គម្រោងពហុកីឡដ្ឋាន និងកាយសម្បទា
ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ នឹងសង់កីឡាដ្ឋានដ៏ធំ១ អាចផ្ទុកអ្នកទស្សនាបាន ៥ពាន់កៅអី ក្នុងខេត្តសៀមរាប
ក្លឹបបាល់ទាត់ អង្គរថៃហ្គឺរ (ATFC) នឹងសាងសង់កីឡាដ្ឋានរបស់ខ្លួន នៅលើផ្ទៃដី៣ហិកតា ស្ថិកនៅខេត្តសៀមរាប ដែលមានកៅអីអង្គុយចំនួន៥ពាន់កន្លែង។ ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ បានចុះអនុស្សារណនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Fuxin Steel Building កាលពីថ្ងៃទី១៤ ខែសីហា ក្រោមសក្ខីភាពពីលោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP ។ លោក Akihiro Kato ប្រធានក្លឹបកីឡាបាល់ទាត់អង្គរថាយហ្គឺរ មានប្រសាសន៍ថា កីឡដ្ឋានអង្គរថាយហ្គឺរនេះនឹងចាប់ផ្តើមការសាង់សង់ពីខែតុលា និងបញ្ចប់ការសាងសង់នៅ ខែសីហា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ដោយអាចផ្ទុកអ្នកទស្សនាចំនួន ៥.០០០កៅអី។ លោក Akihiro Kato បានសង្កត់ធ្ងន់ថា គម្រោងកីឡដ្ឋានអង្គរថាយហ្គឺរនឹងសាងសង់លើផ្ទៃដីទំហំ៣ហិកតា ក្នុងចំណោមដីទំហំ ៥ហិកតា ដោយនៅសល់នេះនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅពីកីឡដ្ឋានបាល់ទាត់។
អានបន្ថែមរដ្ឋប្រកាសលក់ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា ក្រោយចប់ប្រកួតកីឡាប៉ារ៉ាហ្គេម
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដឹងថា ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា នឹងដាក់លក់ ក្រោយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមចប់។ សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានបញ្ជាក់ថា ការដាក់លក់នេះ គឺដើម្បីយកមកទូទាត់ចំណាយដែលបានប្រើប្រាស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម។ សម្តេចបានបន្ថែមថា បើថ្ងៃក្រោយមានការរៀបចំការប្រកួតស៊ីហ្គេមទៀត កម្ពុជានឹងយកទីតាំងថ្មី ដើម្បីសាងសង់មួយទៀត។ គួរបញ្ជាក់ថា ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លង។ ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ (អានបន្ថែម)
អានបន្ថែមរដ្ឋនឹងឆ្លាក់អត្តពលិកឆ្នើម២០២៣ នៅវិមានឈ្នះឈ្នះ ខណៈត្រៀមជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ី ២០២៩
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជាតឹកតាង ខណៈតៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩។ នេះបើតាមសេចក្តីប្រកាសពត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ។ ចម្លាក់ដែលនឹងឆ្លាកនេះ នឹងក្លាយជាតឹកតាងអំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅ គ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ ក្រៅពីនេះ អត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះឈ្នះផងដែរ។ ខណៈនេះដែរ កម្ពុជាក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់រៀបចំព្រឹត្តការណ៍ កីឡាយុវជនអូឡាំពិកអាស៊ីលើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) នៅរាជធានីភ្នំពេញ។ គួររម្លឹកដែរថា កម្ពុជាទទួលបានសិទ្ធិពេញលេញក្នុងការធ្វើជាម្ចាស់ផ្ទះនេះ នៅក្នងមហាសន្និបាតលើកទី៤០ របស់ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី ២១-១១-២០២១ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម ថោង ខុន ក្នុងនាមជាអ្នករៀបចំព្រិត្តិការណ៍ និងឯកឧត្ដម ឃួង ស្រេង ក្នុងនាមទីក្រុងម្ចាស់ផ្ទះ ឯកឧត្ដម […]
អានបន្ថែមភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣
ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។ ភូមិកីឡានេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។ គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមរដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។ នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។ ចំណែកតំបន់បួនផ្សេងទៀតគឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មីទៀតដែរ”។ គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម […]
អានបន្ថែមពហុកីឡដ្ឋានកំពង់ស្ពឺ តម្លៃ ២លានដុល្លារ សង់ជិតរួចរាល់
ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិថ្មីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅ ប្រើប្រាស់សម្រាប់វិស័យកីឡា។ បើតាមឯកឧត្តម ហ៊ុន ម៉ានី ការកសាងកីឡដ្ឋានកំពង់ស្ពឺនេះ ជិតបានសម្រេចការសាងសង់ជាស្ថាពរហើយ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីពិនិត្យពិនិត្យលើវឌ្ឍនភាពនៃការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែឧសភា។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖ “ឆាប់ៗនេះ កីឡដ្ឋានកំពង់ស្ពឺ ដែលជាសមិទ្ធផលថ្មីស្រឡាងមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅប្រើប្រាស់សម្រាប់វិស័យកីឡា និងតម្រូវការចាំបាច់នានា។ “កីឡដ្ឋាននេះមិនត្រឹមតែជាផ្នែកមួយនៃការពង្រឹងវិស័យកីឡាក្នុងខេត្តកំពង់ស្ពឺតែប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ”។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារ មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
អានបន្ថែមពហុកីឡដ្ឋានកំពង់ស្ពឺ សម្រេចសាងសង់ជាង ៩០ភាគរយ គ្រោងសម្ពោធនៅខែកញ្ញាខាងមុខ
ពហុកីឡាដ្ឋានដ៏ប្រណិតស្តង់ដាអន្តរជាតិដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កំពុងដំណើរការសាងសង់យ៉ាងរលូនសម្រេចបានជាង ៩០ភាគរយ នៃគម្រោងទាំងមូល។ ពហុកីឡាដ្ឋាននេះ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅខែកញ្ញាខាងមុខ។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយបញ្ជាក់ថា ការងារសាងសង់នៅសេសសល់ ទាក់ទងនឹងសោភណ្ឌភាព ដូចជាការក្រាលស្មៅ ដាំដើមឈើ។ ឯកឧត្តម វ៉ី សំណាង ថ្លែងថា៖ “គិតមកដល់ពេលនេះ សម្រេចបាន ៩០ភាគរយហើយ នៅសល់តែការងារសម្អាតដាំស្មៅ ដាំដើមឈើ និងការងារសោភណ្ឌភាពបន្តិចទៀតទេ នឹងបញ្ចប់ឆាប់ៗខាងមុខ តាមផែនការហើយ ប្រហែលនៅខែ៩ខាងមុខនេះ គឺយើងអាចសម្ពោធដាក់ឱ្យប្រើប្រាស់បានហើយ”។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២លានដុល្លារអាមេរិកមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ (អានបន្ថែម)
អានបន្ថែមពហុកីឡដ្ឋានស្ដង់ដាអន្តរជាតិថ្មីមួយតម្លៃខ្ទង់លានដុល្លារនឹងបង្ហាញខ្លួននៅខេត្តពោធិ៍សាត់
គម្រោងសាងសង់មជ្ឈមណ្ឌលពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ឬ Samdach Hun Sen Sport Center ដែលមានតម្លៃខ្ទង់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០២២ នេះ។ យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ មជ្ឈមណ្ឌលពហុកីឡដ្ឋាននេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្ត។ គម្រោងនេះត្រូវបានប្រកាសដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ក្រុមការងារ បានឈូសឆាយ ចាក់ដីរួចរាល់ និងបន្តធ្វើរបងឱ្យបានឆាប់បំផុត មុននឹងឈានដល់ការសាងសង់។ ពហុកីឡាដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក […]
អានបន្ថែមវិមានកីឡដ្ឋានមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍នេះ
«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ។ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៃវិមានកីឡាដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១៥ ០០០នាក់។ វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណងសម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០ លានដុល្លារ។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក ជាពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ ២០២៣ ខាងមុខ។
អានបន្ថែមទីលានប្រកួត Baseball ខ្នាតអន្តរជាតិដំបូងនៅកម្ពុជា នឹងសាងសង់នៅកំពង់ឆ្នាំង ចុងឆ្នាំនេះ
ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញផែនការចង់វិនិយោគសាងសង់ទីលានកីឡា Baseball ខ្នាតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា នៅស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។ ទីលាននេះ នឹងសាងសង់នៅលើផ្ទៃដី ប្រមាណ ៣ហិកតា ក្រោមទុនវិនិយោគប្រមាណ ៤០ម៉ឺនដុល្លារ។ នេះបើយោងតាមការឱ្យដឹងពី លោក ឈឹម តារា អគ្គនាយកក្រុមហ៊ុន Homeland Real Estate និងជាប្រធានសមាគម Baseball កម្ពុជា។ លោក ឈឹម តារា បញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា នេះថា គម្រោងនេះនឹងចាប់ផ្ដើមការដ្ឋាននៅខែធ្នូឆ្នាំនេះ ដោយគ្រោងនឹងបញ្ចប់នៅមុនឆ្នាំ២០២៣ នៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ីហ្គេម។ លោកបញ្ជាក់ថា គម្រោងវិនិយោគទីលាន Baseball នេះ នឹងចូលរួមចំណែកលើកកម្ពស់កីឡាប្រភេទនេះ ទេសចរណ៍ និងសេដ្ឋកិច្ច តាមរយៈការចូលទស្សនា និងប្រកួតកីឡានានា។ លើសពីនេះ លោកក៏បានអំពាវនាវឱ្យវិនិយោគិនផ្សេងទៀតមកចូលរួមលើលើគម្រោងប្រភេទផងដែរ។
អានបន្ថែម