រដ្ឋប្រកាសលក់ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា ក្រោយចប់ប្រកួតកីឡាប៉ារ៉ាហ្គេម

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យដឹងថា ភូមិកីឡាដំបូងបង្អស់របស់កម្ពុជា​ នឹងដាក់លក់ ក្រោយការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមចប់។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ​ បានបញ្ជាក់ថា ការដាក់លក់នេះ គឺដើម្បីយកមកទូទាត់ចំណាយដែលបានប្រើប្រាស់នៅក្នុងការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម។

សម្តេចបានបន្ថែមថា បើថ្ងៃក្រោយមានការរៀបចំការប្រកួតស៊ីហ្គេមទៀត​ កម្ពុជានឹងយកទីតាំងថ្មី ដើម្បីសាងសង់មួយទៀត។

គួរបញ្ជាក់ថា ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លង។

ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]