ប្រវត្តិជោគជ័យរបស់ Bentley: 40 ឆ្នាំមុន បងប្អូនប្រុសក្នុងត្រកូល Bentley បានចាប់ផ្តើមក្រុមហ៊ុន Software ដែលជួយផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សយើងសព្វថ្ងៃ
បងប្អូនប្រុសប្រាំនាក់ដែលចូលចិត្តការងារកុំព្យូទ័រកាលពី៤០ឆ្នាំមុន បានបង្ហាញពីសក្តានុពលរបស់ខ្លួនចាប់យកគំនិតដ៏អង់អាចក្នុងការបង្កើតកម្មវិធីសូហ្វវែរ ដែលអាចផ្លាស់ប្តូរពីរបៀបការងារដែលស្ថាបត្យករ និងវិស្វករ រៀបចំបង្កើតគម្រោងប្លង់សាងសង់។ អ្នកទាំងប្រាំបានចំណាយពេល ៤ទសវត្សរ៍ចុងក្រោយនេះ ដើម្បីបង្កើតកម្មវិធីវិស្វកម្មសំខាន់ៗជាច្រើន ដែលបានជួយដល់ស្ថាបត្យករ និងវិស្វករក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក ដែលធ្...
អានបន្ថែមចិនកំពុងជួយថៃនាំមុខប្រទេសអាស៊ានលើគម្រោងបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ទីក្រុងឆ្លាតវៃ និងពាណិជ្ជកម្មឆ្លងព្រំដែន
ប្រទេសចិន និងថៃកំពុងរួមគ្នាបង្កើតប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំមួយ សំដៅអភិវឌ្ឍទីក្រុងឆ្លាតវៃ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន ក្រោមចក្ខុវិស័យពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅទូទាំងអាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលនៃប្រទេសថៃ (TDT) សហការជាមួយទីក្រុងដូចជា Shenzhen និង Hangzhou ក៏ដូចជាខេត្ត Guangxi និង Yunnan កំពុងដឹកនាំគំនិតផ្តួចផ្តើមនេះ យោងតាមសារៈព័ត៌មានចិន scmp កាលពីថ្ងៃទី ១៧ ខែក...
អានបន្ថែមឆ្នាំ២០៤០ រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ភាគច្រើននឹងមានអាយុ ២៨ឆ្នាំ ចាស់ល្មមនឹងបិទដំណើរការ ជំនួសវិញដោយថាមពលស្អាត
រោងចក្រថាមពលធ្យូងថ្មនៅអាស៊ីអាគ្នេយ៍ អាចនឹងត្រូវបិទបញ្ឈប់លែងឱ្យដំណើរការបានដោយមិនខាតបង់ នៅត្រឹមឆ្នាំ ២០៤០ ស្របតាមគោលដៅអាកាសធាតុសកល ដែលនៅពេលនោះ រោងចក្រធ្យូងថ្មក្នុងតំបន់នេះ នឹងមានអាយុជាមធ្យម ២៨ ឆ្នាំ គឺជិតស្មើនឹងអាយុកំណត់ឱ្យបិទបញ្ឈប់ជាសកល ដែលមានរយៈពេលកំណត់ត្រឹម ៣៦ឆ្នាំ យោងតាមរបាយការណ៍វិភាគថ្មីៗនេះដោយ Global Energy Monitor (GEM) ចុះផ្សាយដោយ solarquarter កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២៤។ របាយការណ៍...
អានបន្ថែមកម្ពុជា-ស្វីស សហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain ក្នុងអភិវឌ្ឍទីក្រុងឆ្លាតវៃនៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសគម្រោងទីក្រុងឆ្លាតវៃ។ កិច្ចសហការនេះ បានធ្វើឡើងតាមរយៈការចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម ...
អានបន្ថែមប្រព័ន្ធផ្លូវរថ RTS តភ្ជាប់ម៉ាឡេស៊ី-សិង្ហបុរី និមិត្តសញ្ញានៃវឌ្ឍនភាពរួមគ្នាជាប្រវត្តិសាស្រ្ត
ផ្លូវរថភ្លើងតភ្ជាប់ពីម៉ាឡេស៊ី Johor Bahru ទៅសិង្ហបុរី Rapid Transit System (RTS) មានមហិច្ឆតាត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការដឹកជញ្ជូនរវាងម៉ាឡេស៊ី និងសិង្ហបុរី ដែលជាការរៀបចំដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធិភាព។ ផ្លូវតភ្ជាប់រថភ្លើងដ៏ទំនើបនេះ គឺជាសក្ខីភាពមួយចំពោះវិស្វកម្មប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យរួមសម្រាប់ការចល័តដោយរលូន។ បានចាប់ផ្តើមសាងសង់ក្នុងឆ្...
អានបន្ថែមកម្ពុជា និងម៉ាឡេស៊ី ទទួលជោគជ័យលើកដំបូងក្នុងដំណើរការទូទាត់ប្រាក់តាម QR កូដ ឆ្លងព្រំដែន
ធនាគារ Negara Malaysia (BNM) និងធនាគារជាតិនៃកម្ពុជា (NBC) ចាប់ផ្តើមដំណើរការដោយជោគជ័យនូវទំនាក់ទំនងទូទាត់ប្រាក់ឆ្លងព្រំដែនកម្ពុជាម៉ាឡេស៊ី ដោយប្រើ QR កូដ ក្នុងគោលបំណងភ្ជាប់ពាណិជ្ជករជាង ៥លាននាក់រវាងប្រទេសទាំងពីរ នេះបើយោងតាមសារៈព័ត៌មាន Asianbankingandfinance ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឈានដល់ការបញ្ចប់ដំណាក់កាលទី ១ របស់ខ្លួននៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលអនុញ្ញាត...
អានបន្ថែមចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaoga...
អានបន្ថែមត្រឹមខែសីហា ឆ្នាំ២០២៤ កម្ពុជាមានយានយន្តអគ្គីសនីចុះបញ្ជីជិត ៤,០០០គ្រឿង និងទីតាំងបញ្ជូលថាមពល ២១កន្លែង
គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានការចុះបញ្ជីយានយន្តអគ្គីសនីនៅកម្ពុជា ចំនួន ៣,៦៧៦គ្រឿង ខណៈទីតាំងសម្រាប់បញ្ចូលថាមពលយានយន្តអគ្គីសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ប៉េង ...
អានបន្ថែមក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្...
អានបន្ថែមរឿងដ៏អស្ចារ្យទាំង៥ ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍
អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នកចូលចិត្តហែលទឹកដែរ ហើយឌីជីថលភ្លោះអាចជួយអ្នកហែលទឹកកែលម្អពីរបៀបហែលដើម្បីប្រ...
អានបន្ថែម