កម្ពុជា-ឡាវ ឯកភាពរួមគ្នា ជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍ “ប្រទេសពីរ គោលដៅតែមួយ”

កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីផ្តោតលើការធ្វើដំណើរប្រកបដោយរលូន និងការធ្វើទីផ្សាររួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់

កម្ពុជា និងឡាវ បានសម្រេចឯកភាពរួមគ្នាជំរុញផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នាតាមរយៈយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” សំដៅទាក់ទាញកំណើនទេសចរណ៍ទ្វេភាគីឱ្យកាន់តែប្រសើរឡើង។

ការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ លើកទី២ រវាងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ Darany Phommavongsa អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនោះ កម្ពុជា និងឡាវ បានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការក្នងវិស័យទេសចរណ៍ នឹងចូលរួមចំណែកជួយពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឡាវ។ អនុស្សរណៈនេះ គឺនឹងអនុវត្តន៍តាមរយៈការសម្របសម្រួលការធ្វើដំណើររបស់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើទីផ្សារទេសចរណ៍ និងផ្សព្វផ្សាយរួមគ្នាដូចជាការបង្កើតយុទ្ធនាការផ្សព្វផ្សាយ “ប្រទេសពីរ គោលដៅតែមួយ” និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ជាពិសេសនៅក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ ម្ហូបអាហារ ទេសចរណ៍ផ្អែកលើសហគមន៍ និងទេសចរណ៍បរិស្ថាន។

កម្ពុជា-ឡាវ បានបង្ហាញជំនឿថា ការអនុវត្តរួមគ្នានូវយន្តការខាងលើ នឹងអាចជំរុញលំហូរភ្ញៀវទេសចរបន្ថែមទៀតមកទស្សនានៅកម្ពុជា និងឡាវ ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ព្រមទាំងកំណើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋទាំងពីរ សម្រាប់ចក្ខុវិស័យ “ប្រទេសពីរ គោលដៅមួយ”។

ក្រសួងទេសចរណ៍ ធ្លាប់បានបង្ហាញថា យោងតាមរយៈស្ថិតិទេសចរណ៍ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ ៤,៨ លាននាក់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកោះកុងឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចុះទៅពិនិត្យរមណីយដ្ឋានកោះទទឹង ដ […]

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការពង្រឹងចំណងមិត្តភាពឆ្លងទ្វីប៖ កម្ពុជា និងគុយបា ត្រៀមចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍

ភាពជាដៃគូយុទ្ធសាស្ត្រមានគោលបំណងជំរុញការផ្លាស់ប្តូរភ្ញៀវ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]