សណ្ឋាគារអរន្តជាតិលំដាប់ពិភពលោក IBIS គ្រោងបើកដំណើរការនៅកម្ពុជា នៅដើមឆ្នាំនេះ

ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារ អាយប៊ីសភ្នំពេញ (Ibis Budget Phnom Penh Riverside) ដំបូងបង្អស់នៅប្រទេសកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ។ បើយោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយកាលពីសប្ដាហ៍កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ​​គឺជា​ម្ចាស់​សណ្ឋាគារ​ថ្មីមួយនេះ។ លោក​ ​ប៊ុន​ ​គា​ន​អ៊ា​ប​ ​តំណាង​ក្រុមហ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ ធនាគារSME កម្ពុជា បានផ្តល់កម្ចីជាង ៤១លានដុល្លារដល់អាជីវកម្មទេសចរណ៍ ២៩១ទីតាំង

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់កម្ចីចំនួន ៤១,៥២ លានដុល្លារអាមេរិក ស្មើនឹង ២៧,៦៨% ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ទីតាំង។ នេះបើតាមការប្រកាសឱ្យដឹងពីធនាគារនេះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះដែរ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានថវិកាសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទាន...

អាន​បន្ថែម

រដ្ឋកំពុងកែប្លង់អភិវឌ្ឍកោះពស់ ទៅជាតបន់ទេសចរណ៍ដ៏សម្បូរបែបស្តង់ដា​រ​អន្តរជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។ គោលបំណងនៃការកែសម្រួលប្លង់គោល គឺដើម្បីប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដា​រ​អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន កោះពស់ ខេមបូឌា...

អាន​បន្ថែម

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០លានដុល្លារអាមេរិក ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងសាងសង់ឡើងក្នុងតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ខេត្តក...

អាន​បន្ថែម

រូបសំណាក់ “រូបពីរ” ដំណាងសាមគ្គីភាពកម្ពុជា-បារាំង នឹងត្រូវសង់ឡើងវិញនៅភ្នំពេញ

រូបសំណាក់ “រូបពីរ” ឬ Monument aux Morts ជាភាសាបារាំង ដំណាងពីសាមគ្គីភាពរវាងកម្ពុជា និងបារាំង ដែលត្រូវបានវាយកម្ទេចចោល ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នឹងត្រូវសាងសង់ឡើងវិញ ស្ថិតនៅមុខស្ថានទូតបារាំង ក្បែរវង្វង់មូលគួចកានុង ស្ពានជ្រោយចង្វារ។​ គម្រោងសាងសង់ឡើងវិញ រូបសំណាក់នេះ ត្រូវបានលើកឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ក្នុងជំនួបជាមួយប្រធានាធិបតីបារាំង  Emmanuel Macron នាទីក្រុងបារីស កាលពីថ្ងៃទ...

អាន​បន្ថែម

កម្ពុជាសហការនិងសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្នេរឱ្យមាននិរន្តរភាព

កម្ពុជា នឹងខំពង្រីកកិច្ចសហការជាមួយសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី១៣ ខែធ្នូ ២០២២។ ឯកឧត្ដមរដ្ឋមន្រ្តីបានលើឡើងថា​ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគ...

អាន​បន្ថែម

សម្តេចតេជោ ជំរុញអាជ្ញាធរពាក់ព័ន្ធរៀបចំសារៈមន្ទីរឆ្នេរនៅក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នៅក្នុងពិធីមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក។ ក្នុងការពិនិត្យលទ្ធភាពនេះ សម្តេចតេជោ បានស្នើដល់ប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រ ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការនៃការរៀបចំសារៈមន្ទីររបស់ខ្លួនផងដែរ។ ...

អាន​បន្ថែម

កម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ

កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទី​ក្រុង​​ភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបាន​បើកឡើងវិញ​នូវការ...

អាន​បន្ថែម

អាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី​បាត់​ដំ​ប​ងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបង​ឱ្យមាន​សោភ័​ណ​​​ភា​ព​​កាន់​តែ​ស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯក...

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃ ១៧១.៩លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៧១.៩លានដុល្លារអាមេរិក ដើម្បីសង់សណ្ឋាគារផ្កាយ៥ និងបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន MARITIME CITY CO., LTD វិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ (មាន៥៨២បន្ទប់) មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក...

អាន​បន្ថែម