ចិនចង់នាំបច្ចេកវិទ្យាឌីជីថល(អេក្រង់ 3D-មិនប្រើវ៉ែនតា)មកវិនិយោគនៅកម្ពុជា

​ក្រុមហ៊ុនចិនចង់បោះទុនវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D-AI គ្មានវែនតា និងវិស័យបច្ចេកវិទ្យាជាច្រើនផ្សេងទៀត នៅកម្ពុជា​ ខណៈក្រុមហ៊ុននេះមានជំនាញខាងផ្នែកផ្សព្វផ្សាយចល័តលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលអេក្រង់ 3D AI គ្មានវែនតានេះយ៉ាងស្ទាត់ជំនាញ​។

នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបជាមួយឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក Ye Shaogan ប្រធានក្រុមហ៊ុន បានឱ្យដឹងថា គោលដៅរបស់ក្រុមហ៊ុន គឺធ្វើការស្រាវជ្រាវបច្ចេកទេស និងអេក្រង់ថ្មីៗ ដើម្បីផលិត 2D 3D ដែលក្រុមហ៊ុនអាចធ្វើការបញ្ចូលប្រព័ន្ធ 3D ជាមួយអ៊ីនធឺណេត 5G ជាបច្ចេកវិទ្យាថ្មីតែមួយគត់របស់ក្រុមហ៊ុន។

លោកបានបន្តថា ក្រុមហ៊ុនបានមើលឃើញពីសក្ដានុពលទីផ្សារប្រទេសកម្ពុជា ហើយក៏ចង់នាំយកបច្ចេកវិទ្យា 3Dថ្មីនេះ ដើម្បីតភ្ជាប់ទៅនិងអេក្រង់តាមទីសាធារណៈ ឡានក្រុង សាលារៀន ខណៈប្រព័ន្ធ 3Dនេះ គឺជាកម្មវិធីសម្រាប់ដាក់តាមសាលាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ឱ្យសិស្សានុស្សិសអាចស្វែងយល់អំពីព្រឹត្តិការណ៍នានា នៅក្នុងប្រវត្តិសាស្រ្ដ វិទ្យាសាស្រ្ដ និងការសិក្សាផ្សេងៗទៀតបានថែមទៀតផង។

ទន្ទឹមនឹងនេះ លោកប្រធាន សង្ឃឹមថាប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យក្រុមហ៊ុន នាំយកប្រព័ន្ធបច្ចេកវិទ្យាអេក្រង់ 3D AI នេះ មកដាក់ដំណើរការដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសិស្សដែលកំពុងសិក្សានៅតាមសាលារដ្ឋ និងឯកជន។

ជាការឆ្លើយតប ឯកឧត្តម សុខ ប្រសិទ្ធិ បានគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនដែលបានលើកមកបង្ហាញ ដែលជាការរួមចំណែកយ៉ាងសំខាន់របស់វិស័យឯកជនក្នុងការកសាងបច្ចេកវិទ្យាឌីជីថល 3D AI នៅប្រទេសកម្ពុជា។

ទន្ទឹមគ្នានោះដែរឯកឧត្តម ក៏បានណែនាំដល់ក្រុមហ៊ុនបន្តសិក្សាស្រាវជ្រាវ និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងយល់កាន់តែច្បាស់អំពីទិដ្ឋភាពច្បាប់ និងនីតិវិធីនៃការវិនិយោគដែលទាក់ទងនឹងគម្រោងវិនិយោគផ្សេងទៀតរបស់ក្រុមហ៊ុន៕

នាឱកាសនោះ ក្រុមហ៊ុនខាងលើក៏បានបង្ហាញពីការសិក្សាមួយ ដែលបច្ចុប្បន្ននៅប្រទេសចិនមានអ្នកម្ញូបភ្នែកប្រហែល ៥១% នៃប្រជាជនចិនទាំងមូល និងនៅប៉ែកខាងអាស៊ី គឺមានពី ៣០% ទៅ៤០% ដែលមានអ្នកភ្នែកម្ញូប ហើយប្រព័ន្ធ 3Dនេះ កំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយអាចព្យាបាលភ្នែកម្ញូបរបស់កុមារពីអាយុ ៦ឆ្នាំ ដល់១៨ឆ្នាំ បានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងផ្តល់​ថវិកា​ជិត​២លាន​ដុល្លារ​ ដល់​គម្រោងមេគង្គ-ឡានឆាងចំនួន​៧

ការចាក់បញ្ចូលថវិកាជិតពីរលានដុល្លារនឹងជំរុញឌីជីថលូបនីយកម […]

រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា […]

កូរ៉េនឹងជំរុញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅក្នុងខេត្តព្រះសីហនុ

អគ្គនាយកសេដ្ឋកិច្ចនៃប្រទេសកូរ៉េ នឹងជួយជំរុញអ្នកវិនិយោគក […]

សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដ […]