អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥៥៣ប័ណ្ណ ត្រូវបានរដ្ឋបាលខេត្តកណ្តាល ផ្ដល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៥ នៃសង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ នេះបើយោងតាម ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម មាន ចន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំដោយរដ្ឋបាលខេត្តកាលទី២៦ ខែធ្នូ ឆ្នាំ២០២៥។ រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥៥៣ បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ០៥ភូមិ ស្ថិតនៅភូមិព្រែកមេស្រុក ភូមិព្រែកលោក ភូមិចុងព្រែក ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។ នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ​បានស្នើដល់ពលរដ្ឋពេលបានបណ្ណហើយ សូមយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់ឱ្យចំគោលដៅ និងសម្រាប់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា៖ ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និងត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ៣០២ ភូមិ មាន២៨៩ ៨៧៥ ក្បាលដី […]

អាន​បន្ថែម

កម្ពុជា​ពង្រឹង​គោលនយោបាយ​លំនៅឋាន​ដែលមាន​តម្លៃសមរម្យ​ជាមួយនឹង​សសរស្តម្ភ​យុទ្ធសាស្ត្រ​ថ្មី​ចំនួន​បួន

ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តគោលនយោបាយជាតិ​ស្តី​ពី​លំនៅឋាន​ រាជ​រដ្ឋាភិបាល​តាមរយៈក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុង​រៀបចំ និងកែសម្រួល នឹងដាក់បញ្ចូលនូវចំណុចសំខាន់ៗចំនួន៤ លើ​សេចក្តីព្រាង «គោលនយោ​បាយអភិវឌ្ឍន៍​លំនៅឋានសង្គម និង​លំនៅឋានតម្លៃសមរម្យ»។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយនេះ ក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥។ ​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបឱ្យដឹងថា​ គោលនយោបាយថ្មី ដែលត្រូវ​ធ្វើបច្ចុប្បន្នភាព​នេះ នឹង​ត្រូវ​ជំនួសឱ្យ ​«គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧» និង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឆ្នាំឆ្នាំ២០១៤ និង​ធានានិរន្តភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ គោលបំណងជាយុទ្ធសាស្ត្រចំនួន ២ ឯកឧត្តបន្តថា ​ គោលនយោបាយថ្មី នេះ​មានគោលបំណងពីរធំៗ ១) ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កម្មសិទ្ធិ​ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន​ដែលមានចំណូលកម្រិតទាប មធ្យម […]

អាន​បន្ថែម

អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ

អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។

អាន​បន្ថែម