ជប៉ុនបន្តខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាគ្រឿងសង្ហារឹមនិងសម្ភារវត្ថុធាតុដើមសំណង់

ប្រទេសជប៉ុនកំពុងខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាសម្ភារវត្ថុធាតុដើមសំណង់ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ផ្សេងៗ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តំណាងរបស់ក្រុមហ៊ុនកៃច្នៃសំរាមមួយរបស់ប្រទេសជប៉ុនឈ្មោះថា Gomi Recycle 110 Co., Ltd. បានជួបពិភាក្សាជាមួយឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងទៅលើគម្រោងសាងសង់រោងចក្រកែឆ្នៃនៃសំរាមក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង។ លោក Yusuke Okumura នាយកក្រុមហ៊ុនGomiបានមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងត្រៀមធ្វើការនាំចូលរថយន្តដឹកសំរាមនិងការសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសកន្លងមក។ ដើម្បីជួយសម្រួលដល់កិច្ចការនានាដែលនៅសេសសល់ជាពិសេសពាក់ព័ន្ធនឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុន ឯកឧត្ដមអភិបាលខេត្ត បានចាត់តាំងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តទទួលជួបពិភាក្សា និងសហការណ៍ជាមួយក្រុមហ៊ុនបន្តទៀតទៅលើចំណុចលម្អិតនានាដែលគាំទ្រ និងជំរុញកិច្ចការនេះឲ្យសម្រេចបាននូវលទ្ធផលដោយជោគជ័យល្អប្រសើរតាមការគ្រោងទុក ៕ ការបង្កើតរោងចក្រខាងលើនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ហើយក៏អាចជួយកែច្នៃសំរាមទាំងនោះឲ្យទៅជាគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់វិស័យសំណង់ដែលកំពុងមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិកដែលភាគច្រើននាំចូលមកពីប្រទេសចិន និងថៃជាដើម។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gomi បានប្រកាសពីគម្រោងកែច្នៃសំរាមនេះតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

អាន​បន្ថែម

ពិព័រណ៍ BMAM Expo Asia 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ

ពិព័រណ៍និងសន្និសីទស្តីពីការតាំងបង្ហាញបច្ចេកវិទ្យាផលិតផល និងសេវាកម្មដែលទាក់ទងនឹងការថែទាំអគារ ការគ្រប់គ្រង និងការប្រើប្រាស់អគារ BMAM Expo Asia 2018 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ នៅអគារលេខ ៥-៦ នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ IMPACT ក្នុងទីក្រុងបាងកកប្រទេសថៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ «ដំណោះស្រាយរួមសម្រាប់បច្ចេកវិទ្យា FM នាពេលអនាគត» ក្នុងរយៈពេល ៣ ថ្ងៃនេះនឹងមានការតាំងបង្ហាញពីផលិតផលនិងសេវាកម្មផ្សេងៗ រួមមាន សេវាកម្ម ផ្តល់ជាដំណោះស្រាយសម្រាប់អគារទំនើបៗ ឧបករណ៍ឆ្លាតវៃ (smart device) ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការសាងសង់ កម្មវិធីប្រព័ន្ធចាប់សញ្ញា (sensor system) ថាមពលឆ្លាតវៃ (smart energy) បច្ចេកវិទ្យាទំនើប AR VR និង AL។ លើសពីនេះទៅទៀត កម្មវិធីនេះក៏នឹងតាំងបង្ហាញអំពី ផលិតផលនិងសេវាកម្ម FM ផ្សេងទៀតមានដូចជា ប្រព័ន្ធគ្រប់គ្រងកន្លែងធ្វើការ ផលិតផលនិងសេវាកម្មសំអាត ប្រព័ន្ធសុវត្ថិភាព រចនាបទទំនើបៗសម្រាប់ផ្ទៃខាងក្នុង និងបរិយាកាសខាងក្រៅ បច្ចេកវិទ្យានៃអគារបៃតង […]

អាន​បន្ថែម

Cambodia Airports បោះទុន ១លានដុល្លារធ្វើទំនើបកម្មចំណតឡាននៅព្រលានយន្តហោះភ្នំពេញ

កាលពីថ្ងៃទី១៤ កក្កដា កន្លងមកនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានប្រកាសពីការសម្រេចបាននូវសមិទ្ធិផលប្រព័ន្ធចំណតឡានស្វ័យប្រវត្តិបែបទំនើបថ្មីមួយរបស់ខ្លួននៅឯឤកាសយានដ្ឋានអន្តជាតិភ្នំពេញ ដែលចំណតរថយន្តថ្មីនេះនឹងបើកឲ្យដំណើរការជាសាធារណៈនៅថ្ងៃស្អែកនេះ (១៦ ខែសីហា)។ ប្រព័ន្ធចំណតឡានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងព្រលានយន្តហោះក៏ដូចជាការកាត់បន្ថយការប្រើកំលាំងពលកម្មមនុស្សជាពិសេសនៅពេលយប់។ ប្រព័ន្ធថ្មីនេះគឺតម្រូវឲ្យអ្នកបើកបរចុចយកសំបុត្រដោយខ្លូនឯងនៅពេលចូលចត។ បន្ទាប់ពីបញ្ចប់ភារកិច្ច អ្នកបើកបរគឺអាចទូទាត់បង់ប្រាក់ថ្លៃចតដោយខ្លួនឯងបានជាមួយនឹងម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិមុនពេលចាកចេញ។ នេះនឹងជួយធ្វើឲ្យការទូទាត់កាន់តែមានសុវត្ថិភាពនិងរហ័សជាងមុន។ នៅក្នុងដំណាក់កាលនេះ គឺមានម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិចំនួន ៨ម៉ាស៊ីន។ បើអ្នកបើកបរបានបង់ប្រាក់រួចរនាំងនៅច្រកទ្វារចេញនឹងបើកឡើងដោយស្វ័យប្រវត្តិព្រោះថាម៉ាស៊ីនបានចំណាំផ្លាករថយន្តរបស់អ្នកបើកបររួចមកហើយ ឬអ្នកបើកបរគ្រាន់តែស្កេនវិក័យប័ត្រដើម្បីឲ្យរនាំងបើក។ លើសពីនេះទៅទៀត ប្រព័ន្ធចំណតថ្មីមួយនេះគឺអាចជួយបង្កើនភាពងាយស្រួលនិងបត់បែនក្នុងការគ្រប់គ្រងលំហូររថយន្តផងដែរ ដោយមានជាប្រព័ន្ធស្វ័យប្រវត្តិអាចជួយកំណត់បានថាច្រកមួយណាកំពុងកកស្ទះ ហើយប្រាប់ទៅដល់អ្នកបើកបរឲ្យទៅតាមច្រកចេញផ្សេងទៀត។ ជាមួយគ្នានេះដែរ សម្រាប់អ្នកប្រើប្រាស់ញឹកញាប់អាចទិញកាតចតរថយន្តដែលហៅថា “កាតស្វាយ” ដែលអនុញ្ញាតឲ្យអ្នកបើកបរចូលនិងចេញព្រលានយន្តហោះបានដោយងាយស្រួល ដោយគ្រាន់តែធ្វើការស្កេននៅច្រកទ្វារចេញនិងចូល។ អត្ថប្រយោជន៍មួយទៀតរបស់កាតនេះគឺប្រាក់បន្ថែម ១០ភាគរយរាប់ពេលបញ្ចូលទឹកប្រាក់ និងការមានសិទ្ធិប្រើប្រាស់ផ្លូវបានយ៉ាងរហ័ស។ ក្រៅពីការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក៏មានពង្រីកគន្លងផ្លូវ និងបន្ថែមច្រកចេញផងដែរ ដែលបច្ចុប្បន្នមានចំនួន ៧ច្រក។ គួរបញ្ជាក់ផងដែរថា ចំណតនៅឤកាសយានដ្ឋានអន្តជាតិភ្នំពេញនាពេលបច្ចុប្បន្ន គឺអាចចតយានយន្តបានជាង ៤៥០គ្រឿង ឬប្រហែល ៣០០០គ្រឿងក្នុងមួយថ្ងៃ។ បើយោងតាមការឲ្យដឹងរបស់លោកលោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា គម្រោងទំនើបកម្មឧបករណ៍និងដំឡើងកម្មវិធីនេះត្រូវបានចំណាយថវិកាប្រមាណ ១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ទៀតក៏ត្រូវបានចំណាយក្នុងការជួសជុលនិងស្ដារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធចំណតទាំងមូល។

អាន​បន្ថែម

ខេត្តតាកែវត្រូវបានជ្រើសរើសសម្រាប់គម្រោងភូមិឌីជីថល

សាធារណរដ្ឋឥណ្ឌា កាលពីថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាទីតាំងគោលដៅដើម្បីអនុវត្តគម្រោងភូមិឌីជីថលសាកល្បង។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងភូមិឌីជីថលគឺជាគម្រោងមួយដែលបង្កើតឡើងដោយរដ្ឋាភិបាលឥណ្ឌាក្នុងគោលបំណងដើម្បី ធ្វើទំនើបកម្មនិងផ្តល់សេវាកម្មឌីជីថលនៅតាមភូមិដែលនៅតាមទីជនបទលើគ្រប់វិស័យទាំងអស់ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងការរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះមានគោលគំនិតស្នូលចំនួនបួន គឺ ១)ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដោយប្រើបច្ចេកវិទ្យាអេឡិចត្រូនិចដូចជាភ្លើងពន្លឺ(LED)បែបឌីជីថល និងការបំពាក់ Wi-Fi Hotspot ២) សេវាកម្មទូរវេជ្ជសាស្រ្តឌីជីថល ៣) សេវាកម្មទូរអប់រំ និង ៤) សេវាកម្មអភិវឌ្ឍន៍ជំនាញប្រជាពលរដ្ឋក្នុងតំបន់។ នេះបើយោងតាមឯកសាររបស់ក្រសួងបច្ចេកវិទ្យានិងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌា។ សម្រាប់ប្រទេសកម្ពុជា គម្រោងនេះនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) នៃប្រទេសឥណ្ឌា ដោយកាលពីខែ កក្កដា កន្លងមកនេះអ្នកជំនាញការពីក្រុមហ៊ុន TCIL បានចុះមកសង្កេតការលើតំបន់នោះរួចស្រេចទៅហើយ។ ជាការឆ្លើយតប ឯកឧត្ដម ត្រាំ អ៊ីវតឹក […]

អាន​បន្ថែម

ការបង្កើតកំណត់ត្រាពិភពលោកថ្មីលើការសាងសង់អគារខ្ពស់ៗ

SSCHWING Stetter ជាឈ្មោះម៉ាកម៉ាស៊ីនផលិតបេតុងដ៏ល្បីមួយដែលត្រូវបានប្រើប្រាស់ជាមួយការសាងសង់សំណង់អគារខ្ពស់ៗល្បីៗក្នុងពិភពលោក។ ម៉ាស៊ីនលាយបេតុង និងរថយន្តបូមបេតុងរបស់ SCHWING ត្រូវបានគេប្រើប្រាស់នៅទូទាំងពិភពលោកយ៉ាងជោគជ័យ នៅទីណាដែលត្រូវការបរិមាណបេតុងដ៏ច្រើនដើម្បីបូមចាក់ទៅកាន់ទីតាំងឆ្ងាយៗទាំងផ្តេក និងបញ្ឈរ។ SCHWING ផ្តល់នូវដំណោះស្រាយសម្រាប់បរិមាណបញ្ជូនខ្ពស់ជាមួយសម្ពាធបេតុងទាប ឬបរិមាណបញ្ជូនទាបជាមួយសម្ពាធបេតុងខ្ពស់ ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់ទាំងពីរករណី។ គម្រោងសាងសង់អគារខ្ពស់ទាមទារឲ្យមានល្បាយបេតុងគុណភាពខ្ពស់និងជាប់ល្អ ដូចនេះម៉ាស៊ីនលាយបេតុងជាច្រើនស៊េរីរបស់ Stetter ដែលបំពាក់ដោយម៉ាស៊ីនលាយភ្លោះគឺជាជម្រើសដ៏ល្អ។ ម៉ាស៊ីនបូមបេតុង៖ ម៉ាស៊ីនបូមបេតុង និងរថយន្តចាក់បេតុងកម្ពស់ខ្ពស់ SCHWING គឺលឿន អាចទុកចិត្តបាន និងជួយសន្សំសំចៃសម្រាប់ការបូមចាក់បេតុងក្នុងស្ថានភាពលំបាកខ្លាំងជាមួយនឹងបេតុងដែលបានគណនាជាពិសេសសម្រាប់ការដ្ឋានសាងសង់ និងទៅតាមអាកាសធាតុ។ ដងបំពង់សម្រាប់ចាក់បេតុង (SPB): SCHWING SPB ត្រូវបានរចនារួមបញ្ចូលគ្នានូវលក្ខណៈអាចបត់បាន និងអាចតំឡើងបញ្ឈរបានខ្ពស់ ដើម្បីចាក់ពីខាងក្រៅ លើកបង្វិល ឬការរចនាពិសេសដែលអាចលើកឡើងទៅកាន់កន្លែងចាក់ដោយខ្លួនឯង។ លក្ខណៈពិសេសមួយទៀតគឺការបំបែកដងបំពង់ចាក់បេតុង ដែលអាចឱ្យ SPB បំបែកជាពីរផ្នែកសម្រាប់ជួយកាត់បន្ថយទម្ងន់ និងងាយស្រួលលើក។ ម៉ាស៊ីនលាយ៖ ម៉ាស៊ីនលាយបេតុង Stetter មានបទពិសោធន៍ក្នុងបច្ចេកវិទ្យាលាយបេតុជាង ៧២ឆ្នាំ មកហើយ។ ម៉ាស៊ីនលាយដែលផលិតដោយក្រុមហ៊ុន SCHWING Stetter មានបរិមាណទិន្នផលពី ១៨ ទៅ ២៤០ម៣ ក្នុងមួយម៉ោង ហើយមានភាពជឿជាក់ និងភាពរឹងមាំ១០០%។ […]

អាន​បន្ថែម

កូរ៉េដាក់បង្ហាញនូវកាមេរ៉ាសុវត្ថិភាព CCTV និងបច្ចេកវិទ្យាគ្រប់គ្រងចំណតថ្មីបំផុតនៅកម្ពុជា

នៅក្នុងពិភពបច្ចេកវិទ្យានាសតវត្សទី២១ទៅហើយ ហេតុអ្វីត្រូវប្រើមនុស្សដើម្បីគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងប្រព័ន្ធចំណតទៀតនោះ? វាដល់ពេលហើយដែលត្រូវឈប់ប្រើប្រព័ន្ធគ្រប់គ្រងចំណតបែបចាស់ដែលប្រើបុគ្គលិកជាច្រើនឲ្យឈរនៅច្រកទ្វាររង់ចាំផ្តល់សំបុត្រទៅឲ្យគ្រប់យានយន្តដែលចូលក្នុងអគារ។ ប្រព័ន្ធគ្រប់គ្រងចំណតអាចមានភាពងាយស្រួលជាងមុនច្រើន តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិឆ្លាតវៃ ដែលដំណើរការដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស។ មើលទៅហាក់ដូចជាបច្ចេកវិទ្យានេះត្រូវបានប្រើតែនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះ ប៉ុន្តែការពិតទៅនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលវិស័យសំណង់និងអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំងដូចជាប្រទេសកម្ពុជា ក៏មានប្រើសេវាកម្មនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ តាមរយៈក្រុមហ៊ុនកូរ៉េ GENTOP Inc ។ ប្រព័ន្ធគ្រប់គ្រងចំណតរបស់ក្រុមហ៊ុន GENTOP ជាប្រព័ន្ធគ្រប់គ្រងចំណតដែលលោកអ្នកមិនបាច់មានការព្រួយបារម្ភ និងមានមុខងារពេញលេញសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទោះបីមានបុគ្គលិកគ្រប់គ្រងចំនួនតិចក៏ដោយ។ ប្រព័ន្ធនេះអាចធ្វើឲ្យប្រសើរ ស្របតាមបរិស្ថានចំណតដែលធ្វើឲ្យការទំនាក់ទំនងអាចធ្វើបានរវាងយានយន្តដែលចូល ឬចេញពីអគារ។ សេវាកម្មដ៏សំខាន់មួយទៀតដែល GENTOP បាននាំយកមកក្នុងប្រទេសកម្ពុជាគឺប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV ។ លក្ខណៈពិសេសដែលធ្វើឲ្យ GENTOP ខុសពីក្រុមហ៊ុនផ្តល់សេវាស្រដៀងគ្នាផ្សេងទៀតនោះគឺប្រព័ន្ធឃ្លាំមើលទ្វេទិស និងប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងប្រព័ន្ធដោយខ្លួនឯង ប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។ ប្រព័ន្ធឃ្លាំមើលទ្វេទិសគឺជាប្រព័ន្ធមួយដែលត្រូវបានដំឡើងនៅក្នុងទិសដៅទាំងពីរដោយដាក់បញ្ចូលនូវកាមេរ៉ាថតពីរក្នុងឧបករណ៍តែមួយ ហើយបែរមុខទៅរកផ្លូវ ដកចេញនូវរូបភាពដែលមិនច្បាស់ក្នុងតំបន់ដែលពិនិត្យស្វែងរក ព្រមទាំងអាចថតទុកជាលក្ខណៈពណ៌ធម្មជាតិផងដែរ។ ប្រព័ន្ធនេះអាចថតបាននូវស្លាកលេខរថយន្តទាំងផ្នែកខាងមុខនិងខាងក្រោយក្នុងពេលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការបទល្មើស។ ប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស គឺជាប្រព័ន្ធមួយដែលត្រូវបានរចនាឡើងដើម្បីបង្ការនូវគ្រោះថ្នាក់ និងកត្តាហានិភ័យផ្សេងៗ។ ប្រព័ន្ធនេះអាចដំឡើងនៅក្នុងទីតាំងផ្សេងៗរួមមានការិយាល័យ ទីតាំងសាធារណៈ និងហាងលក់ទំនិញធម្មតា ដើម្បីជួយការពារទ្រព្យសម្បត្តិ និងការរស់នៅ ដោយតភ្ជាប់ជាមួយនឹងប្រព័ន្ធឲ្យសញ្ញាអគ្គីភ័យ។ ក្រៅពីសេវាកម្មសំខាន់ៗទាំងពីរនេះ ក្រុមហ៊ុន GENTOP ក៏ផ្តល់ជូននូវសេវាកម្មផ្សេងទៀតរួមមាន ឧបករណ៍ផ្សព្វផ្សាយ […]

អាន​បន្ថែម

ឃ្លាំងស្តុកស្រូវចំណុះ ២០ ម៉ឺនតោននៅបាត់ដំបងបញ្ចប់ការសាងសង់និងបើកដំណើរការ

ឃ្លាំងស្តុកស្រូវ ប្រភពរូបថត​ Chea Chenda កាលពីថ្ងៃទី៣ ខែ កក្កដាធនាគារអភិវឌ្ឍន៍ជនបទបានធ្វើការសម្ពោធឃ្លាំងស្តុកស្រូវនិងឡសម្ងួតដ៏ធំមួយក្នុងខេត្តបាត់ដំបងតម្លៃជាង ១៥ លានដុល្លារ និងមានសមត្ថភាពស្តុកស្រូវចំណុះ ២០ ម៉ឺនតោន។ គម្រោងខាងលើសាងសង់ឡើងស្ថិតក្រោមទម្រង់ជាបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី តាមរបៀប «សាងសង់-ប្រតិបត្តិការ-និងទូទាត់សំណង»(B.O..P)នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ធនាគារអភិវឌ្ឍន៍ជនបទ។ ឃ្លាំងស្ទុកស្រូវនេះមានសមត្ថភាពផ្ទុកស្រូវប្រមាណជា ២០០០០០ តោន ចំណែកឯឡសម្ងួត អាចផលិតអង្ករបានប្រមាណ៣០០០តោនក្នុង១ថ្ងៃដែលនឹងជួយដោះស្រាយក៏ដូចជាកាត់បន្ថយបញ្ហាដែលប្រជាកសិករជួបប្រទះដូចជាការធ្លាក់ចុះនៃតម្លៃស្រូវក្នុងពេលប្រមូលផល។ យោងតាមប្រសាសន៏របស់ឯកឩត្តម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាឃ្លាំងស្រូវនេះអាចជួយកាត់បន្ថយចំណាយប្រតិបត្តិការរបស់អ្នកប្រមូលទិញស្រូវកាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល ដែលជួយបង្កើនផលប្រយោជន៍ដល់ប្រជាកសិករ ដោយបង្កើនថ្លៃស្រូវដែលចេញពីវាលស្រែឬកសិដ្ឋានដោយផ្ទាល់។ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឩត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថាគម្រោងនេះមានគោងបំណងដើម្បីរក្សាស្ថិរភាពតម្លៃស្រូវក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ។ ឯកឩត្តមបានបន្ថែមទៀតថាបន្ទាប់ពីគម្រោងនេះលេចឡើងតម្លៃស្រូវត្រូវបានធានាដោយតម្លៃទីផ្សារហើយមិនថយចុះដូចឆ្នាំមុនៗនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធនាគារស្រូវ (កម្ពុជា)ភីអិលស៊ីបានឈ្នះការដេញថ្លៃសម្រាប់គម្រោងវិនិយោគឃ្លាំងស្រូវនេះនៅដើមឆ្នាំ ២០១៧ ។

អាន​បន្ថែម

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងរៀបសិក្ខាសាលាស្ដីពីអគារខ្ពស់ដំបូងបង្អស់នៅកម្ពុជា

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា(EuroCham) រួមសហការជាមួយនឹងក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង ឬ Council on Tall Buildings and Urban Habitatនឹងរៀបចំវេទិកាសិក្ខាសាលាមួយស្ដីពីអគារខ្ពស់ ឬ Tall Buildings Forum

អាន​បន្ថែម

ការកក់ស្តង់ចាប់ផ្តើមហើយសម្រាប់ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសថា ឥឡូវនេះស្តង់ពិព័រណ៍មានសម្រាប់ការកក់ហើយសម្រាប់ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាលើកទី៥ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

អាន​បន្ថែម

CMED Construction: ក្រមហ៊ុនសាងសង់ក្នុងស្រុក ប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ

(English) While bringing its first 5-star residential villa in Chroy Changvar to completion, wholly-Cambodian owned company CMED Construction Co., Ltd.

អាន​បន្ថែម