រដ្ឋប្តេជ្ញាសង់ផ្លូវជាតិលេខ៤៨ ឱ្យបាន ៦០% ត្រឹមខែឧសភានេះ ខណៈបច្ចុប្បន្នសម្រេចបានជាង ៤៥%

គិតត្រឹមថ្ងៃទី១១ ខែមីនា ២០២៤នេះ គម្រោងលើកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)  សម្រេចការងារសាងសង់បាន ៤៥,១៧ភាគរយហើយ ខណៈរដ្ឋប្តេជ្ញាសម្រេចឱ្យបានដល់ ៦០ភាគរយត្រឹមខែឧសភា ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ ត្រូវសម្រេចឱ្យបាន៦០ភាគរយនៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។ ក្នុងនោះដែរ ឯកឧត្តម សូរ វ៉ិចទ័រ ក៏បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗនៃដំណើរសាងសង់ ផ្លូវជាតិលេខ៤៨នេះ ដោយគិតចាប់ពីចំនុចបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយចាប់ផ្តើមការងារអ៊ុត AC ជាបន្តបន្ទាប់ហើយ។ នៅរដូវវស្សាឆ្នាំ២០២៤ខាងមុខនេះ ក៏នឹងត្រូវធ្វើការងារ Base Course ឱ្យបានជាអតិប្បរមា និងការងារ Structure ដល់រដូវប្រាំង២០២៥ ត្រូវអ៊ុតAC បញ្ចប់។ […]

អាន​បន្ថែម

គម្រោងស្តា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង សម្រេចបានជាង ៨០%

គម្រោងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបងទាំងមូល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខណៈហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែ សម្រេចបានជាង ៨០% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបងតាមរយៈផេកហ្វេកប៊ុកផ្លូវការកាលពី៨ ខែមីនា ឆ្នាំ២០២៤។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារស្ថាបនាគម្រោងនេះ មានរយៈពេលជិត ២ឆ្នាំមកហើយ ដែលកំពុងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវទាំងខាងលិច និងខាងកើតស្ទឹងសង្កែ។ ក្នុងនោះ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែសម្រេចបានជាង ៨០ភាគរយហើយ។ លោកបានបន្តថា​ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសាធារណការ កំពុងជំរុញក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសាងសង់មិនឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនោះទេ និងសាងសង់តាមផែនការគ្រោងទុក។ លោកប្រធានមន្ទីរបានបន្ថែមថា ការងាររៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបង មានប្រវែង​សរុប ៦០គីឡូម៉ែត្រ ហើយបើតាមផែនការគ្រោងទុក នឹងសម្រេចនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។ ទន្ទឹមនឹងនេះ លោកបាន ស្នើសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ចំពោះការងារសាងសង់នេះ ដោយបានបញ្ជាក់ថា ក្រុងនឹងជួបបញ្ហាទឹកកខ្វក់ ប្រសិនបើយើងមិនរៀបចំដាក់ប្រព័ន្ធលូ និងទីតាំងសម្រាប់ចំរោះទឹកកខ្វក់ ដើម្បីអាចបញ្ចេញជូនប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដំណាំបាន។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបងនេះ ទទួលបានកម្ចី ៦០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០%ហើយ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គ.ម សម្រេចបាន ៦០%ហើយ ខណៈក្រុមការងារគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC នៅខែមិថុនា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ប្រភពដដែលនេះ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យគម្រោងនេះ ដោយមានការចូលរួមពី ក្រុមហ៊ុនសាងសង់ CRBC និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្វាងចូវវ៉ានអាន។ ក្រុមការងារ បានធ្វើតេស្តគម្រោងដោយម៉ាស៊ីន FWD ផ្ទៀងផ្ទាត់ភាពធន់នៃគ្រឹះរង Subbase ស្រទាប់គ្រឹះសំខាន់ Basecourse (ជាមធ្យមលទ្ធផល453MPa-507MPa) ស្រទាប់កម្រាលកៅស៊ូបេតុងACស្រទាប់ទី១( 439MPa-536MPa) និងខួងពិនិត្យកម្រាស់ស្រទាប់ACទី១ (លទ្ធផល4,2cm-5cm)។ ក្រោយពិនិត្យរួចរាល់ ក្រុមការងារបានបញ្ជាក់ឱ្យដឹងថា គម្រោងស្ដា និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៦០ភាគរយហើយ ក្នុងនោះនៅដំណាច់ខែមិថុនា ការងារចាក់បេតុងកៅស៊ូស្រទាប់ទី១ និងទី២ និងរួចរាល់ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបានទៅមកដោយរលូន ចំពោះការងារផ្សេងៗទៀតដូចជា ការបំពាក់បរិក្ខារផ្លូវថ្នល់ បន្ថែមប្រព័ន្ធបង្ហូរទឹកសងខាងផ្លូវ […]

អាន​បន្ថែម

ផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង​ ឫទ្ធី គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ

ផ្លូវឡូរីប្រវែង ៩,៦០០ម៉ែត្រ  នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នឹងបើកដំណើរការជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមប្រភពបង្ហើបពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែង ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះផងដែរ។ បើតាម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ថា គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង​។ ក្រោយសាងសង់ចប់ គម្រោងនេះ នឹងដាក់ឱ្យដំណើរការឡូរី​ចំនួន ​៥០គ្រឿង ​ជា​បឋម​សិន​ សម្រាប់ភ្ញៀវជិះលេងកម្សាន្ត។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុន​ FreshStart ដ៏ធំរបស់អូស្ត្រាលី​ ចង់វិនិយោគវិស័យសំខាន់ ០៣ នៅកម្ពុជា

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល​ជា​បុត្រ​សម្ព័ន​របស់​ក្រុមហ៊ុន​ FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសំខាន់ៗ ០៣នៅកម្ពុជា រួមមាន វិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Daniel Phillips ប្រធានក្រុមហ៊ុន FreshStart ឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។ លោក Daniel Phillips បានជម្រាបសម្តេចនៅក្នុងជំនួបខាងលើនេះថា ក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ក៏ជា​បុត្រ​សម្ព័ន​មួយដែរ នៃក្រុមហ៊ុន Freshstart ដែលជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន​ បានបង្ហាញនូវគោលបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក ថាមពល និងវិស័យសុខាភិបាល។ ជាមួយនឹងគោលបំណងនេះ […]

អាន​បន្ថែម

ថ្ងៃទី៣ មីនានេះ រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតបាក់ខែងជាផ្លូវការ ខណៈសុំការយោគយល់លើបញ្ហា១ចំនួន…

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហាន២ និងបំពង់មេនាំទឹកស្អាតទំហំ ២០០០មម ឆ្លងកាត់ក្រោមបាតទន្លេសាប នឹងដាក់ឱ្យដំណើរការសាកល្បងនៅយប់ម៉ោង ១២:០០នាទី ថ្ងៃអាទិត្យទី០៣ ខែមីនា ឆ្នាំ ២០២៤នេះទៅ ក្នុងគោលបំណងបង្កើនសម្ពាធផ្គត់ផ្គង់ទឹកទូទាំងរាជធានីភ្នំពេញ និងក្រុងតាខៅ្មឱ្យបានប្រសើរឡើង នេះបើយោងតាមសេចក្តីជូនដំណឹងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៤។ តាមប្រភពដដែល ការដាក់ឱ្យដំណើរការសាកល្បងនេះ អាចនឹងបណ្តាលឱ្យមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតនៅតាមទីសាធារណៈ ឬមុខផ្ទះអតិថិជន និងបង្កឱ្យមានបាតុភូតទឹកឡើងល្អក់កករ។ ចំពោះហេតុការណ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្នើសុំការយោគយល់អំពីសាធារណជន និងស្នើសុំកិច្ចសហការផ្តល់ព័ត៌មានពីប្រសិនណាបើមានប្រទះឃើញការលេចធ្លាយបំពង់ចែកចាយទឹកស្អាត ឬឃើញមានទឹកល្អក់កករជាដើម ដោយធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០៩៧ ៧៧១​ ១១៧៩ ឬ០៩៧ ៦៥១ ២២២២ ដើម្បីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បញ្ជូនក្រុមការងារចុះទៅត្រួតពិនិត្យជួសជុល និងលាងសម្អាតបានទាន់ពេលវេលា។ គួរបញ្ជាក់ថា បំពង់មេនាំទឹកស្អាតមុខកាត់២ម៉ែត្រនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានខួងដាក់ក្រោមបាតទន្លេសាប អំឡុង​ខែកុម្ភៈ ឆ្នាំ២០២៣ និងដំបូងឡើយគ្រោងនឹងបញ្ចប់ និងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៩ខែកុម្ភៈ (យោងតាមទំព័រហ្វែសបុកផ្លូវការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ) ប៉ុន្តែប្រតិបត្តិការនេះត្រូវបានកំណត់ពេលវេលាជាផ្លូវការឡើងវិញតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ០១ ខែមីនា។ (អានបន្ថែម) បំពង់មេនាំទឹកស្អាតដ៏ធំនេះ បានដំណើរការសាងសង់ដោយការចាប់ខួងពីចំណុចត្រើយខាងកើតឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពានព្រែកព្នៅ ប្រវែង ៥៤០ […]

អាន​បន្ថែម

រដ្ឋកំពុងជំរុញបើកការដ្ឋានសង់គម្រោងព្រែកជីកហ្វូនណនតេជោ ក្នុងខែមិថុនា ២០២៤នេះ

រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមព្រៀងសម្បទានព្រែកជីកហ្វូនណន ដើម្បីអាចឈានដល់ការចុះហត្ថលេខាសាងសង់ជាមួយក្រុមហ៊ុនចិន ដោយសង្ឃឹមថានឹងអាចបើកការដ្ឋានសាងសង់ក្នុងខែមិថុនា ឬកក្កដា ២០២៤នេះ។​ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសាធាណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី  និងជា អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា គម្រោងព្រែកជីកហ្វូនណន ជាគម្រោងអាទិភាពខ្ពស់ដែលសម្តេចធិបតី ហ៊ុន​​ ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញគម្រោងនេះអាចចេញជារូបរាងឱ្យបានឆាប់ ដើម្បីតភ្ជាប់ផ្លូវទឹក និងសមុទ្រ។​ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «យើងសង្ឃឹមថា យើងអាចពិភាក្សា និង ចរចារលើកិច្ចព្រមព្រៀងសម្បទាននេះ។ ប្រហែលជាខែ៦ ឬខែ៧​ ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ»។ ព្រែកជីកហ្វូនណនតេជោ ជាផ្លូវទឹកដែលតភ្ជាប់ពីទន្លេសាប ទៅសមុទ្រនេះមានប្រវែង ១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ទៅដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងនេះគ្រោងចំណាយទុនវិនិយោគ ១.៧០០លានដុល្លារ និងប្រើពេលសាងសង់ចំនួន ៤ឆ្នាំ ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនចិនដោយអនុវត្តតាម BOT៕ […]

អាន​បន្ថែម

ផ្លូវអាទិភាព១ខ្សែ ពីកំពង់ឆ្នាំង ទៅកំពង់ធំ នឹងត្រូវចាប់ផ្តើមសាងសង់មុនគេ ក្នុងឆ្នាំ២០២៤នេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដាក់គម្រោងផ្លូវជាតិលេខ៥០សេ ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ទៅក្នុងគម្រោងអាទិភាពដែលត្រូវសាងសង់មុនគេក្នុងឆ្នាំ២០២៤នេះ។​ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើគម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាពត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គម្រោងនេះជាគម្រោងអាទិភាព សម្រាប់ឆ្នាំ២០២៤ ដូច្នេះ សូមឯកឧត្តម ប៉េង ពោធិ៍នា តាមដានគម្រោងផ្លូវជាតិលេខ៥០សេនេះ ដើម្បីឈានទៅដល់ការបើកការដ្ឋានសាងសង់ឱ្យបានឆាប់ៗ”។ បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការបានធ្វើលិខិតទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ។ សូមបញ្ជាក់ថា គម្រោងផ្លូវនិងស្ពាន ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ គឺចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ […]

អាន​បន្ថែម

ឱកាសថ្មីសម្រាប់អ្នកអចលនទ្រព្យ ខណៈផែនការមេរបស់រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវជាតិ/ខេត្តធំៗ ប្រវែងសរុបជិត ៧ពាន់គ.ម

ខណៈរាជរដ្ឋាភិបាលកម្ពុជាទើបនឹងបានបញ្ចេញឯកសារយុទ្ធសាស្ត្រមួយដ៏សំខាន់ ពោលគឺផែនការមេសម្រាប់វិស័យដឹកជញ្ជូននិងប្រព័ន្ធពស្តុភារ អ្នកវិនិយោគអចលនទ្រព្យឆ្លាតវៃដែលមានចក្ខុវិស័យវែងឆ្ងាយកំពុងសំឡឹងឃើញឱកាសមាស និងកាលានុវត្តភាពប្រកបដោយសក្តានុពលថ្មីៗជាច្រើនទៀត សម្រាប់ហកចូលវិស័យអចលនទ្រព្យនិងសំណង់នៅតាមតំបន់គម្រោងអភិវឌ្ឍន៍ និងស្របតាមទិសដៅយុទ្ធសាស្ត្រនោះ។ ជាក់ស្តែង ផែនការមេសម្រាប់តែវិស័យដឹកជញ្ជូនតាមផ្លូវថ្នល់មួយ បញ្ជីគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់សរុបមានរហូតដល់ទៅចំនួន ៩៤គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួន ១៣.៦០២,៤៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿនចំនួន ៩ គម្រោង ដែលត្រូវការទំហំវិនិយោគ ៧.១៧៣,៦៩លានដុល្លារ និងផ្លូវជាតិ ផ្លូវខេត្តចំនួន ៨៥គម្រោង ដែលត្រូវការ ៦.៤២៨,៧៤ លានដុល្លារ នេះបើយោងតាមផែនការមេប្រព័ន្ធដឹកជញ្ជូននិងពស្តុភារកម្ម ចេញផ្សាយដោយរដ្ឋាភិបាលកាលពីខែសីហា ឆ្នាំ ២០២៣។​ (អានបន្ថែម) ក្នុងចំណោមគម្រោងផ្លូវថ្នល់សរុបទាំងនោះ សម្រាប់គម្រោងរយៈពេលខ្លីនិងមធ្យម (២០២៣ ២០២៧) មានចំនួន ៣៥គម្រោង ដែលត្រូវការទឹកប្រាក់ ៧.១៤១,៨៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿន ចំនួន ៤គម្រោង ដែលត្រូវការទំហំទឹកប្រាក់ ៤.១៨៤,៨១លានដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៣១គម្រោង ដែលត្រូវការទំហំវិនិយោគ ២.៩៥៧,០២ លានដុល្លារ។ គម្រោងរយៈពេលវែង (២០២៨ ២០៣៣) មាន ៥៩ គម្រោង ដែលត្រូវការទឹកប្រាក់ ៦.៤៦០,៦០ លានដុល្លារ […]

អាន​បន្ថែម

គម្រោងស្តាគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជិត ៤៣%ហើយ

គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្តា និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៤២,៧១% ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ។ នេះបើយោងតាមកិច្ចប្រជុំរវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ស្ដីពី វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី២៣ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង តាមរយៈការជំរុញផែនការអនុវត្តការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម សំណូមពរ បញ្ហាប្រឈម និងដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត សំដៅពន្លឿនការងារសាងសង់ នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់។ នាឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញបន្ថែមឱ្យភាគីក្រុមហ៊ុនសាងសង់របស់កូរ៉េ ជួយពន្លឿនការងារសាងសង់នេះឱ្យសម្រេចបានតាមផែនការ និង ក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស កុំឱ្យមានភាពចន្លោះប្រហោង ដែលសំដៅដល់គុណភាពផ្លូវ សម្រាប់ការប្រើប្រាស់បានយូរអង្វែង លើសពីនេះ  ឯកឧត្ដមរដ្ឋលេខាធិការ បានរំលឹកបន្ថែមលើការយកចិត្តទុកដាក់ពី បញ្ហាសុវត្ថិភាពចរាចរណ៍តាមការដ្ឋានសាងសង់ ដោយត្រូវបំពាក់គ្រឿងបរិក្ខាសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ផងដែរ។ គួររម្លឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ […]

អាន​បន្ថែម