សណ្ឋាគារអរន្តជាតិលំដាប់ពិភពលោក IBIS គ្រោងបើកដំណើរការនៅកម្ពុជា នៅដើមឆ្នាំនេះ

ក្រុមហ៊ុនបណ្ដាញបដិសណ្ឋារកិច្ចអន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារ អាយប៊ីសភ្នំពេញ (Ibis Budget Phnom Penh Riverside) ដំបូងបង្អស់នៅប្រទេសកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ នេះ។

បើយោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយកាលពីសប្ដាហ៍កន្លងមក បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគទុនអាណិជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ​​គឺជា​ម្ចាស់​សណ្ឋាគារ​ថ្មីមួយនេះ។

លោក​ ​ប៊ុន​ ​គា​ន​អ៊ា​ប​ ​តំណាង​ក្រុមហ៊ុន​ OC​I​C ​Group​ ​ទទួលបន្ទុក​ភាពជា​ដៃគូ​ជាមួយ​ ​A​c​cor​ ​បាន​មានប្រសាសន៍ថា​ ៖ «​យើង​រីករាយ​ដែលបើកឱកាសឱ្យ​អ្នក​ធ្វើដំណើរ​អាជីវកម្ម​ ​និង​លំហែ​រកា​យ ទទួលបានជម្រើស​ស្នាក់នៅតម្លៃ​សមរម្យ​ថ្មី​មួយ ​នៅកណ្តាល​នៃ​រាជធានី​ភ្នំពេញ​»។​

យ៉ាងណាក្តី លោកនៅមិនបាបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា កា​របើក​ដំណើរ​ការសាកល្បងគ្រោងធ្វើឡើង នៅ​ក្នុង​ត្រីមាស​ទី​១​ ​នៃ​ឆ្នាំ២០២៣នេះ។

​ក្រុមហ៊ុន​ ​A​c​cor​ ​ជា​ប្រតិបត្តិ​ករ​អន្តរជាតិ​ឈាន​មុខ​គេ​មួយ ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែលមាន​សណ្ឋាគារ​ចំនួន​៥​ ​ក្រោម​ម៉ាក​យីហោរបស់ខ្លួន រួមមាន​ ​So​fit​e​l​, ​Raffle​s, ​Tribe​ ​និង​ ​Ibis​ ​Style​s ​នៅ​ខេត្ត​សៀមរាប​ ​និង​រាជធានី​ភ្នំពេញ​ ​ព្រមទាំង​បណ្តាញ​គម្រោង​ចំនួន ៤ ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​។​

សណ្ឋាគារ ibis budget Phnom Penh River side មានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានចំនួន៣០៥បន្ទប់ រួមមាន ភោជនីយដ្ឋាន អាហារពេលព្រឹក កន្លែងចតឡាន និងបន្ទប់ប្រជុំពហុបំណង ជាដើម។ សណ្ឋាគារ​ ​ibis​ ជា​ម៉ាក​យីហោ​ដ៏​ធំបំផុត​ នៃ​ប្រភេទសណ្ឋាគារ​លំដាប់​ធម្មតា​ (​economy class​)នៅក្នុង​ពិភពលោក​ ​មានសាខា​ជាង​​៦​៣​៥​​នៅ​ទូទាំង​ពិភពលោក​ ​នៅ​ក្នុង​២​០​ប្រទេស​៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៣ខែ ឆ្នាំ២០២៦ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាប្រមាណ ២២ពាន់នាក់

ក្នុងត្រីមាសទី១ ពោលចាប់ខែមករា ដល់ខែមីនា ឆ្នាំ២០២៦ កម្ពុ […]

រដ្ឋដាក់គោលដៅអភិវឌ្ឍ «ក្រុងកោះរ៉ុង» ជាកោះទេសចរណ៍លំដាប់ពិភពលោក

អន្តរក្រសួង បានដឹកនាំក្រុមការងារជំរុញការវិនិយោគក្នុងខេត […]

កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃ […]

ក្រសួងពីរ ចុះអនុស្សរណៈនៃការយោគយល់រួមគ្នាជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងជនបទនៅកម្ពុជា

អនុស្សារណៈដែលត្រូវបានចុះហត្ថលេខាដោយក្រសួងទេសចរណ៍ និងអភិ […]

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]