ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ
វិស្វកម្មអច្ឆរិយៈនៃពិភពលោក៖ ស្ពានសម្រាប់ផ្លូវដែកខ្ពស់បំផុតក្នុងលោកជិតបញ្ចប់ហើយនៅក្នុងប្រទេសឥណ្ឌា
នេះជាអត្ថបទលើកដំបូងនៅក្នុងវិស្វកម្មអច្ឆរិយៈនៃពិភពលោករបស់យើង ស្ពានផ្លូវដែកខ្ពស់បំផុតរបស់ពិភពលោកស្ថិតនៅក្នុងតំបន់ជ្រលងភ្នំចោតខ្លាំងនៃភាគខាងជើងប្រទេសឥណ្ឌា ដោយការមើលឃើញ វាមានកម្ពស់ 356 ម៉ែត្រ ពីលើផ្ទៃទន្លេ Chenab ក្នុងជ្រលងភ្នំ Kashmir នៃភ្នំហិម៉ាឡៃយ៉ា ជាស្ពានដែលមានគ្រឿងបង្គុំដោយដែក មានកម្ពស់ខ្ពស់ជាងទួអឺហ្វែល។ រចនាដោយក្រុមហ៊ុន WSP ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មវិស្វកម្ម និងឌីហ្សាញកម្រិតអន្តរជាតិ ស្ពាននេះក៏ជាគុណសម្បត្តិនៃវិស្វកម្ម ភាពប៉ិនប្រសប់ និងបច្ចេកវិទ្យាឌីជីថលផងដែរ។ កម្មករសំណង់ និងវិស្វករបានប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង រួមទាំងជ្រលងភ្នំដែលមានជម្រាលថ្មចោត អាកាសធាតុដែលនាំមកនូវខ្យល់បក់ខ្លាំង ព្រិល និងទឹកកក និងទីតាំងដាច់ស្រយាល។ ស្ពាន Chenab ក៏ស្ថិតនៅក្នុងតំបន់រញ្ជួយដីសកម្មផងដែរ។ ក្រុមការងារទាំងអស់បានប្រើឧបករណ៍ស្ទូចខ្សែកាបដ៏ធំប្រវែង 915ម៉ែត្រ ដែលបានដំឡើងនៅច្រាំងទន្លេ Chenab ដើម្បីពង្រីកច្រាំងទន្លេ។ គេបានដំឡើងជើងទ្រដែកទប់ទល់នឹងទំនាញផែនដី និងសសរបេតុងចូលទៅក្នុងជញ្ជាំងថ្មដែលអាចទប់ទល់នឹងការរញ្ជួយដីកម្រិត 8.0 រិចទ័រ ខ្យល់បក់ 257 គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាពអវិជ្ជមាន -20អង្សារ។ ប៉ុន្តែលើសពីគ្រឿងចក្រធុនធ្ងន់ គម្រោងនេះក៏តម្រូវឱ្យមានការរៀបចំផែនការច្បាស់លាស់ ការវិភាគលម្អិតអំពីគ្រោះថ្នាក់ និងការត្រួតពិនិត្យយ៉ាងស្មុគ្រស្មាញផងដែរ ដើម្បីធានាសុវត្ថិភាព និងវឌ្ឍនភាពនៃការសាងសង់។ នេះគឺជាកន្លែងដែលកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធកំពុងឋិតនៅ។ វាជួយអ្នករចនា និងអ្នកសាងសង់នូវគំរូនៃព័ត៌មានលម្អិតគ្រប់វិនាទីអំពីចលនាគ្រឿងបង្គុំរបស់ស្ពាន និងការបង្កើនសុវត្ថិភាព និងប្រសិទ្ធភាព។ […]
អានបន្ថែមគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាប់ក្នុងវគ្គប្រកួតផ្តាច់ព្រ័តពានរង្វាន់សាកល Going Digital Awards 2024
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានជ្រើសរើសប្រកួតវគ្គផ្តាត់ព្រ័តសម្រាប់ពានរង្វាន់ Going Digital Awards នៅក្នុងព្រឹត្តិការណ៍ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធសាកល ២០២៤ ដែលប្រកាសដោយ ក្រុមហ៊ុន Bentley Systems កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីបង្ហាញពីការប្រើប្រាស់ប្រកបដោយភាពច្នៃប្រតិដ្ឋនៃបច្ចេកវិទ្យា និងឧត្តមភាពវិស្វកម្ម ជាមួយការនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសកល។ ជារៀងរាល់ឆ្នាំ Year In Inrastructure តែងតែនាំមកនូវភាពអស្ចារ្យនៅក្នុងវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីជំរុញព្រំដែននៃការរចនាឱ្យកាន់តែទូលំទូលាយ ជាមួយប្រសិទ្ធភាព និងនិរន្តរភាព។ សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន Bentley System នឹងរៀបចំនៅទីក្រុង Vancouver ប្រទេសកាណាដា ចាប់ពីថ្ងៃទី ៨-៩ ខែតុលា ដោយជ្រើសរើសគម្រោងចំនួន ៣៦ សម្រាប់ប្រកួតប្រជែងយកពានរង្វាន់ ១២ ប្រភេទ និងឆ្លងកាត់ការវាយតម្លៃពីចៅក្រមអន្តរជាតិចំនួន ៣៤រូប សម្រាប់ការប្រកួតជុំចុងក្រោយនៃការដណ្តើមពានរង្វាន់ Going Digital […]
អានបន្ថែមក្រុមហ៊ុនបារំាង VINCI ទទួលបានសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ
ថ្មីៗនេះ ក្រុមហ៊ុន VINCI របស់បារាំងបានឈ្នះការដេញថ្លៃសិទ្ធិគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបារាំងដ៏ធំមួយនេះ ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពខាងលើបាន ឱ្យដឹងថា VINCI គឺជាក្រុមហ៊ុនបារាំងដ៏ធំមួយដែលបានគ្រប់គ្រងដំណើរការព្រលានយន្តហោះនៅកម្ពុជាជាង ២ទសវត្សរ៍មកហើយ ខណៈថ្មីៗនេះ ក្រុមហ៊ុនបារាំងមួយនេះទើបទទួលបានសិទ្ធិគ្រប់គ្រងព្រលានយន្តហោះថ្មីមួយទៀតរបស់កម្ពុជាគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលគ្រោងបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២៥ ខាងមុខ។ ពាក់ព័ន្ធនឹងរឿងនេះដែរ ឯកឧត្តម ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រាប់ប្រភពខាងលើថា ការសម្រេចប្រគល់សិទ្ធិឱ្យ VINCI គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិថ្មី « តេជោក្រុងតាខ្មៅ » ធ្វើឡើង ដោយផែ្អកលើការអនុវត្តការងារជាក់ស្តែងកន្លងមក ក្រោមកិច្ចសន្យារវាងក្រុមហ៊ុន VINCI និងរដ្ឋាភិបាលកម្ពុជា។ សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានតេជោក្រុងតាខ្មៅ គឺជាអាកាសយានដ្ឋានទី៤ របស់កម្ពុជា បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុដែលក្រុមហ៊ុនបារាំង VINCI ទទួលបានសិទ្ធិធ្វើប្រតិបត្តិការ។ គួររំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ អាកាសយានដ្ឋានថ្មីតេជោក្រុងតាខ្មៅ […]
អានបន្ថែមរដ្ឋបញ្ជាក់ជាថ្មី៖ ស្ពានភ្ជាប់ក្រុងភ្នំពេញ-អរិយក្សត្យ នឹងបើកកាដ្ឋានសាងសង់ចុងឆមាសទី១ ឆ្នាំ២០២៥
គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ផ្សាររាត្រីជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល) គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំក្រោយ។ ព័ត៌មាននៃការបើកការដ្ឋានគម្រោងនេះត្រូវបានបង្ហាញ បន្ទាប់ពីក្រសួងសារធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងនៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិត នៃគម្រោង(Details Design)។ ឯកឧត្តម ផន រឹម មានប្រសាសន៍ថា៖ “បើគ្មានការប្រែប្រួលទេ យើងនឹងសម្ពោធបើកការដ្ឋានសាងសង់ នៅបំណាច់ឆមាសទី១ឆ្នាំ២០២៥”។ គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងត្រូវសាងសង់ជាប្រភេទស្ពានខ្សែកាប(Two cable stayed bridges) មានប្រវែងសរុប ២,៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ មានតម្លៃ តម្លៃ ២៣៥លានដុល្លារ ដោយបានចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមគម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ភាគរយហើយ ខណៈនៅសល់មិនដល់ ២០ភាគរយទៀតនោះទេ នឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា៖«ការងារដែលបានសាងសង់រួចរាល់១០០% រួមមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ទីលានចតយន្តហោះសម្រេចបានជាង៩០% ដោយឡែកមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលរួចរាល់បាន ៨៥% និងការសាងសង់ស្ថានីយអ្នកដំណើរសម្រេចបាន ៨៦%។ សំណង់ដែលសម្រេចបានទាំងអស់នេះ ត្រូវបានចំណាយថវិការអស់ ១២០០ លានដុល្លារនៃថវិការសរុប ១៥០០លានដុល្លារ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC)»។ […]
អានបន្ថែមអាជ្ញាធរខេត្តកំពតគ្រោងសង់ស្ពានថ្មី ឆ្លងព្រែកកំពង់បាយ ១ខ្សែទៀត ដើម្បីសម្រួលចរាចរណ៍
អាជ្ញាធរខេត្តកំពត គ្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀត ឆ្លងកាត់ព្រែក«កំពត» ឬព្រែក«កំពង់បាយ» ដើម្បីសម្រួលចរាចរណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមក្រសួងព័ត៌មានចុះផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ប្រភពដដែលនេះបានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈ អភិបាលខេត្តកំពត បានលើកឡើងនូវគម្រោងសាងសង់ស្ពានថ្មីមួយខ្សែទៀតនេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈដែលស្ពានចាស់ (ស្ពានឥន្ធនូ ) មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មិនអាចអនុញ្ញាតឱ្យរថយន្តឆ្លងកាត់បាន គឺបានត្រឹមតែម៉ូតូ និងអ្នកថ្មើរជើងប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កំណើនភ្ញៀវទេសចរមកលេងខេត្តកំពតមានកាន់តែច្រើន ធ្វើឱ្យមានការកកស្ទះនៅ គល់ស្ពានព្រែកកំពតជាប្រចាំ ជាពិសេសនៅរៀងរាល់ចុងសប្តាហ៍(ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ) និងថ្ងៃឈប់សម្រាកបុណ្យជាតិធំៗ។ បើតាមការបញ្ជាក់របស់ ឯកឧត្តម ម៉ៅ ធនិន បានបន្ថែមថា គម្រោងនេះ នឹងសាងសង់ឡើងតាមរចនាបថពិសេស ដែលមានសោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិបានរិតច្រើនថែមទៀតផង។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ អាជ្ញាធរខេត្តកំពត ទើបបានដាក់ដំឡើងនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ រហូតដល់ទៅ ៣៥ម៉ែត្រ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ (អានបន្ថែម)
អានបន្ថែមត្រឹមយប់ថ្ងៃទី២៨ សីហា កម្ពុជាប្រមូលមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនបានជិត $១១លាន ពីពលរដ្ឋស្នេហាជាតិ
បើគិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនជិត ១១លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើយោងតាមរបាយការណ៍ពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា គិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា មានសប្បុរសជនចូលរួមប្រមាណជាង១៨ម៉ឺននាក់ ដោយគិតជាទឹកប្រាក់ជិត១១លានដុល្លារ។ សូមរម្លឹកដែរថា«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ ជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួម និងគាំទ្រយ៉ាងផុលផុស។ ជាមួយនឹងការគាំទ្រនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត […]
អានបន្ថែមកូរ៉េគ្រោងបោះទុន $១៣ពាន់លាន ពង្រីកប្រតិបត្តិការរបស់ខ្លួននៅព្រលានយន្តហោះថ្មីរបស់វៀតណាម
ជាយុទ្ធសាស្ត្រពង្រីកវត្តមានក្នុងទីផ្សារអាស៊ីរបស់ខ្លួន ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon របស់កូរ៉េ ត្រូវបានជ្រើសរើសជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់លើប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិ Long Thanh ថ្មីរបស់ប្រទេសវៀតណាម។ គម្រោងដ៏ធំមួយនៅអាស៊ីអាគ្នេយ៍នេះ គ្រោងនឹងកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ដែលកំពុងជួបបញ្ហាមានអ្នកធ្វើដំណើរច្រើនលើសបន្ទុក នេះបើយោងតាម Theinvestor.vn ចុះថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គម្រោងអាកាសយានដ្ឋាន Long Thanh ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីទទួលអ្នកដំណើរឱ្យបាន ១០០លាននាក់ និងដឹកទំនិញ ៥លានតោន ក្នុងមួយឆ្នាំ និងកំពុងត្រូវបានអភិវឌ្ឍជាបីដំណាក់កាលចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៥០ ជាមួយនឹងការចំណាយប៉ាន់ស្មានចំនួន ១៣,៣ ពាន់លានដុល្លារ។ សាជីវកម្មអាកាសយានដ្ឋានអន្តរជាតិ Incheon បានសហការជាមួយដៃគូវៀតណាម គឺក្រុមហ៊ុន PMI នឹងដឹកនាំគម្រោងនេះ ដោយប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងបច្ចេកវិទ្យា និងការវាយតម្លៃតម្លៃ ដើម្បីយកឈ្នះដៃគូប្រកួតប្រជែងដូចជា ADP របស់បារាំង និងក្រុមហ៊ុន Fraport របស់អាល្លឺម៉ង់។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ មានភារកិច្ចផ្តល់សេវាប្រឹក្សាយោបល់ដ៏ទូលំទូលាយដែលរួមមានការព្រាងគំនិតប្រតិបត្តិការអាកាសយានដ្ឋាន […]
អានបន្ថែមផ្លូវដែកល្បឿនលឿនភ្ជាប់ម៉ាឡេស៊ី-ចិន ឆ្លងកាត់អាស៊ាន តម្លៃប្រមាណ $១៨ពាន់លាន គ្រោងសង់នៅចុងឆ្នាំនេះ
ប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា គម្រោងផ្លូវដែកល្បឿនលឿន (HSR) របស់ប្រទេសម៉ាឡេស៊ី ដែលតភ្ជាប់ទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ដែលជាគម្រោងមានសក្តានុពលក្នុងការពង្រីកខ្សែរថភ្លើងបន្តទៅកាន់ប្រទេសចិនឆ្លងកាត់អាស៊ាន បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃសំណើសាងសង់ពីក្រុមហ៊ុនឯកជន និងគ្រោងចាប់ផ្តើមដំណើរការសាងសង់នៅចុងត្រីមាសទី៤ ឆ្នាំ ២០២៤។ តម្លៃវិនិយោគសរុបនៃគម្រោងនេះ បានថយចុះមកត្រឹមចន្លោះពី ១៥,៧ ពាន់លានដុល្លារ ទៅ ១៨ពាន់លានដុល្លារ ពីការព្យាករដើមចំនួន ២៤,៧ ពាន់លានដុល្លារ ទោះយ៉ាងណាក្តី តួលេខទាំងនេះ នឹងអាចកែប្រែជាថ្មីទៀត ដោយផ្អែកលើកត្តាដូចជាការតម្រឹមផ្លូវរថភ្លើង និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមសារៈព័ត៌មាន NST ចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤។ លោកបណ្ឌិត យាយ គឹមឡេង សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាលាធុរកិច្ច Sunway University បានសង្កត់ធ្ងន់ថា ការចូលរួមរបស់សិង្ហបុរីមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃគម្រោងនេះ ដោយកត់សម្គាល់ថា ការតភ្ជាប់ផ្លូវដែកទៅកាន់ប្រទេសចិនតាមរយៈប្រទេសថៃកំពុងស្ថិតក្រោមការពិចារណារួចហើយ ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់។ គម្រោងអភិវឌ្ឍន៍នេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃបណ្តាញផ្លូវដែក Pan Asian ដ៏ទូលំទូលាយគ្របដណ្តប់លើផ្ទៃប្រទេសអាស៊ានទាំងមូល ជាមួយនឹងផលប៉ះពាល់ជាវិជ្ជមានសម្រាប់បង្កើនសកម្មភាពសេដ្ឋកិច្ចទូទាំងតំបន់អាស៊ី។ លោកបណ្ឌិត Yeah បានគូសបញ្ជាក់ថា បណ្តាញផ្លូវដែកល្បឿនលឿនអាស៊ីកំពុងដំណើរការជាបណ្តើរៗ ដោយគម្រោងនានាក្នុងប្រទេសឡាវបានបញ្ចប់រួចរាល់ហើយ ហើយទាំងប្រទេសថៃ […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានជាង ៦៦%
គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្តារពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៦៦.០៦ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើយោងតាមវឌ្ឍនភាពការងារដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទាន ១១០លានដុល្លារ ពីធនាគារពិភពលោក សម្រាប់ស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤នេះ គឺដើម្បីបង្កើនធានាបាននូវសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានាភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។(អានបន្ថែម) គួរបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងឥណទានសម្បទានខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។ សូមអានបន្ថែមពីព័ត៍មានលម្អិតនៃគម្រោងខាងលើតាមរយៈតំណរភ្ជាប់នៅទីនេះ
អានបន្ថែម