ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
UN ជំរុញកម្ពុជាផ្តោតលើ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ បានសង្កត់ធ្ងន់ថា សុវត្ថិភាពចរាចរណ៍គឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែចូលរួម មិនមែនអនុវត្តតែក្នុងកម្រិតថ្នាក់ដឹកនាំនោះទេ ដូច្នេះកម្ពុជាគួរផ្តោតលើ ៧ចំនុចនេះ ដើម្បីពង្រឹងសុវត្ថិភាពចរាចរណ៍តាមដងផ្លូវផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជីន ថូត (Jean Todt) ប្រេសិតពិសេសអង្គការសហប្រជាជាតិ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២២។ ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ជីន ថូត បានផ្តោតសង្កត់ធ្ងន់ទៅលើចំណុចសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ បញ្ជាក់ពីចំណុចសំខាន់ៗ ចំនួន៧ ដែលកម្ពុជាគួរយកចិត្តទុកដាក់នោះរួមមាន៖ ការបញ្ជ្រាបអំពីសុវត្ថិភាពចរាចរណ៍តាមវិស័យអប់រំ ការបំពាក់នូវកាមរ៉ាចាប់ល្បឿនតាមដងផ្លូវ រឹតបន្តឹងការប្រលងយកបណ្ណបើកបរ ការត្រួតពិនិត្យគុណភាពមួកសុវត្ថិភាព ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានង្ហាញពីយុទ្ធនាការមួយចំនួន ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើរួមមាន៖ ការផ្តោតយកចិត្តទុកដាក់លើកំណើននៃការប្រើប្រាស់យានជំនិះ គ្រោះថ្នាក់ចរាចរណ៍ ការជំរុញយុទ្ធនាការសុវត្ថិភាពចរាចរណ៍ (ការចែកមួកសុវត្ថិភាព និងបន្ទះចំណាំងផ្លាត) ការជំរុញលើកទឹកចិត្តការប្រើប្រាស់រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវទំនើបកម្មបច្ចេកវិទ្យា(Driving Rules App, Point […]
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបចង់វិនិយោគសង់កន្រ្តកខ្សែកាប ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈនៅកម្ពុជា
ក្រុមហ៊ុន Doppelmayr Group គឺជាក្រុមហ៊ុនធំមួយនៅអឺរ៉ុប មានបំណង់ចង់វិនិយោគសាងសង់កន្រ្តកខ្សែកាប (Cable Car) ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនសាធារណៈ ជាពិសេសនៅភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមាននិន្នាការងាកទៅរកការដឹកជញ្ជូនរួមមួយ ប្រកបដោយនិរន្តភាព និងការគិតគូរដល់បរិស្ថាន។ បើតាមជំនួបរវាង ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ លោក Peter Vogelmann នាយកផ្នែកលក់អន្តរជាតិ តំណាងក្រុមហ៊ុន Doppelmayr Group នៅថ្ងៃទី២៣ វិច្ឆកា ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា ទំនោរនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅមានកម្រិតនៅឡើយ ប៉ុន្តែក្រសួងនៅតែបន្តបញ្ជ្រាបការយល់ដឹង ពីគុណសម្បត្តិនៃការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈទៅកាន់ពួកគាត់ ហើយសង្ឃឹមយ៉ាងមុតមាំថា នាពេលអនាគតប្រជាពលរដ្ឋគ្រប់រូប នឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនងាកមកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនេះឱ្យបានកាន់តែច្រើន។ ឯកឧត្តមបន្ត ក្រសួងបានធ្វើការសិក្សាលើគម្រោងអភិវឌ្ឍន៍ ក៏ដូចជាកំពុងស្វែងរកដៃគូវិនិយោគបន្ថែម ដើម្បីអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុងឱ្យកាន់តែមានភាពរីកចម្រើន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងទីប្រជុំជនឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Doppelmayr Group មានជំនាញក្នុង រៀបចំផែនការ អភិវឌ្ឍ រចនា […]
អានបន្ថែមព្រលានយន្តហោះតារាសាគរបន្តពន្យារបើកដំណើរការ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣
ព្រលានយន្តហោះតារាសាគរក្នុងខេត្តកោះកុង ត្រូវពន្យារបើកដំណើរការសារជាថ្មីទៀត រហូតដល់ពាក់កណ្តាលឆ្នាំ២០២៣ យ៉ាងយូរ ក្រោយផែនការសាងសង់នៅដើមឆ្នាំ២០២៣ មិនទាន់ចាប់ផ្តើមនៅឡើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ហេតុផលចម្បងនៃការពន្យារពេលនេះ គឺបណ្តាលមកពីការកកស្ទះនៃលំហូរសាច់ប្រាក់ និងកត្តាសង្រ្គាមអឺរ៉ុប រវាងរុស្សី និងអ៊ុយក្រែន ដែលបានបណ្តាលឱ្យតម្លៃប្រេងឡើងថ្លៃ នាំឱ្យប៉ះពាល់ខ្លាំងដល់ដំណើរការនៃការបញ្ចប់គម្រោងទាំងស្រុង ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនោះគឺបណ្តាលមកពីវិបត្តិកូវីដ ម្យ៉ាងទៀតក្រុមហ៊ុននេះជាក្រុមហ៊ុនចិន ហើយវិធានការ Zero Covid19 របស់ចិន ក៏បានបង្កជាផលប៉ះពាល់ដល់តម្លៃនៃការដឹកជញ្ជូនទំនិញ ធ្វើឱ្យវត្ថុធាតុដើមឡើងថ្លៃខ្ពស់ និងប៉ះពាល់ដល់សង្វាក់ផលិតកម្មជាច្រើនទៀតផង។ ឯកឧត្តម បានបន្តថា វិបិត្តសង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក ក៏ជាផលប៉ះពាល់មួយទៀតដែរ ដោយការទិញដូរមួយចំនួននូវឧបករណ៍សម្រាប់អាកាសយានដ្ឋានក្នុងទីផ្សារអន្តរជាតិផងដែរ។ ឯកឧត្តម បន្ថែម ចំពោះថវិកាសាងសង់ គឺពិតជាមានការប៉ះពាល់ខ្លាំងណាស់ ពីព្រោះការលើកគម្រោងដំបូង ត្រូវចំណាយអស់ត្រឹមតែ ៣៥០លានដុល្លារអាមេរិកប៉ុណ្ណោះ តែពេលនេះ ដោយសារវិបត្តិកូវីដ អ្វីៗក៏ឡើងថ្លៃ ការចំណាយថវិកាក៏អស់ច្រើនតាមហ្នឹងដែរ។ (អានបន្ថែម) មួយវិញទៀត ប្រទេសចិនមានការរឹតបណ្តឹងខ្លំាងលើលំហូរសាច់ប្រាក់ ដោយត្រូវមានការកំណត់តាមបទប្បញ្ញត្តិច្បាប់របស់ប្រទេសចិន។
អានបន្ថែមគម្រោងសង់ផ្លូវជាតិលេខ៤៨ សម្រេចបាន១១,៧៦% គិតត្រឹមពាក់កណ្តាលខែវិច្ឆិការ
គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ នេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេច ការងារបាន១១,៧៦%ហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយក្រុមការងារបច្ចេកទេស និង ក្រុមហ៊ុនសាងសង់ នៅថ្ងៃទី២១ វិច្ឆិកា ២០២២។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំឱ្យក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់យកចិត្តទុក និងពិនិត្យឱ្យបានដិតដល់ក្នុងការយកសម្ភារៈវត្ថុធាតុដើមមកសាងសង់ ក៏ដូចជាវិធីសាស្រ្តនៃសាងសង់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស សំដៅធានាឱ្យបាននូវផ្លូវថ្នល់មានគុណភាពរឹងមាំបន្ទាប់ពីការសាងសង់រួច។ ផ្លូវជាតិមួយខ្សែនេះ ត្រូវបានបើការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ និងត្រូវចំណាយទុនវិនិយោគ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ជាមួយនឹងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ។ (អានបន្ថែម)
អានបន្ថែមផ្លូវជនបទប្រវែងជាង ១១០គីឡូម៉ែត្រ តម្លៃជាង ៤៧លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់
ផ្លូវជនបទជានិមិត្តរូបតំណាងឱ្យខេត្តគោលដៅចំនួន ៦ ដែលសាងសង់ក្រាលដោយកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១១៦,៦៤ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៣,៤១ គីឡូម៉ែត្រ ដោយចំណាយអស់ប្រមាណ ៤៧ ២៣២ ៧៨៤ ដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភូមិសារ៉ាអណ្ដែត ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចាររ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ផ្លូវជនបទនេះ ភ្ជាប់ខេត្តចំនួន ៦រួមមាន ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវនេះ ស្ថិតក្រោមគម្រោងកែលម្អផ្លូវជនបទ ជំហាន ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាដដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
អានបន្ថែមកម្ពុជាស្នើកម្ចីពីជប៉ុន ៦០លានដុល្លារបន្ថែម ដើម្បីសង់កំពង់ផែទឹកជ្រៅថ្មី ជំហានទី១
កម្ពុជាបានលើកសំណើដល់ភាគីជប៉ុនពិចារណាលើការផ្តល់ប្រាក់កម្ចីបន្ថែម ៦០លានដុល្លាអាមេរិក ដើម្បីពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដោយសារការធ្លាក់ចុះនៃប្រាក់យ៉េន ដែលធ្វើឱ្យខ្វះខាតថវិកានៃការរៀបចំគម្រោងនេះ។ នេះបើតាមកិច្ចប្រជុំប្រជុំទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង ឯកឧត្តមបណ្ឌិត MORI MASAFUMI ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ទឹកប្រាក់កម្ចីបន្ថែមនេះ នឹងយកមកបង្រ្គប់ទឹកប្រាក់កម្ចីប្រមាណ ២០៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់ឱ្យមានគុណភាពខ្ពស់ ដោយបំពាក់នូវបច្ចេកវិទ្យាថ្មីៗ។ (អានបន្ថែម) មកទល់ពេលនេះ គម្រោងពង្រីកនេះ កំពុងបន្តនីតិវិធីដេញថ្លៃ ដើម្បីចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៥។ បើតាមកិច្ចប្រជុំខាងលើ គម្រោងត្រៀមអនុវត្តបន្ត គឺការសាងសង់កំពង់ផែកុងតឺន័រព្រះសីហនុ ក្នុងជំហានទី២ ជម្រៅ ១៦,៥ម៉ែត្រ និងជំហានទី៣ មានជម្រៅ១៧ម៉ែត្រ ដែលមានសម្ថតភាពឱ្យនាវាចេញចូលពីសហរដ្ឋអាមេរិក និងអឺរ៉ុបដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់កំពង់ផែនានាក្នុងតំបន់ឡើយ។
អានបន្ថែមក្រសួងដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ ពេលឆ្លងកាត់ផ្លូវល្បឿនលឿន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវិធីបញ្ចូលប្រាក់ក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈគណនេយ្យធនាគារលើទូរស័ព្ទដៃ (Mobile Banking) សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿន ដើម្បីកាត់បន្ថយភាពស្មុគស្មាញលើការបង់ប្រាក់ និងនាំឱ្យមានការកកស្ទះ។ កម្មវិធីនេះអាចដំណើរការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ ដោយដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីនេះ គឺអាចប្រើប្រាស់បានតែតាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចេញចូលភ្នំពេញ និងព្រះសីហនុ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រសួងក្រុមហ៊ុនផ្លូវល្បឿនលឿន ដោយមានកិច្ចសហការពីគ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតនោះ បានសម្រេចរិះរកវិធីដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្មវិធីបញ្ចូលប្រាក់ទៅក្នុងផ្លាកលេខរថយន្ត នឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិពេលរថយន្តឆ្លងកាត់ផ្លូវល្បឿនលឿន។ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន អ្នកបើកបរអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ […]
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងកម្ពុជា-កូរ៉េ
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម Yoon Suk Yeol អះអាងថា រដ្ឋាភិបាលរបស់លោក នឹងអនុម័តលើគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅពេលខាងមុខដោយរលូន។ ឯកឧត្តម Yoon Suk Yeol លើកឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីសង្ឈឹមថា គម្រោងស្ពានមិត្តភាពនេះ នឹងត្រូវបានអនុវត្តដោយរលូន ហើយនឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងក្លាយជាមិត្តរូបថ្មីនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។
អានបន្ថែមផ្លូវ១ខ្សែតម្លៃជាង ១លានដុល្លារ ក្នុងស្រុកមេមត់ ត្រូវបានបើកការដ្ឋានសាងសង់
ក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១០ គីឡូម៉ែត្រ និង ២៧៨ ម៉ែត្រ ស្ថិតក្នុងភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីបើកការដ្ឋាននេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., Ltd. ដែលត្រូវចំណាយថវិកាសាងសង់ចំនួន ១ ៣៩៣ ៨៩៦,៣៩ ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
អានបន្ថែមកម្ពុជា-វៀតណាមសហការគ្នាលើចំនុចសំខាន់ៗ៥ ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានពិភាក្សាលើការងារសំខាន់ៗចំនួន ០៥ ដើម្បីពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់ប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើន។ នេះបើយោងតាមកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងរដ្ឋមន្ត្រីរីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណុចសំខាន់ៗពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនដែលបានពិភាក្សា រួមមាន៖ ១).ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានសាទរចំពោះអនុស្សរណៈនៃការយោគយល់ស្តីពីប្រភេទ និងបរិមាណយានយន្តធ្វើពាណិជ្ជកម្មដឹកជញ្ជូនឆ្លងកាត់ព្រំដែនផ្លូវគោក សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង និងពិធីសារស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដែលបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ភាគីទាំងពីររំពឹងថា នឹងមានចំនួននយានយន្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនឹងកើនឡើងរហូតដល់ ៨០០គ្រឿង។ ២).ការងារច្រកទ្វារព្រំដែនអន្តរជាតិ៖ ច្រកទ្វារព្រំដែនព្រៃវល្លិ៍-ប៊ិញហៀប បានបញ្ចប់ការសាងសង់រួចរាល់ និងត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏កំពុងពិនិត្យរៀបចំការងារច្រកទ្វារព្រំដែនបន្ទាយចក្រី-ឌីញបា និងគម្រោងស្ដារឡើងវិញផ្លូវខេត្តលេខ៣១២ ប្រវែង ២៨,៥គ.ម តភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ច្រកទ្វារព្រំដែនបន្ទាយចក្រី រួមទាំងការងារសាងសង់អគារព្រំដែន និងច្រកទ្វារព្រំដែនជ្រៃធំ-ខាញ់ប៊ីញ ដែលគ្រោងនឹងសាងសង់អគារព្រំដែន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ ចំពោះបញ្ហាកកស្ទះនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ ភាគីវៀតណាម យល់ព្រមដោះស្រាយបញ្ហាកកស្ទះនេះ ដោយនឹងធ្វើការពង្រីកគន្លងខ្សែផ្លូវពី ២គន្លង ទៅ ៤គន្លង។ ៣).ការងារតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ៖ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) […]
អានបន្ថែម