វិស័យទេសចរណ៍ និងកន្លែងដើរលេង
រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍
រាជរដ្ឋាភិបាលកម្ពុជា សម្រេចលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ កាលថ្ងៃទី២៣ សីហា នេះ។ សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា «ដើម្បីជាយន្តការលើកទឹកចិត្តដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាល សម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤»។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្តផងដែរ។ គួរបញ្ជាក់ដែរថា ការសម្រេចលើកលែងពិន័យនេះ គឺធ្វើឡើងតាមការសម្រេចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីជាយន្តការលើកទឹកចិត្តមគ្គុទ្ទេសក៍ទេសចរណ៍ និងជំរុញវិស័យទេសចរណ៍កម្ពុជា៕
អានបន្ថែមនាឡិការខ្ពស់ និងធំជាងគេនៅកម្ពុជា លេចចេញជារូបរាងយ៉ាងសង្ហានៅក្នុងខេត្តកំពតហើយ
អាជ្ញាធរខេត្តកំពត បានដាក់ឱ្យដំណើរការនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នេះបើតាមពិធីក្រុងពាលីដំឡើងនាឡិកា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរបានដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រនេះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ធ្លាប់បានលើកឡើងថា នាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។ គួរបញ្ជាក់ថា នាឡិការយក្សនេះ ជាសមទ្ធិផលថ្មីមួយទៀត បន្ទាប់ពីខេត្តកំពត បានបង្កើតតំបន់ទេសចរណ៍ទាក់ទាញជាច្រើនរួមមានឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងទៀត។ (អានបន្ថែម)
អានបន្ថែមឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ
យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]
អានបន្ថែមកូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងផ្តល់ជំនួយ” និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)” ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែក៖ ទី១) ការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ។ ទី២) ការលើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា។ ទី៣) ការផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍; និង ទី៤) ការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។ […]
អានបន្ថែមកម្ពុជាត្រៀមស្នើទីតាំងសំខាន់ៗចំនួន ៧ ដើម្បីដាក់ជាតំបន់បេតិកភណ្ឌពិភពលោក
កម្ពុជាបានរៀបចំបញ្ជីទីតាំងសំខាន់ៗចំនួន ០៧ ដើម្បីដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើតាមលោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា។ លោកបណ្ឌិតបានលើកឡើងដូច្នេះក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌាថា កម្ពុជាបានត្រៀមដាក់ទីតាំងសំខាន់ៗចំនួន ០៧ ដូចជា សារមន្ទីរទួលស្លែង ប្រាសាទភ្នំដាអង្គរបុរី ប្រាសាទបន្ទាយឆ្មារ ភ្នំឧត្តុង្គ ភ្នំគូលែន ព្រះខណ្ឌស្រុកកំពង់ស្វាយ និងប្រាសាទបេងមាលា ដាក់ក្នុងបញ្ជីស្នើជាតំបន់បេតិកភណ្ឌពិភពលោក ខណៈបញ្ជីនេះមានតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ ហើយក៏បានកែសម្រួលឡើងវិញ នៅឆ្នាំ២០២០។ លោកបណ្ឌិតបានបន្តទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងតែសរសេរឯកសារពាក់ព័ន្ធនឹងប្រាសាទបន្ទាយឆ្មារ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ ហើយអាចដាក់ស្នើនៅក្នុងឆ្នាំ២០២៥។ យ៉ាងណាមិញ ប្រាសាទភ្នំដា និងអង្គរបូរីវិញ ក្រសួងក៏កំពុងបង្កើតក្រុមការងារក្នុងការពិចារណាផងដែរ។ ជាងនេះទៅទៀត លោកបានបន្ថែមថា កម្ពុជានឹងដាក់សារមន្ទីរទួលស្លែង ស្ថានីយន៍បឹងជើងឯក និងម១៣ ដើម្បីធ្វើការវាយតម្លៃដាក់បញ្ជូលជាសម្បត្តិបេតិភណ្ឌពិភពលោកនៅឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ គួរបញ្ជាក់ថា កម្ពុជាមានសម្បត្តិវប្បធម៌ខ្មែរចំនួន ១០ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះមាន ៤ ជាបេតិកភណ្ឌរូបី មានដូចជាឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារ […]
អានបន្ថែម៧ខែ កម្ពុជារកចំណូលបានជិត $២៨លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល៧ខែ គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៧.៨២៨.៣៦៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៧ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥៨៤.៣៧៥នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៧.១៧៧.៤៣០ដុល្លារ កើន៣៣,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.៨១៩.៧៣៥ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៤២៥នាក់ ដែលចំណូលនេះកើនឡើង ១៥,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៧ខែនេះ បានចំនួន ១៧៧,៣១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៧៣.៦២២ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។
អានបន្ថែមរយៈពេល៦ខែ ខេត្តព្រះសីហនុ មានទេសចរសរុប ២,៨លាននាក់ ក្នុងនោះមានទេសចរបរទេស ២០ម៉ឺននាក់
ត្រឹមរយៈពេល ៦ខែ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់។ នេះបើតាមជំនួបពិភាក្សា រវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់ ក្នុងនោះមានភ្ញៀវជាតិ ២លាន៦សែននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនិង ៦ខែដើមឆ្នាំ២០២៣ ឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្ថែមថា ក្នុងនោះ មានភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តនៅតំបន់កោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។ សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ដោយភូមិសាស្រ្តខេត្តនេះ មានក្រុងរហូតដល់២ ស្រុកចំនួន៣ ឃុំចំនួន២៩ ភូមិចំនួន១១១ រីឯកោះមានដល់ទៅ៣២កោះ បូករួមនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមានប្រវែង ១៧៥គីឡូម៉ែត្រ ព្រមទាំងមានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រជាច្រើនថែមទៀតផង។ […]
អានបន្ថែមអាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ឯកឧត្តមអភិបាល បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ជាក់ស្តែងនិមិត្តសញ្ញាតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោតដែលហូរឆ្លងកាត់ទីរួមខេត្តរហូតដល់ជិត ៤០គីឡូម៉ែត្រ តែដូចជាអត់មានដើមត្នោតមួយដើមទេ ហេតុនេះ រដ្ឋបាលខេត្ត បានឯកភាពគ្នា ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចជាស្ទឹងព្រែកត្នោតផង ដូច្នេះអាជ្ញាធរខេត្តនឹងធ្វើយុទ្ធនាការដាំដើមត្នោតឱ្យបានច្រើនដើមនៅអមសងខាងដងស្ទឹងនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះទេ តែត្រូវបន្ថែមការដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីជាការលើកកម្ពស់សោភ័ណភាព និងអត្តសញ្ញាណដើមត្នោតរបស់ជាតិខ្មែរផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋានចូលរួមដាំដើមត្នោតឱ្យបានយ៉ាងតិចមួយដើមក្នុងម្នាក់ និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរណ៍ និងរក្សាធម្មជាតិឱ្យបានគង់វង្សដល់ក្មេងជំនាន់ក្រោយ ខណៈក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺនេះ។ គួររម្លឹកថា កាលថ្ងៃទី២១ ខែកក្កដា […]
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទេសចរចិនជាង ៣៨ម៉ឺននាក់ ឈរនៅលំដាប់ទី៣ បន្ទាប់ពីថៃនិងវៀតណាម
ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនចំនួន ៣៨៩.៣៦០នាក់ កើនឡើង ៤៥,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ២៦៨.១៣០នាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ទេសចរចិនបានមកទស្សនាកម្ពុជាក្នុងអំឡុងឆមាសទី១ ឆ្នាំនេះ មានចំនួន ១២,៣% នៃចំនួនទេសចរបរទេសសរុបដែលមានប្រមាណ ៣,១៦លាននាក់។ ចំនួនទេសចរចិននេះ ឈរនៅលំដាប់ថ្នាក់ទី៣ បន្ទាប់ពីទេសចរថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការ នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)
អានបន្ថែមកម្ពុជា-ថៃ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការ ៥ចំនុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទ្វេភាគី
ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើចំនុចសំខាន់ៗ ចំនួន៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នាក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់សហប្រធានប្រទេសទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Sermsak Pongpanit រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន កម្ពុជា-ថៃ បាន ផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន៥ រួមមាន៖ ១_ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។ ២_បង្កើតយុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពីរ គោលដៅ តាមរយៈការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីរគោលដៅ ទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នាជាដើម។ ៣_ភាគីទាំងពីរ នឹងជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នក ជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។ ៤.ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញអនុវត្តស្តង់ដាសេវាកម្មទេសចរណ៍នានា។ ៥_ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង […]
អានបន្ថែម