កម្ពុជាស្នើជប៉ុនភ្ជាប់ជើងហោះហើរ ANA ឡើងវិញដើម្បីជំរុញទេសចរណ៍មកកម្ពុជាឱ្យបានច្រើន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយជំរុញការភ្ជាប់ឡើងវិញនូវជើងហោះហើររបស់ក្រុមហ៊ុន ANA ឡើងវិញ ដើម្បីជួយជំរុញទេសចរណ៍មកកម្ពុជាឱ្យបានរិតតែច្រើន។ នេះបើតាមជំនួបរវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម Yuji Kumamaru កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុ...

អាន​បន្ថែម

កម្ពុជារំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤

ប្រទេសកម្ពុជា បានរំពឹងថាប្រាសាទកោះកេរ្តិ៍នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកទី៤ ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរ​ជាតិអប្សរា ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ លោកបានថ្លែងថា គណៈកម្មធិការគណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណ...

អាន​បន្ថែម

រដ្ឋជ្រើសរើស«បឹងរ៉ា» នៅស្ថានីយរថភ្លើងក្នុងខេត្តបាត់ដំបង ដើម្បីរៀបជាទីក្រុងបៃតង

អាជ្ញាធរខេត្តបាត់ដំបង បានជ្រើសរើសបឹងរ៉ា​ ស្ថិតនៅក្នុងតំបន់ស្ថានីយរថភ្លើងដែលចាត់ទុកជាតំបន់ដីសើម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុងបៃតង ដែលកំពុងសិក្សាដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការគ្រប់គ្រងបរិស្ថាន (ICEM)។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងារស្ដីពី ដំណោះស្រាយផ្អែកលើធម្មជាតិ (Nbs) សម្រាប់ការវិនិយោគដែលមានភាពប​ត់បែនជាមួយអាកាសធាតុនៅក្នុងសហគមន៍ បរិស្ថាន និងសេដ្ឋកិច្ចនៅក្នុងតំបន់ទន្លេមេគង្គ នៅថ្ងៃទី៨...

អាន​បន្ថែម

កម្ពុជា-ចិនហុងកុង រួមគ្នាបង្កើតសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា​ គិត​ ម៉េង និងក្រុមហ៊ុនចិនហុងកុង Seaplane Asia Limited បានចុះកិច្ចព្រមព្រៀងវិនិយោគរួមគ្នា បង្កើតការសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ នេះបើតាមការផុសផ្សាយតាមបណ្តាញសង្គមរបស់លោក Phan Natt កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមហ៊ុនទាំងពីរនេះ បានបង្កើតក្រុមហ៊ុន Royal Group Samra Seaplan ដែលនឹងផ្តល់ឱ្យនូវសេវាកម្មយន្តហោះចុះលើទឹកដំបូងបង្អស់នៅកម្ពុជា។ ...

អាន​បន្ថែម

សមាគមសណ្ឋាគារ សហការជាមួយ LAC ដើម្បីជំរុញវិស័យសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជា

សមាគមសណ្ឋាគារ (CHA) បានចុះអនុស្សារណៈយោគយល់ជាមួយក្រុមហ៊ុនអាកាសចរឡានម៉ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យសណ្ឋាគារ ទេសចរណ៍ និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជា។ បើតាមអនុស្សារណៈ ដែលចុះកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ភាគីទាំងពីរនឹងផ្អែកលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឡានតុន ក្លៅដ៏ "Lanton Cloud"។ បន្ថែមពីនេះ សមាគមសណ្ឋាគារកម្ពុជា នឹងជួយជ្រោមជ្រែងលើការរៀបចំសន្និសិទ្ធិផ្សព្វផ្ស...

អាន​បន្ថែម

ត្រឹម៥ខែ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រទស្សនាអង្គរវត្ត

ត្រឹមរយៈពេល ​០៥ខែដើមឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦.០៦៥.៨២៩ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៣៤៤.៧៥៧នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៧៦៧,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែឧសភា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.០៣៤....

អាន​បន្ថែម

៥ខែដើមឆ្នាំ២០២៣ វៀតណាមទទួលបានទេសចរកម្ពុជាជាង ៩ពាន់នាក់ ទៅលេងកោះត្រល់

រយៈពេល៥ខែដំបូងក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរកម្ពុជាប្រមាណ ៩,០០០នាក់ បានទៅទស្សនាកោះត្រល់ Phu Quoc ក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ការសែតរបស់វៀតណាម tuoitrenews បានចុះផ្សាយនៅថ្ងៃទី៣១ ឧសភា ២០២៣នេះ។ យោងតាមនាយកដ្ឋានទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹងថា មានភ្ញៀវទេសចរជាង ៤,៩ លាននាក់ ក្នុងនោះមានជាង ៣៥៤,៩៩២ នាក់ជាជនបរទេស បានមកទស្សនាខេត្តមួយនេះ ចាប់តាំងពីដើមឆ្នាំមក ...

អាន​បន្ថែម

កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំង...

អាន​បន្ថែម

រដ្ឋគាំទ្រគម្រោងវារីវប្បកម្ម និងអេកូទេសចរណ៍ លើផ្ទៃដីជាង ៧ពាន់ហិកតា នៅស្រុកបុទុមសាគរ

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានគាំទ្រគម្រោងវិនិយោគបង្កើតវារីវប្បកម្មបែបធម្មជាតិ កសិ-ទេសចរណ៍ និងអេកូទេសចរណ៍ លើផ្ទៃដីទំហំ ៧.១២៦,៩៣ ហិកតា ស្ថិតនៅ ៥ទីតាំង ក្នុងឧទ្យានជាតិបុទុមសាគរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា ដងពែង ឃុំតានូន ឃុំថ្មស និងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ តាមរយៈកិច្ចប្រជុំមួយដឹកនាំដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារបានសម្រេចគាំទ្រលើគម្រោង...

អាន​បន្ថែម

រដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត

អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្...

អាន​បន្ថែម