ក្រសួងពីរ ចាប់ដៃសហការគ្នាបង្កើតបណ្តាញអេកូទេសចរណ៍ថ្មី

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤ ក្នុងការបង្កើតបណ្តាញអេកូទេសចរណ៍ថ្មីចំនួនពីរកន្លែង។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំងពីរ បានធ្វើឡើងរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។

អនុស្សរណៈនៃការយោគយល់គ្នាចំនួន ៤ ដែលភាគីទាំងពីរបានចុះរួមគ្នានោះ រួមមាន៖ ១. អនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញការអភិវឌ្ឍបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបសម្រាប់ឆ្នាំ២០២៦ ២. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតបណ្តាញអេកូទេសចរណ៍តំបន់មេគង្គ ៣. ការបង្កើតបណ្តាញអេកូទេសចរណ៍តំបន់ជួរភ្នំក្រវាញ និង ៤. កិច្ចព្រមព្រៀងអនុវត្តគម្រោងស្តីពីការពង្រឹងការអភិវឌ្ឍទេសចរណ៍នៅតំបន់ជួរភ្នំក្រវាញ សម្រាប់ឆ្នាំ២០២៥-២០២៧។

ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រគល់វិញ្ញាបនបត្រជូនសហគមន៍ដែលត្រូវបានទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន ៦ ព្រមទាំងប្រគល់ជ័យលាភីជូនសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូ ឆ្នាំ២០២៥ ចំនួន ៤៣សហគមន៍ ផងដែរ។

ថ្មីៗនេះ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានបើកការដ្ឋានសាងសង់ផ្លូវថ្មី៣ខ្សែ ដែលជួយជំរុញទេសចរណ៍ធម្មជាតិនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]