ឯកជនគ្រោងវិនិយោគបង្កើតផែទូកអេកូទេសចរណ៍ថ្មីមួយនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ បានបើកភ្លើងខៀវគាំទ្រឱ្យឯកជនវិនិយោគលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិថ្មីមួយកន្លែង ដែលស្ថិតនៅស្រុកព្រៃនប់ ទិសដៅដើម្បីពង្រីកសក្ដានុពលទេសចរណ៍ខេត្តឱ្យកាន់តែខ្លាំងក្លា។ បើតាមកិច្ចពិនិត្យទីតាំងផ្ទាល់របស់អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២១ កំពង់ផែនេះ នឹងត្រូវសាងសង់លក្ខណៈជាផែទូកតូចៗ ក្នុងគោលបំណងដើម្បីរក្សានូវសោភ័ណភាព និងអេកូឡូស៊ីក្នុងតំបន់...

អាន​បន្ថែម

គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២,៧០០ម៉ែត្រ នៅខេត្តកែប បើកការដ្ឋានជាផ្លូវការហើយ

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) បានបើកការដ្ឋានគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ជាផ្លូវការហើយ។ នេះបើយោងតាមរដ្ឋបាលខេត្ត កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកែប បានឲ្យដឹងបន្ថែមថា ការអនុវត្តគម្រោងនឹងចាប់ផ្តើមដោយការចាក់បំពេញអាចម៍ដីប្រវែង ២,៧០០ម៉ែត្រ និងមានការប្រើប្រាស់រថយន្តប្រភេទប...

អាន​បន្ថែម

រដ្ឋទំលាក់កញ្ចប់ថវិកាថែម សង់ចំណតឡាន និងតបណ្ដាញលូចូលផ្ទះពលរដ្ឋនៅសៀមរាបឥតគិតថ្លៃ

សម្តេច ហ៊ុន សែន បានប្រកាសទំលាក់កញ្ចប់ថវិកាជិត ៤ លានដុល្លារបន្ថែមទៀត លើគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ នៅសៀមរាប ដើម្បីសាងសង់ចំណតឡានស្ដង់ដារតាមបណ្ដោយផ្លូវជាតិ ៦ និងដើម្បីតភ្ជាប់ផ្ទះពលរដ្ឋជិត ២ម៉ឺនខ្នងចូលទៅប្រព័ន្ធលូទឹកកខ្វក់ និងទឹកភ្លៀង ដោយឥតគិតថ្លៃ ។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ស្តីពីការវិវឌ្ឍន៍នៃផ្លូវ ៣៨ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២១។ ចំពោះ ការងាររៀបចំចំណត នឹងធ្វើឡើងនៅសងខាងផ្លូវជាតិ...

អាន​បន្ថែម

កាស៊ីណូហុងកុងនឹងបើកទ្វារក្នុងតំបន់តារាសាគរ ដើមឆ្នាំក្រោយ ក្រោយពន្យារច្រើនសារ

ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment គ្រោងបើកដំណើរការកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។ នេះជាលើកទី៤ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេ...

អាន​បន្ថែម

ខេត្តសៀមរាបត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២

ខេត្តសៀមរាបកំពុងត្រៀមខ្លួនចូលរួមប្រកួតយកពានទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ ខណៈបច្ចុប្បន្នក្រុមការងារកំពុងចងក្រងឯកសារដើម្បីដាក់ស្នើ។ នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ។ លោក ង៉ូវ សេងកាក់ ប្រធានលេខាធិការដ្ឋានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តសៀមរាប បានឱ្យដឹងថា ការប្រជុំចងក្រងឯកសារនេះ គឺដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើសូចនាករ នីតិវិធី ការដាក់ពាក្យស្នើសុំការចូលរួម ជាបេក្ខភាពន...

អាន​បន្ថែម

អាជ្ញាធរសៀមរាបកំពុងពន្លឿនដំណើរការរៀបចំកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ

រដ្ឋបាលខេត្តសៀមរាប កំពុងពន្លឿនរៀបចំ និងជួសជុលកែលម្អកំពង់ផែចុងឃ្នៀសឡើងវិញ ដើម្បីត្រៀមបម្រើសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ថាកំពង់ផែចុងឃ្នៀសជាកំពង់ផែសក្តានុពល ក្នុងការស្រូបទាញភ្ញៀវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទ...

អាន​បន្ថែម

ទូររថភ្លើងល្បឿនលឿនចិន-ឡាវ មកដល់ទីក្រុងវៀងចន្ទន៍ហើយ គ្រោងបើកប្រើប្រាស់ផ្លូវការចុងឆ្នាំ

រថភ្លើងល្បឿនលឿនដឹកអ្នកដំណើរដំបូងដែលតភ្ជាប់ប្រទេសចិននិងឡាវត្រូវបានបញ្ជូនទៅដល់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវរួចហើយ កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគ្រោងនឹងបើកសាកល្បងឆាប់ៗ ហើយនឹងបើកជាផ្លូវការនៅថ្ងៃទី ២ ខែធ្នូ ខាងមុខ ដែលជាទិវាជាតិនៃប្រទេសឡាវ។ បើយោងតាមសារព័ត៌មាន CGTN រថភ្លើងនេះគឺជាប្រភេទអេឡិចត្រូនិកពហុឯកតា (ឬ Electric Multiple Unit) ដែលនឹងរត់លើផ្លូវដែកថ្មីដែលទើបតែសាងសង់រួចប្រវែងជាង ១០០០ គីឡូម៉ែត្រ ក្នុងល្បឿនអ...

អាន​បន្ថែម

តំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥

សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។ សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម...

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១

ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេច...

អាន​បន្ថែម

តំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតា នឹងបើកការដ្ឋានឆាប់ៗ

ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។ ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។ ...

អាន​បន្ថែម