ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥
ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់នៅក្នុងទីផ្សារអចលនទ្រព្យ នៅក្នុងឆ្នាំ២០២៥នេះ ការវិនិយោគលើវិស័យសំណង់មាន ៣៥០៣គម្រោង ក្នុងទំហំទឹកប្រាក់ជាង $៧ពាន់លាន កើនជិត៧០%។នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ...
អានបន្ថែមឥណ្ឌូណេស៊ីស្នើចិនជួយបង្កើនសមត្ថភាព AI ក្នុងវិស័យសំខាន់ៗរបស់ខ្លួន
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួន ឥណ្ឌូនេស៊ីបានអញ្ជើញប្រទេសចិនជាផ្លូវការឱ្យជួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI និងបណ្ដុះបណ្ដាលទេពកោសល្យឌីជីថល ជាពិសេសក្នុងវិស័យសំខាន់ៗដូចជានេសាទ និងកសិកម្ម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ របស់លោកជំទាវ Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី។ លោកជំទាវ បានសង្...
អានបន្ថែមមហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត
មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុ...
អានបន្ថែមរដ្ឋធានីប៉េកាំងដាក់ផែនការកាត់បន្ថយកាបូនិច និងកែលម្អទីប្រជុំជនកាន់តែប្រសើរជាមួយបណ្តាញខ្សែរថភ្លើងថ្មី
ការប្រើប្រាស់កម្មវិធីវិភាគទិន្នន័យ និងវិធីសាស្រ្តផ្អែកលើគំរូ ដើម្បីកំណត់គំរូចរាចរណ៍ គឺអាចធានាបាននូវការកំណត់ទីតាំងស្ថានីយរថភ្លើងបានត្រឹមត្រូវ ដើម្បីតភ្ជាប់ទៅនឹងមធ្យោបាយធ្វើដំណើរផ្សេងៗ ផែនការកាត់បន្ថយកាបូនតាមរយៈការដឹកជញ្ជូនសាធារណៈ ជម្រើសនៃប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏រឹងមាំមួយ គឺជាកត្តាចាំបាច់សម្រាប់ទីក្រុងដែលរីកចម្រើន និងមមាញឹកខ្លាំង – គេត្រូវធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនរស់នៅក្...
អានបន្ថែមបច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២
មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា "Little West Lake" នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រ...
អានបន្ថែមអាជ្ញាធរជាតិអប្សរាបន្តជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន តាមរចនាបទស្ថាបត្យកម្មបុរាណ
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ តាមបែបបុរាណ ខណៈការជួសជុលលើកទី១ បានបញ្ចប់កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ គោលបំណងនៃការជួសជុលនេះ គឺពង្រឹងផ្នែកដែលខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំឡើងវិញ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន។...
អានបន្ថែមBentley ប្រកាសជ័យលាភីជាប់ឈ្មោះទៅប្រកួតផ្ដាច់ព្រ័ត្រពានសំណង់ឆ្នើម២០២២ នៅក្រុងឡុងដ៍
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល កាលពីថ្ងៃទី ១៩ កញ្ញា បានប្រកាសឈ្មោះបេក្ខភាពជ័យលាភីទាំង ៣៦ ដែលជាប់ចូលទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នៃកម្មវិធីហេដ្ឋារចនាសម្ព័ន្ធឆ្នើមប្រចាំឆ្នាំ ២០២២ ឬ 2022 Going Digital Awards in Infrastructure។ បេក្ខភាពទាំង ៣៦ នឹងត្រូវធ្វើបទបង្ហាញពីគម្រោងសំណង់របស់ខ្លួនជាលើកចុងក្រោយ នៅថ្ងៃទី ៨ ខែវិច្ឆិក...
អានបន្ថែមរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ នៅភាគខាងលិច និងខាងជើងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២។ ពិធីសម្ពោធកំណាត់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្...
អានបន្ថែមខេត្តព្រះសីហនុស្តារប្រព័ន្ធអូរប្រឡាយជាង ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអភិវឌ្ឍន៍និងស្តារប្រព័ន្ធអូរប្រឡាយជាង២៧គីឡូម៉ែត្រក្នុងខេត្ត ដើម្បីបញ្ចៀសការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ហើយបានប្រែក្លាយខេត្តនេះកាន់តែមានសោភ័ណភាព និងអនាម័យបរិស្ថាន។ លោក បូរី វង្សសានិត ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុតែងទទួលរងនូវជំនន់ទឹកភ្លៀងនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញបើកការដ្ឋានសាងសង់
រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ស្តង់ដារបច្ចេកទេស ដែលរួមចំណែកលើកកម្ពស់ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមីសម្រាប់វិស័យកសិកម្មក្នុងស្រុក។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ឧសភា នេះ បានមានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ នឹងច...
អានបន្ថែម
