កម្ពុជាសហការនិងសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍឆ្នេរឱ្យមាននិរន្តរភាព

កម្ពុជា នឹងខំពង្រីកកិច្ចសហការជាមួយសមាជិកឆ្នេរផ្សេងៗទៀត ដើម្បីធានាការអភិវឌ្ឍឆ្នេរសមុទ្ររបស់ខ្លួនបន្ថែមទៀត។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃទី១៣ ខែធ្នូ ២០២២។ ឯកឧត្ដមរដ្ឋមន្រ្តីបានលើឡើងថា​ ការចូលជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ពិតជាជំរុញឱ្យមានរបត់ថ្មីនៃការប្រែមុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ទេសចរណ៍ នគ...

អាន​បន្ថែម

សម្តេចតេជោ ជំរុញអាជ្ញាធរពាក់ព័ន្ធរៀបចំសារៈមន្ទីរឆ្នេរនៅក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ។ នេះបើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នៅក្នុងពិធីមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក។ ក្នុងការពិនិត្យលទ្ធភាពនេះ សម្តេចតេជោ បានស្នើដល់ប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រ ជួយចែករំលែកអំពីបទពិសោធន៍ និងដំណើរការនៃការរៀបចំសារៈមន្ទីររបស់ខ្លួនផងដែរ។ ...

អាន​បន្ថែម

កម្ពុជាស្នើឱ្យមានការបើកជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជាឡើងវិញ ក្រោយផ្អាកមួយរយៈធំ

កម្ពុជា បានស្នើទៅជប៉ុនជួយជំរុញឱ្យមានជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ ANA ពីទីក្រុងតូក្យូមកទី​ក្រុង​​ភ្នំពេញឡើងវិញ ក្រោយពីផ្អាកកាលពីអំឡុងផ្ទុះជំងឺកូវីដ១៩ខ្លាំង។ នេះបើតាមជំនួបរវាង ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសាហឺរ៉ូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឱ្យបើកជើងហោះហើរឡើងវិញនេះ គឺដោយសារបច្ចុប្បន្ន ជប៉ុនបាន​បើកឡើងវិញ​នូវការ...

អាន​បន្ថែម

អាជ្ញាធរនឹងសង់វិមានឯករាជ្យ សួន និងផ្សាររាត្រី ដើម្បីបង្កើនចំនុចទាក់ទាញក្នុងក្រុងបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី​បាត់​ដំ​ប​ងថ្មី ក្នុងពេលឆាប់ៗនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់មុខមាត់ក្រុងបាត់ដំបង​ឱ្យមាន​សោភ័​ណ​​​ភា​ព​​កាន់​តែ​ស្រស់ស្អាតជាងមុន។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​លើកឡើងថា រដ្ឋបាលខេត្តបាត់ដំបង គ្រោងនឹងធ្វើការរៀបចំសាងសង់វិមានឯក...

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងថ្មី៤ តម្លៃ ១៧១.៩លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគដែលមានទុនសរុប ១៧១.៩លានដុល្លារអាមេរិក ដើម្បីសង់សណ្ឋាគារផ្កាយ៥ និងបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១- ក្រុមហ៊ុន MARITIME CITY CO., LTD វិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ (មាន៥៨២បន្ទប់) មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក...

អាន​បន្ថែម

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេញ និងខេត្តព្រះសីហនុ   គ្រោងនឹង​បើកការ​ដ្ឋានសា​ង​​សង់​សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅថ្ងៃទី២៤ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់នេះ នឹងត្រូវចំណាយប្រមាណចំនួន ១១លានអឺរ៉ូ (ជាង១១ លានដុល្លាដុល្លារអាមេរិក) ដែ​ល​ជា​កម្ចីហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)។ នេះ​បើ​​តាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋ​​មន្រ្តីក្រសួងទេសចរណ៍ និងលោ...

អាន​បន្ថែម

កម្ពុជា-វៀតណាមគ្រោងនឹងតភ្ជាប់គោលដៅទេសចរណ៍ថ្មីតាមរយៈផ្លូវសមុទ្រ

ប្រទេសកម្ពុជា-វៀតណាម បានអនុម័តផែនការសកម្មភាពដោយតភ្ជាប់គោលដៅទេសចរណ៍តាមរយៈផ្លូវសមុទ្រ និង​កសាង​កញ្ចប់ទេសចរណ៍នាវារួមគ្នា ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការច្រករបៀងទេ​សចរណ៍​សមុទ្រ​ខាង​ត្បូង ជាពិសេសផ្លូវសមុទ្រថ្មី គឺកំពង់ផែទេសចរណ៍កំពត និងកំពង់ផែទេសចរណ៍ Bai Vong។ កន្លងមកភាគីទាំងពីក៏ធ្លាប់ពិភាក្សាអំពីផែនការនេះផងដែរ (អានបន្ថែម) នេះបើតាមកិច្ចប្រជុំទ្វេភាគីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ព...

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តកំពត តម្លៃជាង ៩លានដុល្លារ​ បញ្ចប់ការសាងសង់ជាស្ថាពរ

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ វឌ្ឍនភាពនៃគម្រោងសាងសង់នេះ​ ត្រូវបានលើកឡើងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ...

អាន​បន្ថែម

ឌូបៃគ្រោងបង្កើតទីក្រុងបៃតង១០០% គ្មានឡាន ប្រើថាមពលស្អាត និងគ្មានផ្សែងពុល

ក្រុមហ៊ុនអភិវឌ្ឍន៍ URB ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ គ្រោងនឹងសាងសង់ទីក្រុងគ្មានកាបូន ១០០%  ពោលគឺគ្មានផ្សែងពុល គ្មានឡាន និងគ្មានថាមពលកខ្វក់ នៅក្នុងប្រទេសគុយវ៉ែត នេះបើយោងតាម ​​GCR កាលពីថ្មីៗនេះ។ មានទីតាំងនៅលើផ្ទៃដី ១៦ គីឡូម៉ែត្រការ៉េ ភាគខាងត្បូងនៃប្រទេសគុយវ៉ែត ទីក្រុងនេះមានឈ្មោះថា XZero។ ទីក្រុងនេះ នឹងកែច្នៃទឹក និងកាកសំណល់ទាំងអស់មកប្រើឡើងវិញ ខណៈលំនៅឋានជាង ៣ម៉ឺនខ្នង នឹងប្រើថាមពលកកើតឡើងវិញសុទ្ធ ១០...

អាន​បន្ថែម

CCA នឹងរៀបចំដំណើរទស្សនកិច្ចអាជីវកម្មទៅប្រទេសថៃនៅខែកញ្ញាខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យសន្និបាត និងពិព័រណ៍ប្រទេសថៃ នឹងរៀបចំដំណើរទេសចរណ៍ធុរកិច្ចសម្រាប់សមាជិក និងក្រុមហ៊ុនពាក់ព័ន្ធសំណង់កម្ពុជាផ្សេងទៀតទៅកាន់ប្រទេសថៃ ក្នុងគោលបំណងជួយពួកគេពង្រីកបណ្តាញអាជីវកម្ម និងជំរុញវិស័យសំណង់កម្ពុជា។ ដំណើរទេសចរណ៍ពាណិជ្ជកម្មនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១-២៣ ខែកញ្ញា ដើម្បីចូលរួមក្នុងពិព័រណ៍បច្ចេកវិទ្យាសំណង់អគាររបស់ប្រទេសថៃ ព្រឹត្តិការ...

អាន​បន្ថែម