រដ្ឋដកហូតគម្រោងវិនិយោគកំពង់ផែទេសចរណ៍ចុងឃ្នៀសខេត្តសៀមរាប ពីឯកជនមកជាសម្បត្តិរដ្ឋវិញ
រដ្ឋាភិបាលបានសម្រេច លុបចោល និងដកហូតទីតាំងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នៀស នៅខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ ក្រោមការគ្រប់គ្រងជាបណ្ដោះអាសន្ន របស់រដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ។ នេះបើតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយជាផ្លូវការកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ លិខិតដដែល បានបន្ថែមថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារ...
អានបន្ថែមការស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្តនៅតែបន្ត រដ្ឋមន្រ្តីស្នើផ្ទាល់ទៅរាជទូតថៃសុំមើលឯកសារបន្ថែម
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានៅតែបន្តស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្ត ដោយទើបតែស្នើផ្ទាល់ទៅអគ្គរាជទូតថៃនៅកម្ពុជា ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែសីហា កន្លងទៅ។ លោកជំទាវ...
អានបន្ថែមរដ្ឋាភិបាលកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ចដ៏ធំមួយ នៅប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំថ្មីមួយកន្លែង នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដធូរស្បើយ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៣ ខែសីហា មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។ គម្រោងសាងសង់ន...
អានបន្ថែមរដ្ឋបាលខេត្តកែប បើកឱ្យឯកជនកសាងសង់ផែទេសចរណ៍មួយកន្លែងទៀត តភ្ជាប់នឹងគម្រោងឆ្នេរថ្មី
រដ្ឋបាលខេត្តកែប សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ផែទេសចរណ៍ថ្មីមួយកន្លែង ឬស្គាល់ទូទៅថាជាផែសេះស ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ និងប្រជានេសាទ។ គម្រោងនេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ មុននឹងឈានដល់ដំណាក់ការចុះហត្ថលេខាសាងសង់នេះ គម្រោងត្រូវបានសិក្សាពីផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ឯ...
អានបន្ថែមអាជ្ញាធរកំពុងពន្លឿនការងារលើកកម្ពស់ផ្លូវវង់តូចទាំង៣កំណាត់នៃរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖ -កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ -កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្...
អានបន្ថែមជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត
ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។ ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។ ឯកឧត្តម កឹម បូរី អនុរដ្...
អានបន្ថែមឆ្នេរជាង ២១ ០០០ ម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅខេត្តព្រះសីហនុ ត្រូវបានលើកកម្ពស់
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មកទល់បច្ចុប្បន្ន បានរៀបចំកែលម្អឆ្នេរសមុទ្រសរុបជាង ២១ ០០០ ម៉ែត្រ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជុំវិញឆ្នេរប្រមាណជិត ២០កន្លែង នៅខេត្តព្រះសីហនុ ក្នុងទិសដៅដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមក្រោយវិបត្តិកូវីដ។ គណៈកម្មាធិការបានបង្ហាញវឌ្ឍនភាពការងារទាំងនេះក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ។ ទាក់ទងនឹងការងាររៀបចំឆ្នេរ ក...
អានបន្ថែមក្រសួងកាត់យកដីនៅបឹងព្រែកល្ពៅក្នុងខេត្តតាកែវដាក់ជាតំបន់ការពារអន្តរជាតិ Ramsar
ក្រសួងបរិស្ថានបរិស្ថាន បាននិងកំពុងរៀបចំ កាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ឱ្យក្លាយទីជាតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ដោយសារតែតំបន់នេះបានផ្តល់ជាធនធានធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់ និងជាទីជម្រកសត្វស្លាប និងសត្វកម្រជាច្រើនប្រភេទ។ ឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា កន្លងមកនេះថា ការដាក់តំបន់ដីសើមមួយជាតំប...
អានបន្ថែមវៀតណាមចង់ជំរុញកោះត្រល់ឱ្យក្លាយតំបន់ទេសចរណ៍ល្បី ឈ្នះកោះភូកេតនិងកោះបាលី
រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម កាលពីថ្មីៗនេះ បានបង្ហាញមហិច្ឆតាថា នឹងអភិវឌ្ឍកោះត្រល់បន្ថែមទៀតរហូតអាចយកឈ្នះតំបន់ទេសចរណ៍បែបឆ្នេរសមុទ្រល្បីៗក្នុងតំបន់ ដូចជាកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ីឱ្យបាននាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុន។ កោះត្រល់គ្រាន់តែជាកោះតូចមួយល្បីរឿងការផលិតទឹកត្រីមុនឆ្នាំ ២០១៣ ប៉ុន្តែដោយមើលឃើញសក្ដានុពល រដ្ឋាភិបាលវៀតណាមបានសម្រេចឱ...
អានបន្ថែមផ្លូវថ្មីមួយខ្សែលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង សាងសង់បាន ៧០% ហើយ
គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែងជិត ៣៩គម ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០% ហើយ ។ នេះបើយោងតាមកងវិស្វកម្មតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវលំជនបទនេះ មានទទឹង ៩ម៉ែត្រ ប្រវែងជិត ៣៩ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ប្រវែងសរុបជាង ៤០០០ ម៉ែត្រ ព្រមជាមួយនឹងប្រព័ន្ធលូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត។ ប្...
អានបន្ថែម