រង្វង់មូលដំរី៥០៥ ក្នុងស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ហើយ

រង្វង់មូលដំរី៥០៥ ត្រង់ចំនុចផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍​សាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។

រង្វង់មូលដំរី៥០៥ ក្បាលនេះ ត្រូវបានសម្ពោធនៅថ្ងៃទី២៥ ខែមិថុនា ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

បន្ថែមពីនេះ រង្វង់មូលដំរី៥០៥ ត្រូវបានចាប់ផ្ដើមកសាងឡើងនៅខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ ទើបរួចរាល់ជាស្ថាពរ ដោយចំណាយអស់ថវិកាសរុប ៣៩៩លានរៀល។

ការកសាងរង្វង់មូល «ដំរីប្រាំរយប្រាំ» នេះ សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា និងកែប្រែទៅជាតំបន់ទេសចរណ៍ និងជាប្រវត្តិសាស្ត្ររបស់ខេត្តផងដែរ។ រង្វង់មូលដំរី៥០៥ ឬ រង្វង់មូលប្រម៉ោយ ជារូបតំណាងនៃទីរួមស្រុកវាលវែង​ ដែលទេសចរតែងតែបានឃើញនៅពេលទៅដល់ទឹកដីមួយនេះ។

បើតាមរដ្ឋបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា និម្មិតរូបនៃដំរីទាំង៥០៥នេះ គឺតំណាងឲ្យភាពអស្ចារ្យទាំង៥៖

ទី១.សត្វដំរីគឺជាសត្វដែលកម្រមាន មាឌធំ ស្លូតបូត ចេះសាមគ្គីគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខដុមរមនា។

ទី២.ដោយសារភូមិសាស្ត្រស្រុកវាលវែងមានផ្លូវជាតិលេខ៥៥ ប្រសព្វគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូលឆ្ពោះទៅកាន់ឃុំទាំង០៥នៃស្រុកវាលវែង។

ទី៣.ស្រុកវាលវែងមានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្រសិទ្ធនាមថា”ផ្លូវបុប្ផាលាក់ខ្លួន” មានឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស មានទេសភាពធម្មជាតិស្រស់ស្អាតគ្មានពីរ ប្រៀបដូចនៅលើឋានសួគ៌។

ទី៤.ស្រុកវាលវែងមានឃុំចំនួន០៥ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាចំនួន០៥នាក់,

ទី៥.ស្រុកវាលវែងមានអភិបាលនៃគណៈអភិបាលស្រុកដឹកនាំចំនួន០៥ជំនាន់ ហើយបច្ចុប្បន្ននេះជាអភិបាលស្រុកជំនាន់ទី៥ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]