រដ្ឋផ្តល់អនុសាសន៍ ៤ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍នៅសៀមរាប
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) បានផ្ដល់អនុសាសន៍ ៤ចំណុច ជួយជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឱ្យមានប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាល។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ក្នុងកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ កាលថ្...
អានបន្ថែមក្រសួងបរិស្ថាន កំពុងជំរុញបង្កើតគោលដៅលំហែបៃតងនៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» និងនៅឧទ្យានជាតិ«ភ្នំគូលែន»
ថ្មីៗនេះ ក្រសួងបរិស្ថាន បាននិងកំពុងជំរុញបង្កើតរបៀងគោលដៅលំហែបៃតង នៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ និងមួយកន្លែងទៀតស្ថិតនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ និងសំដៅដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍ...
អានបន្ថែម៤ថ្ងៃ កម្ពុជាទាក់ទាញទេសចរបានជាង ២១លាននាក់ ក្នុងនោះខេត្ត៣ឈានមុខគេ
រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា កម្ពុជាទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសរុបចំនួន ២១.៨លាននាក់ ក្នុងនោះខេត្តចំនួនបី (កំពង់ចាម, ព្រៃវែង និងកំពង់ស្ពឺ) ទាក់ទាញបានច្រើនជាងគេ។ នេះបើយោងតាមស្ថិតិដែលបានធ្វើបច្ចុប្បន្នភាពនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ មេសា ២០២៤។ គួរបញ្ជាក់ថា ក្ន...
អានបន្ថែម៣ខែដំបូងនេះ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១៦,៥លានដុល្លារ កើនជាង ៤៨%
រយៈពេល ៣ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.៥៣៣.២៩៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៧.៥៣៤នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤៨,៤៧ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមីនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.២៩៨.៦១៨ដុល្ល...
អានបន្ថែមរដ្ឋគ្រោងសង់កំពង់ផែទេសចរណ៍កម្រិតស្តង់ដារ នៅក្រុងកំពង់ចាម
ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានចុះពិនិត្យ សិក្សា និងវាយតម្លៃទីតាំងដងទន្លេ ស្ថិតក្នុងក្រុងកំពង់ចាម សម្រាប់សាងសង់កំពង់ផែទេសចរណ៍ ដើម្បីនាវាទេសចរណ៍ចូលចត។ ឯកឧត្ដម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្ត លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះពិនិត្យមើលទីតាំង ...
អានបន្ថែមអារ៉ាប៊ីសាអូឌីតចំណាយដី ៥០០គីឡូម៉ែត្រការ៉េ ដើម្បីសង់សួនកម្សាន្តបែបជីវចលធំបំផុតដំបូងគេលើលោក
ក្រុមហ៊ុនស្ទូឌីយោជប៉ុន Toei Animation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីសាងសង់សួនកម្សាន្តបែបគំនូជីវចលធំបំផុតដំបូងគេរបស់ពិភពលោក ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០គីឡូម៉ែត្រការ៉េ ក្រោមសិទ្ធិផ្តាច់មុខនិងស្លាកយីហោ Dragon Ball នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។ ក្រោមស្លាកយីហោ "Dragon Ball" ដែលជាប្រែនមួយមានប្រជាប្រិយភាពខ្លាំ...
អានបន្ថែមអាជ្ញាធរអប្សរាកំពុងពង្រីកទំហំសួនរុក្ខជាតិអង្គរពី ១៥ ទៅ ១៥០ហិកតា ដើម្បីទាក់ទាញទេសចរ និង…
អាជ្ញាធរជាតិអប្សរា កំពុងធ្វើការពង្រីកទំហំសួនរុក្ខជាតិអង្គរ ពី១៥ហិកតា ទៅ១៥០ហិកតា ដើម្បីអាចដាក់សត្វព្រៃបានច្រើនប្រភេទ សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលទស្សនាកម្សាន្ត។ នេះបើតាមការលើកឡើងរបស់ លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ លោកបានឱ្យដឹងថា គម្រោងពង្រីកនេះ ត្រូវបានចាប់ផ្តើមឡើងកាលពីអំឡុងខែកុម្ភ...
អានបន្ថែមបារាំងស្នើកម្ពុជាអភិរក្សតំបន់ឡស្លដែកបុរាណ នៅស្រុកឆែប ខេត្តព្រះវិហារ
ក្រុមអ្នកជំនាញរបស់វិទ្យាស្ថានបារាំងចុងបូព៌ា បានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សតំបន់រ៉ែ ស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ ខណៈនេះជាការរកឃើញលើកដំបូងនៅប្រទេសកម្ពុជា ដែលមានទីតាំងជាក់ស្តែងស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ។ នេះបើតាមការឱ្យដឹងពីលោកជំទាវវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ។ លោកជំទាវ បានថ្លែងប្រាប់អ្នក...
អានបន្ថែមសម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោងរយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្...
អានបន្ថែមរយៈពេល២ខែ ទេសចរចិនចូលទស្សនាអង្គរ កើនដល់ ១៤០% ធៀបនឹងឆ្នាំ២០២៣
ក្នុងរយៈពេល ០២ខែដំបូងក្នុងឆ្នាំ២០២៤ ភ្ញៀវទេសចរចិន បានចូលមកទស្សនាប្រាសាទអង្គរវត្តមានចំនួន ១៦.០៧៤នាក់ ដែលកើនឡើង ១៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦.៦៩០នាក់ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រសារព័ត៌មាន XINHUANET កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ បើតាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្ថែមឱ្យដឹងថា ចិនជាភ្ញៀវទេសចរធំជាងគេទី៥ ចូលមកទស្សនាប្រាសាទអង្គរ បន្ទាប់ពីកូរ៉េ អាមេរិក បារាំង និងអង់គ្លេ...
អានបន្ថែម