កំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ
គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្...
អានបន្ថែមខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍តំបន់ទេសចរបៃតងថ្មីជាប់មាត់ព្រែកត្រើយកោះ
មិនយូរទេ មាត់ព្រែកត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង ខេត្តកំពត នឹងត្រូវប្ដូរមុខមាត់ថ្មីក្លាយទៅជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់របស់ខេត្តកំពត ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍ទីតាំងនេះ។ នេះបើយោងតាមអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ក្នុងពេលចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍តំបន់បៃតង និងលទ្ធផលសំណង់ស្ពានត្រើយកោះ កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា តំបន់ជាប់មាត...
អានបន្ថែមរដ្ឋបន្តសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុត្រៀមប្រើជាវេទិកាប្រជុំអន្តរជាតិនានា
រដ្ឋាភិបាល សម្រេចជ្រើសយកខេត្តព្រះសីហនុ ធ្វើជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ នៅឆ្នាំ២០២២ (ASEAN Tourism Forum 2022) ខណៈរដ្ឋនៅតែបន្តសាងសង់ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះយ៉ាងសស្រាក់សស្រាំ។ នេះបើយោងតាមដំណើរពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែសីហា កន្លងទៅនេះ។ តាមផែនការ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងត្រូវធ្វើឡើងក្នុងបរិវេណសណ្ឋាគារសុខា ខេ...
អានបន្ថែមហេតុផលធំៗ ទាំង ៥ ចំនុច ដែលធ្វើឱ្យរដ្ឋកំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤
រដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចអនុម័តឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំ២០២១-២០៣៥។ តាមរយៈចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញវិស័យទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ នាពេលដ៏ខ្លីខាងមុខ។ តើមានភាពចាំបាច់អ្វីខ្លះ ទើបរដ្ឋបង្កើត និងដាក់ផែនការមេ កំណត់យកខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចទី៤? បើយោងតាមប្រកាសរបស់ក្រសួងទេសចរណ៍ ខាងក្រោមនេះ គឺជាហេតុផលសំខាន់ៗទាំង៥ ចំណុច៖...
អានបន្ថែមរដ្ឋដកហូតគម្រោងវិនិយោគកំពង់ផែទេសចរណ៍ចុងឃ្នៀសខេត្តសៀមរាប ពីឯកជនមកជាសម្បត្តិរដ្ឋវិញ
រដ្ឋាភិបាលបានសម្រេច លុបចោល និងដកហូតទីតាំងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ចុងឃ្នៀស នៅខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង អ៊ិនវេសមិន មកជាសម្បត្តិរដ្ឋវិញ ក្រោមការគ្រប់គ្រងជាបណ្ដោះអាសន្ន របស់រដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ។ នេះបើតាមលិខិតទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយជាផ្លូវការកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។ លិខិតដដែល បានបន្ថែមថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារ...
អានបន្ថែមការស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្តនៅតែបន្ត រដ្ឋមន្រ្តីស្នើផ្ទាល់ទៅរាជទូតថៃសុំមើលឯកសារបន្ថែម
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជានៅតែបន្តស៊ើបរឿងប្រាសាទស្រដៀងអង្គរវត្ត ដោយទើបតែស្នើផ្ទាល់ទៅអគ្គរាជទូតថៃនៅកម្ពុជា ឱ្យជួយផ្តល់ព័ត៌មានជាក់លាក់ និងឯកសារប្លង់ផ្លូវការបន្ថែម។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា និងឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែសីហា កន្លងទៅ។ លោកជំទាវ...
អានបន្ថែមរដ្ឋាភិបាលកំពុងសាងសង់មណ្ឌលបដិសណ្ឋារកិច្ចដ៏ធំមួយ នៅប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចខ្នាតធំថ្មីមួយកន្លែង នៅឯតំបន់ប្រាសាទព្រះវិហារ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយវិបត្តិកូវីដធូរស្បើយ។ បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៣ ខែសីហា មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចនេះ មានទីតាំងស្ថិតនៅទល់មុខសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។ គម្រោងសាងសង់ន...
អានបន្ថែមរដ្ឋបាលខេត្តកែប បើកឱ្យឯកជនកសាងសង់ផែទេសចរណ៍មួយកន្លែងទៀត តភ្ជាប់នឹងគម្រោងឆ្នេរថ្មី
រដ្ឋបាលខេត្តកែប សម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់ផែទេសចរណ៍ថ្មីមួយកន្លែង ឬស្គាល់ទូទៅថាជាផែសេះស ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ និងប្រជានេសាទ។ គម្រោងនេះត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣ ខែសីហា ក្រោមវត្តមានរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប។ មុននឹងឈានដល់ដំណាក់ការចុះហត្ថលេខាសាងសង់នេះ គម្រោងត្រូវបានសិក្សាពីផលប៉ះពាល់យ៉ាងល្អិតល្អន់ពីគ្រប់ភាគីពាក់ព័ន្ធ អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ឯ...
អានបន្ថែមអាជ្ញាធរកំពុងពន្លឿនការងារលើកកម្ពស់ផ្លូវវង់តូចទាំង៣កំណាត់នៃរមណីយដ្ឋានអង្គរ
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារលើកម្ពស់ផ្លូវវង់តូចក្នុងរមណីយអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួនជាង ៦ ៣០០ម៉ែត្រ។ បើតាមសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរា កាលថ្ងៃទី ៤ ខែសីហា នេះ ការជួសជុលបែងចែកជា៣ កំណាត់នេះរួមមាន៖ -កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង ២១២២ម៉ែត្រ -កំណាត់ទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្...
អានបន្ថែមជប៉ុនកំពុងពន្លឿនរៀបចំផែនការមេ Smart City និងប្រព័ន្ធអនាម័យស្ដង់ដារនៅសៀមរាបខាងកើត
ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារ JICA កំពុងជួយកម្ពុជាពន្លឿនរៀបចំផែនការមេទីក្រុងវៃឆ្លាត (Smart City) និងសិក្សាគម្រោងសាងសងប្រព័ន្ធចម្រោះទឹកកខ្វក់ និងប្រព័ន្ធគ្រប់គ្រងអនាម័យស្ដង់ដារ នៅភូមិសាស្រ្តក្រុងសៀមរាបប៉ែកខាងកើត។ ជាក់ស្ដែងភាគីជប៉ុនបានជួយជ្រោមជ្រែងលើការងារនេះមួយរយៈហើយ ដោយកាលពីថ្ងៃ ២៨ ខែកក្កដា កន្លងទៅនេះ ភាគីទាំង២ ទើបបានជួយពិភាក្សាគ្នាម្ដងទៀត ដើម្បីតាមដាន និងពន្លឿនការងារ។ ឯកឧត្តម កឹម បូរី អនុរដ្...
អានបន្ថែម