រដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក

រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។

នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួន ៤នៅតាមបណ្តាប្រទេសអាស៊ានរួមមាន កម្ពុជា ឡាវ វៀតណាម ថៃ។

ដោយអនុវត្តរយៈពេល ០៤ឆ្នាំ គម្រោង AMUSE ប្រើប្រាស់ថវិកាប្រមាណ ៦លានអឺរ៉ូ ស្មើនឹងជាង ៦,៥ លានដុល្លារអាមេរិក ដែលផ្តោតសំខាន់ទៅលើ៖

  • សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់
  • កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន
  • ដាក់បញ្ចូលការគ្រប់គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ
  • ធានាបាននូវភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសាៈសំខាន់ខាងសេដ្ឋកិច្ច។

កន្លងមក រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការគិតគូរ និងយកចិត្តទុកដាក់ផងដែរ ក្នុងជំរុញនិងលើកកម្ពស់សោភ័ណភាព អនាម័យ នៅក្នុងទីក្រុងទាំងមូលឱ្យសក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។

ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្ត បានរៀបចំកែលម្អសោភ័ណភាពក្រុង តាមរយៈការដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កាភ្លើងបំភ្លឺសាធារណៈក្នុងក្រុង ប្រព័ន្ធចម្រោះ ទឹកកខ្វក់ ។ល។

ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នករំលោភបំពានតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្ត រួមមាន៖ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្ងព្រៃ «ភ្នំត្នោត-ភ្នំពក» ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ តំបន់ការពារ ទេសភាពទំនាបខាងជើងបឹងទន្លេសាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដើម្បីធ្វើការការពារ និងការអភិរក្សធនធាន​ធម្មជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]