ជួយសម្រួលដល់ការកកស្ទះចរាចរនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ស្ពានមួយនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគតម្លៃ ៣៨លានដុល្លារអាមេរិក និងត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែម២០២២ កម្ពុជាចំណាយមូលធនលើការកសាងហេដ្ឋារចនាសម្ព័ន្ធ អស់ជាង ៤០០លានដុល្លារ
ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មានទឹកប្រាក់ ១. ៧០៣ ប៊ីលានរៀល ឬសមមូលនឹង ជាង ៤២៥លានដុល្លារ ក្នុងឆ្នាំ២០២២ ។ របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលនៃរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការអនុវត្តចំណាយសរុប ឆ្នាំ២០២២ សម្រេចបានយឺតជាងផែនការ និងថយចុះ ១៩,៧៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ចំណាយមូលធន ថយចុះ ២៨,៥៧ ភាគរយ (ចំណាយដោយហិរញ្ញប្បទានក្នុងប្រទេស ថយចុះ ៣៣,៥០ភាគរយ និងចំណាយដោយហិរញ្ញប្បទានក្រៅប្រទេស ថយចុះ ២៣ ភាគរយ) និងចំណាយចរន្ត ថយចុះ ១៤,៣៤ភាគរយ។ ជាមួយគ្នានេះ ចំណាយមូលធនដោយហិរញ្ញប្បទានក្នុងប្រទេស (ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ) សម្រេចបាន ១.៧០៣ ប៊ីលានរៀល ស្មើនឹង ២៨,៦៥ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា លទ្ធផលនៃការអនុវត្តចំណាយក្នុងកម្រិតទាបនេះ អាចបណ្តាលមកពីការទូទាត់ចំណាយ ឬហៅថាបុរេប្រទាន មិនទាន់រួចរាល់ទាំងស្រុង។ ក្នុងឆ្នាំ២០២២ ចំណាយមូលធនថវិការដ្ឋ មានចំនួន ១៣.៨៥៨ ប៊ីលានរៀល […]
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តតាកែវសង់ផ្លូវសរុបបាន ៤១ខែ្ស មានប្រវែងជាង ៧០០គីឡូម៉ែត្រ
រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តតាកែវ បានកសាងផ្លូវជាតិ និងផ្លូវខេត្តបានចំនួន ៤១ខែ្ស មានប្រវែងជាង ៧២២,៤៧គីឡូម៉ែត្រ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ” នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេល០៥ ឆ្នាំនេះ រដ្ឋបាលខេត្តតាកែវបានកសាងផ្លូវជាតិផ្លូវខេត្តបានចំនួនសរុប ៤១ខ្សែ មានប្រវែងសរុប ៧២២,៤៧គីឡូម៉ែត្រ ក្នុងនោះផ្លូវជាតិឆ្លងកាត់ខេត្តមានចំនួន ៦ខ្សែ រួមមាន៖ ផ្លូវជាតិលេខ២ លេខ៣ លេខ២២ លេខ២៣ លេខ៣១ និងលេខ៤១ ដែលមានប្រវែងសរុប ១៦៦,៧២គីឡូម៉ែត។ ដោយឡែក ផ្លូវខេត្ត និងផ្លូវកៅស៊ូមានចំនួន ៣៥ខ្សែ ប្រវែងសរុបមាន ៥៥៥,៦៤គីឡូម៉ែត្រ ដែលរួមមាន៖ ផ្លូវក្រាលកៅស៊ូមានប្រវែង-៣២៨,៩៤គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង-២២,៤១គីឡូម៉ែត្រ ផ្លូវក្រាលដីល្បាយថ្មមានប្រវែង-២០៤,៩២គីឡូម៉ែត្រ និងផ្លូវរថភ្លើងឆ្លងកាត់មានប្រវែង-៥៦,៣៨គីឡូម៉ែត្រ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរខេត្តក៏បានកសាងផ្លូវជនបទ ទាំងក្រាសកៅស៊ូ ក្រួសក្រហម និងក្រាលដីស បានចំនួន ២៨២ខ្សែ […]
អានបន្ថែមលទ្ធផលសិក្សាបញ្ជាក់ថា៖ គម្រោងសង់ផ្លូវនាវាពីទន្លេបាសាក់ទៅខេត្តកំពតអាចអនុវត្តបាន
ក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ បង្ហាញថាគ្មានបញ្ហាចោទឡើយ ទាំងបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ វឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd បានលើកឡើងក្នុងប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និង ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី៣ ខែមីនា ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងលើកឡើងថា មកដល់ពេលនេះការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធព័ស្តុភារកម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋានបច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នុងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធបានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នាពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗ រួមទាំងបានពិនិត្យយ៉ាងល្អិតល្អន់ ចំពោះលទ្ធផលនៃការវិភាគ និងការវាយតម្លៃផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោង។ ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិលទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការអាទិភាព […]
អានបន្ថែមកូរ៉េចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅកម្ពុជា
ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ (Booyoung Group) ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងគណៈប្រតិភូក្រុមហ៊ុន Booyoung Group និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយសារកម្ពុជាមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន ទើបក្រុមហ៊ុនចង់សិក្សាស្វែងយល់បន្ថែមលើឱកាសក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យទាំងនេះ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនក្រុមហ៊ុនប៊ូយ៉ុងបានប្រគល់រថយន្ដក្រុងសាធារណៈចំនួនសរុប២០០គ្រឿង ដល់សាលារាជធានីភ្នំពេញ ដើម្បីដាក់ឲ្យដំណើរការដឹកជញ្ជូនប្រជាពលរដ្ឋ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលឡើងវិញ។ (អានបន្ថែម) ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏នឹងផ្តល់រថយន្តក្រុងចំនួន ៦០ គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំគម្រោងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) នៅក្នុងឆ្នាំ២០២៤។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន Bentley System ប្រកាសជ្រើសរើសអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភីហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាកល ប្រចាំឆ្នាំ២០២៣
អ្នកឈ្នះដែលត្រូវជ្រើសរើស និងប្រកាសជ័យជំនះ ក្រោមប្រធានបទឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីប្រគល់ពានរង្វាន់ឌីជីថលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផ្នែកកម្មវិធីសូហ្វវែរពាក់ព័ន្ធការងារសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសទទួលពាក្យប្រកួតជ្រើសរើសម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ 2023 Going Digital Awards in Infrastructure ដែលជាពានរង្វាន់សាកលដ៏ធំមួយ ត្រូវបានវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឯករាជ្យនៃអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ដើម្បីវាយតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសសម្រាប់ការឈានទៅរកភាពជឿនលឿនផ្នែកឌីជីថលនៅក្នុងវិស័យសំណង់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ថ្ងៃផុតកំណត់សម្រាប់ការទទួលពាក្យ គឺថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៣ ។ អ្នកប្រើប្រាស់កម្មវិធី Bentley នឹងមានសិទ្ធិចូលរួមជាមួយគម្រោងរបស់ពួកគេនៅក្នុងកម្មវិធី Going Digital Awards in Infrastructure មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – មុនការសាងសង់/ការឌីហ្សាញជាគំនិត ការរចនា ការសាងសង់ ឬក្នុងដំណាក់កាលប្រើប្រាស់នោះទេ អ្នកជាប់ឈ្មោះចុងក្រោយចំនួនបីនាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ប្រភេទពានរង្វាន់នីមួយៗ និងឈ្នះការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Year in Infrastructure and Going Digital Awards ក្នុងនាមជាភ្ញៀវរបស់ Bentley Systems។ […]
អានបន្ថែមក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបញ្ចុះតម្លៃ ២៥% សម្រាប់រថយន្តប្រភេទ B&C
ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងផ្តល់ជូនការបញ្ចុះតម្លៃពិសេស ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ដែលមានរថយន្តឆ្លងកាត់ចាប់ពី៣០គ្រឿង/ថ្ងៃ ឡើងទៅ ដើម្បីលើកកម្ពស់ការដឹកជញ្ចូនតាមរយៈផ្លូវល្បឿនលឿន។ នេះបើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន (Cambodia PPSHV Expressway Co., Ltd) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។ លោកបណ្ឌិតបានបញ្ចាក់ឱ្យដឹងថា ក្រុមហ៊ុននិងសមាគមបានយោគយល់គ្នាលើតម្លៃសេវាកម្មប្រើប្រាស់ផ្លូវល្បឿនលឿន និងការជួសជុលក្នុងករណីរថយន្តខូចខាតលើដងផ្លូវ ដោយរថយន្តដឹកអ្នកដំណើរប្រភេទ B និង C នឹងទទួលបានការបញ្ចុះតម្លៃចំនួន ២៥% សម្រាប់រថយន្តចាប់ពី៣០ ទៅ ១០០ជើងក្នុងមួយថ្ងៃ ហើយចាប់ពី ១០១ជើងឡើងទៅ នឹងបញ្ចុះតម្លៃ ៣០%។ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនបានមានប្រសាសន៍ថា ការបញ្ចុះតម្លៃនេះ ទទួលបានការបញ្ចុះតម្លៃនេះ លុះត្រាតែក្រុមហ៊ុនដឹកជញ្ចូនត្រូវបំពាក់ប្រព័ន្ធបង់ថ្លៃសេវាផ្លូវល្បឿនលឿនស្វ័យប្រវត្តិ (ETC) ដោយគ្រាន់តែបង់ប្រាក់តំកល់ទុកចំនួន ១០០ដុល្លារក្នុងមួយឡាន នោះក្រុមហ៊ុននឹងបំពាក់ដុំ ETC ដោយឥតគិតថ្លៃ ចាប់ពីរថយន្ត ២០គ្រឿងឡើងទៅ។ […]
អានបន្ថែម