ភូមិកីឡាដំបូងបង្អស់របស់កម្ពុជាសង់រួច ១០០% សម្រាប់ស៊ីហ្គេម២០២៣

ភូមិកីឡាសម្រាប់ស៊ីហ្គេម២០២៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។

ភូមិកីឡានេះ ត្រូវបានសម្ពោធ​​ឱ្យប្រើប្រាស់ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC)។

គួរបញ្ជាក់ថា ភូមិកីឡានេះ ត្រូវបានសាងសង់ឡើងដោយរួមមានគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវមកស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់។

ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ ភូមិកីឡាបានកំពុងនឹងត្រៀមខ្លួនទទួលប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរៗ ចាប់ពីថ្ងៃទី២៧ ខែមេសា ដើម្បីចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]