ក្រសួងសាធារណការ គ្រោងពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ជា៤ គន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកផ្លូវជាតិលេខ៦ កំណាត់ស្គន់-សៀមរាប ទៅជា ៤ គន្លង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដឹកទំនិញ។ ថ្លែងនៅក្នុងពិធីបើកសម្ពោធមណ្ឌលផ្តល់សេវាសាធារណៈថ្មីនៅសៀមរាប កាលពីថ្ងៃម្សិលមិញ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាលទ្ធភាពពង្រីកផ្លូវជាតិលេខ៦ ពីរដំណាក់កាលបន្ថែមទៀត។ ឯកឧត្តម បានប្រសាសន៍ថា៖ «ក្រសួងកំពុងសិក្សា ពីលទ្ធភាពពង្រីកផ្លូវចាប់ពីស្គន់ខេត្តកំពង់ចាម ទៅដល់ខេត្តកំពង់ធំ ពី ២គន្លងទៅ៤គន្លង និងចាប់ពីខេត្តកំពង់ធំទៅខេត្តសៀមរាប ពី២គន្លងទៅ៤គន្លងផងដែរ»។ គួរបញ្ជាក់ផងដែរថា ផ្លូវជាតិលេខ ៦ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប ត្រូវបានលើកកម្ពស់ម្ដងរួចមកហើយ ដោយបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៨ កន្លងមក ក្រោមជំនួយរបស់ប្រទេសចិនប្រមាណ ២៥៥ លានដុល្លារអាមេរិក។ យ៉ាងណាក្ដីក្រៅពីផ្លូវជាតិលេខ ៦ កាលពីថ្មីៗនេះ ក្រសួងក៏ទើបតែបញ្ចប់ការសិក្សាគម្រោងពង្រីកផ្លូវជាតិលេខ៧ ចាប់ពីស្គន់ទៅដល់ទីរួមខេត្តកំពង់ចាម ពី២គន្លង ទៅ៤គន្លងផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងពិនិត្យគុណភាពផ្លូវជាតិលេខ៣ ម្ដងទៀត មុននឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗនេះ

ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ជាថ្មីម្ដងទៀត មុនធ្វើការប្រគល់-ទទួល និងប្រកាសដាក់ឱ្យពលរដ្ឋប្រើប្រាស់បណ្តោះអាសន្នឆាប់ៗនេះ។ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកក្កដា បានឲ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាថាគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។ បន្ទាប់ពីការពិនិត្យ ឯកឧត្តមក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងក្រសួងទទួលយកជាផ្លូវការពីក្រុមហ៊ុនសាងសង់។ សូមជម្រាបដែរថា គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ក្នុងការសាងសង់។ គម្រោងទាំងមូលចំណាយថវិកាសរុបប្រមាណ ២១៩ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។ (អានបន្ថែម) គួររំឮកថា គម្រោងពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៣ បានចាប់បើកការដ្ឋានសាងសង់ នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៨ […]

អាន​បន្ថែម

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងចាប់ផ្តើមដំណើរការចុងឆ្នាំ ២០២១

ការងារសាងសង់នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុងបានបញ្ចប់រួចរាល់ ១០០% ហើយ ខណៈក្រុមហ៊ុនគ្រោងដាក់ដំណើរការនៅចុងឆ្នាំ២០២១នេះ។ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល បានបញ្ជាក់នៅថ្ងៃទីពុធនេះថា ការងារសាងសង់ផ្នែកសំខាន់ៗនៃអាកាសយានដ្ឋាន បានបញ្ចប់កាលពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ និងការងារបច្ចេកទេសមួយចំនួន។ «ចប់អស់ហើយ ពេលនេះ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២១នេះ»។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ វិនិយោគសាងសង់ដោយក្រុមហ៊ុន Tianjin Union Development Group ប្រទេសចិន ក្នុងទឹកប្រាក់ប្រមាណ ៣៥០លានដុល្លារ។ ពេលដាក់ដំណើរការ អាកាសយានដ្ឋានខ្នាតអន្តរជាតិនេះនឹងអាចទទួលការចុះចត និងហោះចេញយន្តហោះប្រភេទ Boeing 777 និង Airbus A340 ជាដើម។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងសាធារណការបើកមណ្ឌលផ្តល់សេវា នៅផ្សារទំនើប Heritage Walk ខេត្តសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយ នូវមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់កម្ពុជា ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Hertiage Walk ជាន់ទី២ ក្នុងខេត្តសៀមរាប។ មណ្ឌលថ្មីនេះ នឹងផ្ដល់សេវាដូចជា ការចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិយានយន្ត ប្ដូរប័ណ្ណបើកបរ និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។ សេវាកម្មនឹងចាប់ពីថ្ងៃដាក់ដំណើរការនេះតទៅ ដោយបើក ៧ថ្ងៃ ក្នុង ១ សប្ដាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់។ ថ្លែងក្នុងពិធីសម្ពោធនាព្រឹកថ្ងៃទី ២១ កក្កដា នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបើកឱ្យដំណើរការមណ្ឌលនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ ឱ្យចំណេញពេល និងកាត់បន្ថយការចំណាយ ពោលគឺមិនចាំបាច់ធ្វើដំណើរទៅទទួលសេវាដល់ភ្នំពេញ។ ឯកឧត្តមបញ្ជាក់ថា រាល់ការទៅទទួលសេវានៅមណ្ឌលនេះ គឺមិនមានការយកកម្រៃក្រៅផ្លូវការណាមួយឡើយ។ គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ ចំនួន ៥ ទីតាំងរួមមាន៖ មណ្ឌលផ្សារទំនើបអ៊ីអន១ […]

អាន​បន្ថែម

ខេត្តកំពង់ចាមបើកការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់ឃុំសំខាន់ៗ៣ តម្លៃជាង ៣លានដុល្លារ

រដ្ឋបាលខេត្តកំពង់ចាម បានបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់(DBST) ថ្មី ១ខ្សែ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ ឆ្លងកាត់ឃុំសំខាន់ៗ ៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ ផ្លូវនេះនឹងត្រូវចំណាយទឹកប្រាក់អស់ជាង ៣លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការស្ថាបនាផ្លូវនេះ នឹងចាប់ផ្តើមពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ភូមិអន្លង់គគីរ ឃុំព្រែកកុយ នៃស្រុកកងមាស។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី១៧ ខែកក្កដា ថា ផ្លូវនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោល ដល់បងប្អូនប្រជាពលរដ្ឋទាំង ៣ឃុំ ដែលចំណេញពេលវេលាដឹកជញ្ជូនផលិតផលកសិផលទៅកាន់ទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវនេះ នឹងជួយប្រែក្លាយសហគមន៍ឱ្យមានសោភ័ណភាពល្អ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានផាសុខភាព និងជីវភាពរស់នៅប្រសើរឡើង។

អាន​បន្ថែម

ផ្លូវជាតិលេខ១១ អ្នកលឿង-ត្បូងឃ្មុំ ជាប់ការតេស្តគុណភាពហើយ ក្រោយប្រើជាក់ស្ដែងមួយរយៈ

បន្ទាប់ពីបើកឱ្យសាធារណជនបើកបរមួយរយៈរួចមក កំណាត់ផ្លូវជាតិលេខ១១ ប្រវែង ៩៦គម តភ្ជាប់ពីអ្នកលឿងទៅត្បូងឃ្មុំ កាលពីថ្មីៗនេះ ត្រូវបានទទួលស្គាល់គុណភាព និងបានធ្វើការប្រគល់ពីក្រុមហ៊ុនសាងសង់ឱ្យរដ្ឋដោយជោគជ័យហើយ។ នេះបើយោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា កាលថ្ងៃទី១៥ ខែកក្កដា កន្លងទៅ។ ស្ថានទូតចិនប្រចាំនៅកម្ពុជា អះអាងថា ក្នុងអំឡុងពេលសាងសង់ផ្លូវខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ ១១០០នាក់ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ គម្រោងពង្រីកផ្លូវជាតិលេខ១១ មានប្រវែងសរុប ៩៦,៤៨ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីអ្នកលឿងចំណុចប្រសព្វផ្លូវជាតិលេខ១ ភូមិលេខ៤ ឃុំព្រែកខ្សាយ-ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដល់ថ្នល់ទទឹង ចំណុចប្រសព្វផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិស្លាបក្តោង ខេត្តត្បូងឃ្មុំ ។ គម្រោងនេះ បើកការដ្ឋានតាំងពីខែមីនា ឆ្នាំ ២០១៨ មកម្ល៉េះ ដែលសាងសង់ដោយ ក្រុមហ៊ុន China Road and Bridge Corporation ក្រោមថវិកា ៩៤លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រដ្ឋ។ ជាក់ស្ដែងគម្រោងទើបតែបញ្ចប់ និងដាក់ឱ្យសាធារណជនបើកបរកាលពីនៅដើមឆ្នាំ២០២១ នេះ។

អាន​បន្ថែម

កម្ពុជាស្នើសុំកម្ចីពីចិនរួចហើយសម្រាប់គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ រង់ចាំតែចម្លើយប៉ុណ្ណោះ

រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។ ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ ធ្លាប់ប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ ថា ស្ពាននេះនឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ព្រោះវាអាទិភាពបន្ទាប់។ ផែនការចង់សាងសង់ស្ពាននេះ ត្រូវប្រកាសដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៩ ដោយការសិក្សាត្រូវបានបញ្ចប់កាលពីខែមិថុនា ឆ្នាំ ២០២០។ បើរដ្ឋាភិបាលចិនអនុម័តប្រាក់កម្ចី គម្រោងនេះរំពឹងថាអាចចាប់ផ្ដើមនឹងនៅក្រោយឆ្នាំ ២០២៣ ឯណោះ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ ៣.៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋមន្ត្រី៖ គ្មានការធ្វើផ្លូវឱ្យរួចពីដៃទៀតទេ ក្រសួងនឹងបង្កើត App តាមដានធានាគុណភាពសាងសង់ផ្លូវ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទពង្រឹង និងរឹតបន្តឹងបច្ចេកទេស និងការងារសាងសង់ផ្លូវ ហាមដាច់ខាតធ្វើការងារឱ្យរួចពីដៃ ដើម្បីធានាគុណភាពផ្លូវ ដោយឯកឧត្តមក៏គ្រោងនឹងបង្កើត Application សម្រាប់តាមដានគុណភាពការងារក្នុងពេលឆាប់ៗនេះ ផងដែរ។ ឯកឧត្តម ថ្លែងដូច្នេះក្នុងកិច្ចប្រជុំ ពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់អង្គភាពក្រោមឱវាទក្រសួង កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «មន្រ្តីត្រូវគោរពបច្ចេកទេសសាងសង់ផ្លូវឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយគុណភាព មិនត្រូវធ្វើការងារឱ្យរួចពីដៃ ធ្វើម្ដងធ្វើឱ្យហើយ កុំធ្វើជាលើកទីពីរ ដែលនាំឱ្យខាតទាំងពេលវេលា ខាតបង់ទាំង ថវិកា ខូចគុណភាព និងគិតពីសុវត្ថិភាពជាចម្បងផងដែរ»។ ដើម្បីដាក់កំហិតលើរឿងនេះឱ្យកាន់តែខ្លាំង ឯកឧត្តម ក៏បានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើការជាមួយនឹងអគ្គនាយកដ្ឋានសាធារណការ និងបច្ចេកទេស រកនីតិវិធីដាក់ចូលទៅក្នុងកម្មវិធីតាមដានការសាងសង់ផ្លូវ (App) ដើម្បីជួយសម្រួលដល់មន្ត្រីត្រួតពិនិត្យ និងតាមដានគុណភាពផ្លូវផងដែរ។ ក្រៅពីនេះ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានណែនាំឱ្យមន្ត្រីប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឧទាហរណ៍ដូចជា ការប្រើប្រាស់កាមេរ៉ាឆ្លាតវៃ និងជញ្ជីងស្វ័យប្រវត្តិបន្ថែមទៀតជាដើម ព្រោះការដឹកលើសទម្ងន់ ជាមូលហេតុចម្បងដែលធ្វើឱ្យខូចផ្លូវ។ […]

អាន​បន្ថែម

អ្នកច្ចេកទេសអន្តរក្រសួង ពិនិត្យឡើងវិញលើប្លង់ និងខឿនចិញ្ចើមផ្លូវ ៣៨ខ្សែ ដើម្បីធានាគុណភាព

ក្រុមអ្នកច្ចេកទេសពីក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យ និងពង្រឹងលើការងារប្លង់ស្ថាបត្យកម្មផ្លូវ និងការរៀបចំចិញ្ចើមផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គប្រជុំ បានពិនិត្យលើការងារសំខាន់ជាច្រើន ដូចជា ផែនការរៀបខឿនចិញ្ចើមផ្លូវ ការរៀបកម្រាលផ្លូវថ្មើរជើង ដំឡើងបរិក្ខារផ្លូវថ្នល់ និងការកំណត់ទីតាំងដាំដើមឈើជាដើម។ លើសពីនេះ កិច្ចប្រជុំក៏បានពិភាក្សាលើសំណូមពរ និងដំណោះស្រាយរបស់អង្គភាពអនុវត្តគម្រោង ព្រមទាំងការងារបច្ចេកទេសមួយចំនួនទៀតផងដែរ។ កាលពីថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចរចាតម្លៃសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាបឡើងវិញ ជាមួយក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ ទោះបីបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៦៣% ហើយក្ដី។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា គម្រោងកែលម្អផ្លូវ ៣៨ខ្សែនេះ មានប្រវែងសរុបប្រមាណ ១០៨ គីឡូម៉ែត្រ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ គម្រោងនេះ នឹងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លាន […]

អាន​បន្ថែម

កម្ពុជា-ជប៉ុន ពិភាក្សា៣ចំណុចធំៗ ដើម្បីបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននៅកម្ពុជា អាស៊ាន និងជប៉ុន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងជប៉ុន កំពុងពិភាក្សាលើ ៣ចំណុចធំៗ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកប្រសិទ្ធភាពវិស័យដឹកជញ្ជូនរវាងកម្ពុជា-អាស៊ាន-ជប៉ុន។ នេះបើយោងតាមសន្និសីទដឹកជញ្ជូនអាស៊ាន-ជប៉ុន លើកទី១៩ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ។ សន្និសីទខាងលើ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ស្តុភារកម្ម និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា (STOM) ព្រមទាំងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ដោយឡែក ចំណុចសំខាន់ទាំង ៣ ដែលត្រូវបានពិភាក្សារួមមាន៖ ១. របាយការណ៍ទស្សនាទាន ដែលបញ្ជាក់អំពីដំណោះស្រាយតាមវិធីសាស្រ្តព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងយានយន្តលើសទម្ងន់ ២. គោលការណ៍ណែនាំ ស្តីពីការចេញនូវវិញ្ញាបនបត្រសវនកម្ម សម្រាប់ខ្សែច្រវាក់ ព័ស្តុភារកម្មត្រជាក់ ក្នុងក្របខណ្ឌអាស៊ាន ៣. ការប្រើប្រាស់ទិន្នន័យធំឬ Big Data ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រសើរជាងមុន ក្រោយពិភាក្សា ភាគីទាំងពីរ បានឯកភាពគ្នានឹងសិក្សាឱ្យគ្រប់ជ្រុងជ្រោយបន្ថែមទៀតលើការងារធំៗទាំង៣ ខាងលើ ហើយលទ្ធផលនេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំឧត្តមមន្រ្តីដឹកជញ្ជូន អាស៊ាន-ជប៉ុន លើកទី២០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី១៩ ដែលកម្ពុជាធ្វើជាប្រធាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ៕

អាន​បន្ថែម