បច្ចេកវិទ្យា និងវិស្វកម្ម
ចិនចុះហត្ថលេខាជាមួយកម្ពុជាជំរុញប្រព័ន្ធផ្កាយរណប Bei Dou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្មមហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ កិច្ចសហប្រត្តិការនេះ សំដៅទៅលើកម្មវិធីឧស្សាហកម្មចំនួន ២ គឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ “NCVSP” និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VMS” ដែលជាដំណាក់កាលដំបូងនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ជាមួយគ្នានេះ សាជីវកម្ម CGWIC នឹងធ្វើបច្ចុប្បន្នភាពទិន្នន័យបន្ថែមទៀតដោយផ្អែកលើតម្រូវការជាក់ស្តែងនៃផែនទីបង្ហាញផ្លូវក្នុងស្រុក ដើម្បីធានាប្រតិបត្តិការអាជីវកម្ម។ បន្ថែមពីនេះ ភាគីទាំង២ ក៏បានព្រមព្រៀងបង្កើតក្រុមការងាររួមគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើឱ្យប្រសើរឡើងនូវផែនការការងាររៀបចំយន្តការកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធផ្កាយរណប BeiDou-3 គឺជាហេដ្ឋារចនាសម្ព័ន្ធក្នុងលំហអាកាសធំដំបូងបង្អស់របស់ចិន ផ្តល់សេវាសាធារណៈទូទាំងពិភពលោក ផ្តល់កម្មវិធី (applications) យ៉ាងពេញលេញនៅក្នុងវិស័យដឹកជញ្ជូន សុវត្ថិភាពសាធារណៈ ការសង្គ្រោះគ្រោះមហន្តរាយ និងការបន្ថយផលប៉ះពាល់ កសិកម្ម រុក្ខាប្រមាញ់ ការចិញ្ចឹមសត្វ និងជលផល អភិបាលកិច្ចទីក្រុង និងឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសចិន។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធផ្កាយរណប BeiDou វានឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា […]
អានបន្ថែមតើបច្ចេកវិទ្យា AI អាចជួយអ្វីបានខ្លះក្នុងវិស័យសំណង់?
ជាទូទៅនៅតាមការដ្ឋានសំណង់អគារខ្ពស់ៗ រមែងត្រូវការអ្នកជំនាញជាច្រើនដើម្បីមកត្រួតពិនិត្យរកបញ្ហា ឬកំហុសបច្ចេកទេសផ្សេងៗក្នុងការសាងសង់។ ចុះបើសិនជា បច្ចេកវិទ្យា AI ធ្វើការងារទាំងនោះជំនួសវិញការដ្ឋាននឹងទៅជាយ៉ាងណា? បច្ចេកវិទ្យា AI ឬ Artificial Intelligence គឺជាប្រព័ន្ធវិទ្យាសាស្រ្តដែលធ្វើឱ្យកុំព្យូរទ័រ ឬម៉ាស៊ីនអាចរៀនសូត្រ និងធ្វើការឆ្លើយតបដូចមនុស្សធម្មតាបាន។ សម្រាប់វិស័យសំណង់ វាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ១) ជួយរចនាប្លង់ និងធ្វើផែនការ កាលពីមុនអ្នកសាងសង់ត្រូវចំណាយពេលច្រើនថ្ងៃក្នុងការរចនាម៉ូដដោយដៃ។ ឥឡូវអ្នកអាចប្រើ AI ឱ្យចូលទៅវិភាគគម្រោងមុន ហើយបង្កើតគម្រោងថ្មីស្រដៀងគ្នាបានយ៉ាងលឿន។ AI នឹងសិក្សាទិន្នន័យពីសំណង់ផ្សេងៗជាគំរូ អ្នកគ្រាន់តែបញ្ចូលទិន្នន័យថ្មីដូចជា ទំហំ ទីតាំង ឬតម្លៃជាក់ស្តែង ជាការស្រេច AI នឹងធ្វើប្លង់ និងផែនការឱ្យតែម្ដង។ លើសពីនេះ អ្នកក៏អាចប្តូរផែនការតាមចំណង់ចំណូលចិត្តរបស់អតិថិជនផងដែរ។ ២) ជួយត្រួតពិនិត្យគ្រឿងចក្រនិងការងារនៅការដ្ឋាន AI អាចជួយគ្រប់គ្រងគ្រឿងចក្រសំណង់ឱ្យមានមានសុវត្ថិភាពជាងមុន។ លើសពីនេះ វាអាចជួយសម្រួលការងារជាងសំណង់ផងដែរ ដោយធ្វើឱ្យគ្រឿងចក្រមួយចំនួនដើរដោយស្វ័យប្រវត្ត។ ដូច្នេះការងារគឺនឹងលឿនជាងមុន។ ៣) គ្រប់គ្រងទិន្នន័យប្រកបដោយប្រសិទ្ធភាព AI អាចជួយធ្វើឱ្យការទុកដាក់ និងស្វែងរកទិន្នន័យនៃគម្រោងមានភាពងាយស្រួលជាងមុន។ ឧទាហរណ៍បើអ្នកចង់ដឹងថាសម្ភារជាក់លាក់មួយមានចំនួនប៉ុន្មាន ឬស្វែងរកទីតាំងនៃគម្រោងប្លង់ណាមួយ អ្នកអាចរកបានដោយងាយស្រួល ដោយគ្រាន់តែការចុច search […]
អានបន្ថែមរោងចក្រផលិតឥដ្ឋដោយស្វ័យប្រវត្តិ តម្លៃជាង៩លានដុល្លារ បើកដំណើរការនៅខេត្តកំពត
សហគ្រាសផលិតឥដ្ឋដោយស្វ័យប្រវត្តិនៅខេត្តកំពត តម្លៃប្រមាណ៩លានដុល្លារ បានបើកដំណើរការជាផ្លូវការហើយ ដោយនឹងរួមចំណែកផ្គត់ផ្គង់ឥដ្ឋសម្រាប់ទីផ្សារស្រុកថែមបានមួយកម្រិតទៀត ខណៈវិស័យសំណង់កំពុងមានកំណើនខ្ពស់។ ការបើកសម្ពោធសហគ្រសផលិតឥដ្ឋនេះ ធ្វើឡើងកាលពីថ្ងៃទី២២ វិច្ឆិកា នេះក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត សហគ្រាសនេះលាតសន្ធឹងលើផ្ទៃដី៤០ហិចតា ដែលសាងសង់ឡើងក្រោមទុន ៩លានដុល្លារ មានភាគហ៊ុនខ្មែរ៥០% និងចិន ៥០% និងប្រើប្រាស់កម្មករសរុប ១៧០នាក់។ ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ ពោលអាចផលិតឥដ្ឋបាន ៨០ម៉ឺនដុំ ក្នុងមួយថ្ងៃ ហើយប្រើវត្ថុធាតុដើមដែលចេញពីភូមិសាស្ត្រស្រុកផ្ទាល់។ (អានបន្ថែម) ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ «សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាសនេះ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់ ហើយក៏បានបង្កើតឱកាសការងារ និងចំណូលជូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតលើសំណើសុំសាងសង់ ចំនួន ៣ ៧៣៩ គម្រោង ដែលមានតម្លៃ ៥ […]
អានបន្ថែមក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខនៃប្រទេសថៃ គ្រោងពង្រីកអាជីវកម្មមកកម្ពុជានៅឆ្នាំក្រោយ
ក្រុមហ៊ុនឯកទេសផលិតម៉ាស៊ីនត្រជាក់ និងថាមពលសូឡា ឈានមុខនៅប្រទេសថៃ PPJ. Engineering Co., Ltd. គ្រោងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីឆ្លើយតបកំណើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យសំណង់។ យោងតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក Somkiat Limchamrunthon នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅក្នុងឆ្នាំក្រោយ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជាចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចផងដែរ។ ការប្រកាសពីគម្រោងវិនិយោគនៅកម្ពុជានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន របស់អនុព័ន្ធពាណិជ្ជកម្ម ដឹកនាំដោយលោក ហេង សុវណ្ណារិទ្ធ ដើម្បីស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាក Star Aire និងការបំប្លែងប្រព័ន្ធសូឡាទៅជាថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការរោងចក្រទាំងមូល ។ ក្នុងឱកាសនេះ លោក ហេង សុវណ្ណារិទ្ធ បានបានស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PPJ. Engineering Co., Ltd ជាផ្នែកមួយនៃ STAR Holding Group ដែលជាអ្នកឯកទេសផលិតម៉ាស៊ីនត្រជាក់ និងកម្ដៅធំជាងគេមួយនៅប្រទេសថៃ។ ក្រុមហ៊ុន PPJ. Engineering Co., […]
អានបន្ថែមក្រុមហ៊ុនបារាំងនឹងមកជួយសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីនៅភ្នំពេញ
ក្រុមហ៊ុនបារាំង MAN PrimeServ បានចុះហត្ថលេខាយល់ព្រមផ្ដល់សេវាសម្របសម្រួលការផ្គត់ផ្គង់អគ្គីសនីពីរោងចក្រថាមពល ២០០ មេហ្គាវ៉ាត់នៅជាយក្រុង មកទីក្រុងភ្នំពេញ រយៈពេល៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីសប្ដាហ៍មុន។ កិច្ចសន្យានេះ ត្រូវបានចុះរវាង ក្រុមហ៊ុនបារាំង MAN PrimeServ និងក្រុមហ៊ុន O&M company SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងរោងចក្រថាមពល C7 របស់អគ្គីសនីកម្ពុជា (EDC)។ ក្រុមហ៊ុនបារាំងមួយនេះ នឹងផ្គត់ផ្គង់គ្រឿងបន្លាស់លើគម្រោងរោងចក្រថាមពលនេះ ក៏ដូចជាផ្ដល់សេវាកម្មអ្នកជំនាញ និងដំណោះស្រាយឌីជីថល ក្នុងគោលបំណងធ្វើឱ្យការផ្គត់ផ្គត់អគ្គីសនីពីរោងចក្រ មកទីក្រុងភ្នំពេញ ដំណើរដោយមិនរអាក់រអួល។ លើសពីនេះ ប្រតិបត្តិការម៉ាស៊ីនភ្លើង នឹងគ្រប់គ្រងដោយអ្នកជំនាញបច្ចេកទេស ២៤ម៉ោងក្នុងមួយថ្ងៃ និងពេញមួយសប្ដាហ៍ ហើយក្រុមការងារជូនដំណឹងជាបន្ទាន់ក្នុងករណីដែលម៉ាស៊ីនដំណើរការខុសប្រក្រតី។ គួរបញ្ជាក់ផងដែរថា កាលពីខែ កញ្ញា កន្លងទៅ ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä ក៏បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ ផងដែរ។ (អានបន្ថែម)
អានបន្ថែមនាទីស្វែងយល់ ភាគទី ៥២៖ តើអគារផ្គុំស្រាប់គឺជាអ្វី?
ការសាងសង់អគារ ជាធម្មតា ត្រូវការទីធ្លាសាងសង់ដែលនៅទីតាំងរបស់គម្រោងផ្ទាល់តែម្តង ហើយមានសម្លេងកងរំពង និងធូលីហុយរំខានដល់អ្នករស់នៅជិតខាង។ ចុះបើយើងអាចយកអគារផ្គុំឡើងរួចជាស្រេច ហើយគ្រាន់តែយកមកដាក់នៅទីតាំងការដ្ឋានរបស់យើងវិញនោះ តើវានឹងទៅជាយ៉ាងណា? ហើយតើអ្វីទៅជាអគារផ្គុំស្រាប់?
អានបន្ថែមគម្រោងផ្លូវដែកក្រោមសមុទ្រវែងជាងគេលើលោក តម្លៃជាង៨ ពាន់លានដុល្លារ ត្រូវបានអនុម័ត
គម្រោងសាងសង់ផ្លូវដែកដែលមានរូងក្រោមដីនិងសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក តម្លៃជាង៨ ពាន់លានដុល្លារ តភ្ជាប់ពីប្រទេសអាល្លឺម៉ង់ទៅប្រទេសដាណឺម៉ាក ទើបតែត្រូវបានអនុម័តឱ្យចាប់ផ្ដើមសាងសង់។ នេះបើយោងតាមសារព័ត៌មាន The Local កាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Fehmarn Belt Fixed Link ដែលជាគម្រោងតភ្ជាប់ព្រំដែនតាមក្រោមសមុទ្ររវាងប្រទេសទាំង ២ មានប្រវែងសរុប ១៨ គីឡូម៉ែត្រ ហើយនឹងសាងសង់ក្រោមទុនវិនិយោគប្រមាណ ៨ ពាន់លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់ដេណឺម៉ាក និងសហភាពអឺរ៉ុប។ ផ្លូវដែកក្រោមដីនេះគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៩។ ប៉ុន្តែកន្លងមក មិនទាន់បានបើកការដ្ឋាននោះទេ ដោយគម្រោងនេះត្រូវបានអ្នកអភិរក្សបរិស្ថាននៅតំបន់នេះ ប្ដឹងផ្ដល់ ប៉ុន្តែតុលាការអាលឺម៉ង់ទើបតែសម្រេចអនុម័តឱ្យសាងសង់គម្រោង ពេលថ្មីៗនេះ។ គម្រោងនេះ នឹងក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតមួយនៅអឺរ៉ុប ដែលបានសាងសង់ឡើងដោយការឆ្លងកាត់សមុទ្របាល់ទិក។ ក្រោយសាងសង់រួច បើធ្វើដំណើរពីកំពង់ផែ Puttgarden នៅប្រទេសអាឡឺម៉ង់ទៅតំបន់ Rodby នៅលើកោះ Lolland នៃប្រទេសដាណឺម៉ាក គឺនឹងចំណាយពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ផ្លូវរូងក្រោមដីឆ្លងសមុទ្រនេះ គឺខុសប្លែកពីរូបផ្សេងទៀត ពោលគឺនឹងមិនស្ថិតនៅក្រោមបាតសមុទ្រទេ តែនឹងប្រើបំពង់បេតុងប្រហោងដាក់នៅក្នុងប្រឡាយជីកចូលទៅក្នុងសមុទ្របាល់ទិក។
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ស្វែងយល់ពីទីផ្សារផ្គត់ផ្គង់ទូកម្មង់កាត់នៅកម្ពុជា
ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា បាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យតម្រូវការសម្ភារបរិក្ខារតុបតែងផ្នែកខាងក្នុងក៏កើនឡើងដូចគ្នាដែរ។ ក្នុងនោះ ទូកម្មង់កាត់ ជាគ្រឿងសង្ហារិមមួយដែលកំពុងតែពេញនិយមនៅតាម គេហដ្ឋាន គម្រោងបូរី ខុនដូ នានាជាដើម។ តើគួរស្វែងរកទូកម្មង់កាត់ដែលមានគុណភាពយ៉ាងដូចមេ្ដច និងគួរតែជ្រើសរើសអ្នកផ្គត់ផ្គង់មួយណា? ក្រុមហ៊ុន ស៊ីម ផ្លិច ខេមបូឌា (Simplex Cambodia) គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាក្នុងការផ្គត់ផ្គង់ទូគ្រប់ប្រភេទតាមគម្រោង ដូចជា បុរី ខុនដូ អាផាតមិន សណ្ឋាគារ និងផ្ទះឯកជនជាដើម។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយក្រុមហ៊ុន នាគព័ន្ធ ហូមសេនធឺ ដោយមានសហការណ៍ជាមួយរោងចក្រផលិតទូធំមួយនៅក្នុងប្រទេសថៃ ដែលប្រើប្រាស់បច្ចេកទេសទំនើប និងវត្ថុធាតុដើមស្តង់ដារគុណភាពខ្ពស់ពីអឺរ៉ុប។ មកទល់ពេលនេះ ស៊ីម ផ្លិច បានផ្គង់ផ្គង់ទូជូនអតិថិជនជាច្រើន ហើយរាល់ផលិតផល និងសេវាកម្ម គឺសុទ្ធសឹងតែផ្ដល់ឱ្យដោយបុគ្គលិកជំនាញ និងមានទំនួលខុសត្រូវខ្ពស់។ លើសពីនេះ ក្រុមហ៊ុនក៏បានរួមចំណែកផ្គត់ផ្គត់ និងតំឡើងទូ ដល់គម្រោងធំៗជាច្រើនដូចជា បុរីភ្នំពេញសុខសាន្ត បុរីរំចេក បុរី អិលវី បុរីហេងហៀងស៊ីធី ខុនដូ Urban Loft ខុនដូ […]
អានបន្ថែមយុវជនខ្មែរ ៥ រូបគ្រោងនឹងបាញ់ផ្កាយរណបចេញពីខ្មែរទៅទីអវកាសដំបូងបង្អស់នៅឆ្នាំក្រោយ
សិក្សានុសិស្សខ្មែរ ៥ នៃវិទ្យាស្ថាន Liger Leadership Academy កំពុងរួមគ្នាបង្កើតជាផ្កាយរណបខ្នាតតូចមួយដំបូងបង្អស់នៅកម្ពុជា ហើយគ្រោងនឹងបាញ់ផ្កាយរណបនេះចេញពីប្រទេសខ្មែរទៅអវកាសនៅឆ្នាំក្រោយ។ គម្រោងនេះ មានឈ្មោះថា Liger CubeSat ដែលជាគម្រោងរួមរបស់សិស្សវិទ្យាល័យ ៥ រូប និងគ្រូបង្វឹក ៦ រូបដែលជាអ្នកមានបទពិសោធន៍ទាក់ទងនឹងអវកាសជាច្រើនឆ្នាំ។ CubeSats គឺជាឧបករណ៍ដែលស្រដៀងនឹងផ្កាយរណប ឬផ្កាយរណបខ្នាតតូចដែលមានមុខងារ ស្រាវជ្រាវព័ត៌មាននៅក្នុងអវកាសដើម្បីការអប់រំ។ CubeSats នឹងបាញ់ទៅក្នុងអវកាសក្នុងគន្លងផែនដីទាប ឬ LEO ដែលហោះក្នុងកំពស់ចន្លោះពី ១៦០ ទៅ ២០០០ គីឡូម៉ែត្រ។ តួនាទីសំខាន់របស់ CubeSat គឺការថតរូបផែនដី និងបញ្ជូនរូបភាពទាំងនោះត្រឡប់មកផែនដីវិញ ដែលនឹងក្លាយជាសមិទ្ធផលខ្មែរដែលមិនធ្លាប់បង្កើតពីមុនមក។ ក្រុមសិស្សទាំង ៥ រូប បានឱ្យដឹងថា ៖ បេសកកម្មរបស់យើង គឺចង់ជំរុញឱ្យយុវជនកម្ពុជាមានចំណាប់អារម្មណ៍ទាក់ទង់នឹងអវកាស។ យើងសង្ឃឹមថា នៅពេលអនាគត កម្ពុជានឹងមានអវកាសយានិកធ្វើការជាមួយនឹងពិភពលោក»។ គួរបញ្ជាក់ផងដែរថា ក្រុមសិស្សទាំង ៥ នេះ កំពុងស្វែងរកជំនួយដើម្បីជំរុញឱ្យគម្រោងនេះក្លាយជាការពិតក្នុងអំឡុងឆ្នាំក្រោយនេះ។ សម្រាប់អ្នកចាប់អារម្មណ៍សូមចុចទីនេះ៕
អានបន្ថែមBentley ប្រកាសជ័យលាភីទាំង ៥៧ ដើម្បីទៅប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ឆ្នើមឆ្នាំ ២០២០
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសឈ្មោះបេក្ខភាព ៥៧ ដែលនឹងចូលរួមវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២០ ឬ Year in Infrastructure 2020 Awards ។ កម្មវិធី Year in Infrastructure 2020 Awards គឺជាវេទិកាលំដាប់ពិភពលោកដ៏ធំមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដែលប្រើប្រាស់ software គ្រប់គ្រងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថលរបស់ Bentley Systems ទូទាំងពិភពលោក ចូលរួមបង្ហាញពីចំណុចពិសេសនៃគម្រោងសាងសង់របស់ខ្លួន។ សម្រាប់ឆ្នាំ ២០២០ នេះ មានគណកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១៦ រូប ដែលបានជ្រើសរើសអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រចំនួន ៥៧ នាក់ ចេញពីអ្នកចូលរួមជាង ៤០០ ដែលមកពីជាង ៦០ ប្រទេស។ បេក្ខភាពជ័យលាភីទាំង ៥៧ នេះ នឹងធ្វើបទបង្ហាញពីម្រោងរបស់ពួកគេម្ដងទៀត ដើម្បីរកអ្នកឈ្នះចុងក្រោយ ដែលនឹងប្រារព្ធឡើងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ […]
អានបន្ថែម