ទម្រង់ផ្សេងៗដែលអនុវត្តចំពោះកិច្ចសន្យាជួលជាលក្ខណៈជួលសម្រាប់ពាណិជ្ជកម្មនៅកម្ពុជា

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មបានរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ ជាមួយនឹងការអភិវឌ្ឍទីតាំងពាណិជ្ជកម្មផ្សេងៗ និងការដាក់ចេញ ឬការគ្រោងដាក់ចេញនូវម៉ាកយីហោអន្តរជាតិល្បីជាច្រើនដូចជា Shangri-La, Rosewood Hotels, Nike, Starbucks, Krispy Kreme និង Carl’s Jr. ។

ក្នុងចំណុចនេះ គួរបញ្ជាក់ផងដែរថាមិនមានបញ្ញត្តិជាក់លាក់ណាមួយដែលគ្រប់គ្រងលើការជួលពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជានោះទេ។ ភតិកៈ (អ្នកជួល) ដែលបានសម្រេចចិត្តបើកប្រតិបត្តិការជួលទីតាំងពាណិជ្ជកម្ម មានសិទ្ធិប្រើប្រាស់កិច្ចសន្យាទូទៅ ឬកិច្ចសន្យាជួលជាប់លាប់។

ការជួលជាប់លាប់អាចធ្វើបានទាល់តែម្ចាស់អចលនទ្រព្យ (ភតិបតី) មានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) និងរយៈពេលនៃការជួលនៅចន្លោះពី ១៥ ទៅ ៥០ឆ្នាំ។ បើមិនដូច្នោះទេ កិច្ចសន្យាជួលនេះនឹងត្រូវចាត់ទុកថាជាកិច្ចសន្យាជួលធម្មតា។ ក្នុងករណីទាំងពីរនេះ ការព្រួយបារម្ភចម្បងចំពោះភតិបតី (ម្ចាស់អចលនទ្រព្យ) និងភតិកៈ (អ្នកជួល) គឺចំនួនទឹកប្រាក់នៃថ្លៃជួល។

ជាទូទៅថ្លៃជួលគឺជាតម្លៃថេរដែលបានព្រមព្រៀងរវាងភតិបតី (ម្ចាស់អចលនទ្រព្យ) និងភតិកៈ (អ្នកជួល) ហើយដែលព្រមព្រៀងគ្នានឹងតម្លៃជួល ឧទាហរណ៍ តម្លៃទីផ្សារ។

ក្រមរដ្ឋប្បវេណីមិនបានដាក់បញ្ចូលនូវនិយមន័យនៃតម្លៃជួលនោះទេ។ ទោះយ៉ាងណា នៅក្នុងការអនុវត្តជាក់ស្តែង គូភាគីជាទូទៅគិតគូរទៅលើទីតាំង ទំហំផ្ទៃ លក្ខណៈនៃបរិវេណជួល ប្រភេទអាជីវកម្មដែលប្រតិបត្តិការនៅលើបរិវេណជួល លក្ខខណ្ឌនៃកិច្ចសន្យាជួល និងការងារដែលត្រូវធ្វើមុនពេលអាចបើកទីតាំងជួលបាន។

ជាលទ្ធផល តាមការចុះហត្ថលេខាលើកិច្ចសន្យាជួល គូភាគីត្រូវយល់ស្របលើចំនួន និងតម្លៃនៃការជួលនៅពេលចុះកិច្ចសន្យាជួល។

ក្រៅពីការជួលក្នុងតម្លៃថេរដែលជាការអនុវត្តជាទូទៅ មានការជួលពីរប្រភេទផ្សេងទៀត ដែលអាចពិចារណាផងដែរ នោះគឺកិច្ចសន្យាជួលជាដំណាកតាមតម្លៃកើនឡើង និងកិច្ចសន្យាជួលក្នុងតម្លៃប្រែប្រួល។

កិច្ចសន្យាជួលជាដំណាក់តាមតម្លៃកើនឡើង គឺជាការជួលដែលតម្លៃនឹងកើនឡើងជាបន្តបន្ទាប់ជាមួយនឹងតម្លៃជាក់លាក់ទៅតាមកាលបរិច្ឆេទដែលកំណត់ទុកជាមុន។ ផ្ទុយពីនេះ ក៏មានកិច្ចសន្យាជួលជាដំណាក់តាមតម្លៃថយចុះផងដែរ ដែលជាការផ្តល់នូវតម្លៃថយចុះជាលំដាប់និងជាក់លាក់សម្រាប់កាលបរិច្ឆេទអនាគត់ណាមួយ។

កិច្ចសន្យាជួលជាដំណាក់តាមតម្លៃកើនឡើង ជាទូទៅផ្តល់ដោយភតិបតី (ម្ចាស់អចលនទ្រព្យ) ដែលចង់ផ្តល់សម្រាប់រយៈពេលជួលដោយឥតគិតថ្លៃ ឬផ្តល់ការកាត់បន្ថយថ្លៃជួលក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូង ដើម្បីសម្រួលដល់ការបើកអាជីវកម្មរបស់ភតិកៈ (អ្នកជួល) ជាពិសេសតាមការរួមចំណែកដល់ការចំណាយលើការងារសមស្របរបស់ភតិកៈ (អ្នកជួល) នៅលើទីតាំងជួល ។

ទម្រង់នៃកិច្ចសន្យាជួលខុសៗគ្នា ទាំងនេះត្រូវបានបង្កើតឡើងដោយការអនុវត្តសុទ្ធសាធ ដោយសារតែគូភាគីមានសិទ្ធកំណត់តម្លៃនៃការជួល ធ្វើសេចក្តីព្រាងនៃកិច្ចសន្យាជួល ដែលវាមានសារៈសំខាន់សម្រាប់ការកំណត់ ការគណនា និងការគ្រប់គ្រងការជួលឲ្យបានត្រឹមត្រូវ។

លើសពីនេះ ជំនួសឲ្យកិច្ចសន្យាជួលតម្លៃថេរ ឬកិច្ចសន្យាជួលជាដំណាក់តាមតម្លៃកើនឡើង គូភាគីក៏អាចជ្រើសរើសយកការជួលក្នុងតម្លៃប្រែប្រួលដោយផ្អែកលើចំណូលដែលរកបានដោយភតិកៈ (អ្នកជួល) នៅក្នុងទីតាំងជួលផងដែរ។

កិច្ចសន្យាជួលដែលមានតម្លៃប្រែប្រួល មានពីរទម្រង់: (១) កិច្ចសន្យាជួលតម្លៃប្រែប្រួលពេញលេញ ដោយផ្អែកលើភាគរយនៃប្រាក់ចំណូល ឬ (២) កិច្ចសន្យាជួលដែលតម្លៃជួលមានតម្លៃអប្បបរមាថេរជាមួយនឹងការជួលតម្លៃប្រែប្រួលដែលផ្អែកលើភាគរយនៃចំណូល ប្រសិនបើចំណូលរបស់ភតិកៈ (អ្នកជួល) លើសពីពិដានថ្លៃជួលដែលបានព្រមព្រៀងដោយគូភាគី។

ការអនុវត្តកិច្ចសន្យាជួលបែបនេះ ជាទូទៅមាននៅផ្សារទំនើប និងសណ្ឋាគារ។ តាមរយៈកិច្ចសន្យាជួលដែលមានតម្លៃប្រែប្រួល ផលប្រយោជន៍រវាងភតិបតី (ម្ចាស់អចលនទ្រព្យ) និងភតិកៈ (អ្នកជួល) នឹងស្របគ្នា ព្រោះថាពួកគេចែករំលែកហានិភ័យ និងប្រាក់ចំណេញនៃអាជីវកម្មរបស់ភតិកៈ (អ្នកជួល)។ នៅពេលចំណូលកើនឡើង ថ្លៃជួលនឹងកើនឡើង។ នៅពេលដែលប្រាក់ចំណូលថយចុះ ថ្លៃជួលនឹងថយចុះដែរ។ វាអាចជាប្រព័ន្ធឈ្នះ-ឈ្នះសម្រាប់ភតិកៈ (ម្ចាស់អចលនទ្រព្យ) និងភតិកៈ (អ្នកជួល) ប្រសិនបើវាត្រូវបានរៀបចំត្រឹមត្រូវ។

លើសពីនេះទៀត ប្រសិនបើគូភាគីសម្រេចយកិច្ចសន្យាជួលតម្លៃប្រែប្រួល ការជួលត្រូវតែបញ្ជាក់ឲ្យបានច្បាស់ពីរបៀបគណនាថ្លៃជួល និងចំណុចត្រូវយកមកគិតគូនៅពេលគណនាចំណូលរបស់ភតិកៈ (អ្នកជួល)។

ឧទាហរណ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗយើងបានឃើញថា ទម្លាប់របស់អ្នកប្រើប្រាស់កំពុងផ្លាស់ប្តូរ ហើយពាណិជ្ជកម្មតាមអនឡាញ (e-commerce) (ឧទាហរណ៍ ការទិញទំនិញតាមអនឡាញ) កំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមពិតទៅ ចំនួននៃលក់ជាច្រើនត្រូវបានធ្វើឡើងនៅលើអ៊ីនធឺណេត បើប្រៀបធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន ដែលការលក់-ទិញធ្វើឡើងតែនៅក្នុងហាងប៉ុណ្ណោះ។ ដូច្នេះ ការជួលគួរតែបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើការលក់អនឡាញនឹងត្រូវគិតបញ្ចូលនៅក្នុងការគណនាប្រាក់ចំណូលរបស់ភតិកៈដែរឬទេ។ ជាទូទៅ ពាណិជ្ជកម្មតាមអនឡាញ មិនត្រូវបានរាប់បញ្ចូលក្នុងចំណូលរបស់ភតិកៈនោះទេ បើទោះបីជាអតិថិជនប្រមូលទំនិញរបស់ខ្លួនពីហាងក៏ដោយ។ ដូច្នេះ គួរមានការបញ្ជាក់ឲ្យច្បាស់នៅក្នុងកិច្ចសន្យាជួលថា ចំណូលពីពាណិជ្ជកម្មតាមអនឡាញដែលអាចជាប់ពាក់ព័ន្ធនឹងបរិវេណជួល នឹងត្រូវបញ្ចូលទៅក្នុងចំណូលរបស់ភតិកៈដើម្បីធ្វើការគណនាតម្លៃជួលអថេរនោះឬទេ។

សូមកត់សម្គាល់ថាជម្រើសនៃកិច្ចសន្យាជួលអាចមានជាប់ទាក់ទងនឹងការអនុវត្តផ្សេងទៀតដែលត្រូវពិចារណាផងដែរ រួមមានការបង់ពន្ធ ដែលត្រូវពិនិត្យឡើងវិញមុនពេលចុះហត្ថលេខាលើកិច្ចសន្យាជួល។ ពេលពិភាក្សាអំពីចំណុចពាក់ព័ន្ធផ្សេងៗដែលមិនត្រូវបានបញ្ចូលក្នុងអត្ថបទនេះ ទាំងភតិបតី (ម្ចាស់អចលនទ្រព្យ) និងភតិកៈ (អ្នកជួល) គួរតែគិតគូរពីចំណុចជាប់ពាក់ព័ន្ធទាំងអស់នៃការជួលពាណិជ្ជកម្មណាមួយ។

វាជាបញ្ហាសំខាន់ដែលកិច្ចសន្យាជួលមានបញ្ចូលនូវបទប្បញ្ញត្តិច្បាស់លាស់ និងទូលំទូលាយ ដើម្បីជៀសវាងភាពមិនច្បាស់លាស់ទាក់ទងនឹងកិច្ចសន្យាជួល ដូចជាការគណនាប្រាក់ចំណូលរបស់ភតិកៈ (អ្នកជួល) ក្នុងករណីកិច្ចសន្យាជួលក្នុងទម្រង់ប្រែប្រួល។ ត្រង់ចំណុចនេះ យើងសូមណែនាំឲ្យគូភាគីគួរតែស្នើសុំជំនួយពីមេធាវីដើម្បីទទួលបាននូវដំបូន្មានពាក់ព័ន្ធនឹងគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសនៃការជួលផ្សេងៗ ព្រមទាំងរៀបចំសេចក្តីព្រាងកិច្ចសន្យាដើម្បីធានាថាឆន្ទៈរបស់គូភាគីដែលត្រូវស្វែងយល់និងដឹងច្បាស់ ហើយសិទ្ធិរបស់ភាគីនីមួយៗត្រូវបានអនុវត្តនៅក្រោមច្បាប់ ។

ការចុះផ្សាយនេះគឺសម្រាប់ជាព័ត៌មានប៉ុណ្ណោះ។ វាមិនមានបំណងបង្ហាញពីសមត្ថភាពយល់ដឹង និងមិនមានលក្ខណៈជាកាតព្វកិច្ចផ្លូវច្បាប់ និងមិនអាចយោងជាដំបូន្មានផ្នែកច្បាប់នោះទេ។ អ្នកត្រូវតែស្វែងរកដំបូន្មានជាក់លាក់តម្រូវតាមតាមកាលៈទេសៈរបស់អ្នក។

រាល់ការប្រើប្រាស់ព័ត៌មានដែលមានក្នុងអត្ថបទនេះ ឬការទទួលយកអត្ថបទនេះ មិនមានបំណងបង្កើត ឬមិនបង្កើតនូវទំនាក់ទំនងមេធាវី និងកូនក្តី រវាងអ្នក និងការិយាល័យមេធាវី Bun & Associates នោះទេ។ លើកលែងតែមានការចង្អុលបង្ហាញផ្សេង ការិយាល័យមេធាវី Bun & Associates ជាម្ចាស់កម្មសិទ្ធិនៃអត្ថបទនេះ។ ប្រសិនបើអ្នកផលិតឡើងវិញ ឬប្រើអត្ថបទនេះ ឬផ្នែកណាមួយនៃអត្ថបទនៅក្នុងផ្លូវណាមួយនោះ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់តាមការចាំបាច់ ។

អំពីអ្នកនិពន្ធ ING Sophealeak និង Charles Amar ជាមេធាវីនៅការិយាល័យមេធាវី Bun & Associates ធ្វើការផ្ដល់ប្រឹក្សាដល់អតិថិជនក្នុងស្រុក និងបរទេស ដែលកំពុងស្វែងរកដំបូន្មានពីអ្នកជំនាញ និងដំណោះស្រាយថ្មីៗក្នុងការដោះស្រាយប្រតិបត្តិការសំខាន់ៗ និងស្មុគស្មាញពាក់ព័ន្ធនឹងអចលនទ្រព្យដើម និងអចលនទ្រព្យដែលធ្វើការអភិវឌ្ឍន៍។ ការងាររបស់ពួកគេរួមមានការផ្តល់យោបល់លើបញ្ហាទាំងអស់ដែលទាក់ទងទៅនឹងការវិនិយោគលើអចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ ការសាងសង់ និងការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមការងារផ្នែកអចលនទ្រព្យរបស់យើងក៏មានជំនាញ និងបទពិសោធក្នុងការផ្តល់យោបល់ដល់អតិថិជនលើបញ្ហាដែលទាក់ទងទៅនឹងសម្បទានដីសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម បរិស្ថាន និងការរុករករ៉ែផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកយើងនៅ ៖ Bun & Associates
ផ្ទះលេខ ២៩ ផ្លូវ ២៩៤ ភ្នំពេញ ប្រទេសកម្ពុជា ប្រអប់សំបុត្រលេខ ២៣២៦
T: +855 23 999 567
F : +855 23 999 566
E: ing@bun-associates.com
amar@bun-associates.com
www.bun-associates.com

ការប្រែសម្រួលជាភាសាខ្មែរ៖
អត្ថបទខាងលើត្រូវបានបកប្រែ ឬប្រែសម្រួលមិនផ្លូវការជាភាសាខ្មែរ ដោយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ចេញពីអត្ថបទដើមរបស់អ្នកនិពន្ជាភាសាអង់គ្លេសធ។ រាល់កំហុសឆ្គងលើការបកប្រែ ឬប្រែសម្រួលជាភាសាខ្មែរ ត្រូវយោងខ្លឹមសារ ពាក្យពេជន៍ និងអត្ថន័យដើមជាភាសាអង់គ្លេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សមាគមអ្នកសាងសង់កម្ពុជាចូលរួមឧបត្ថម្ភគាំទ្រផ្សព្វផ្សាយច្បាប់ថ្មីស្តីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងធុរកិច្ចសំណង់

ច្បាប់ស្តីពីសំណង់ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​ធុរកិច្ចសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានអនុម័ត និង​ចេញឱ្យអនុវត្តថ្មីៗ នៅក្នុងវិស័យសំណង់ ត្រូវបានប្រកាសផ្សព្វផ្សាយ តាមរយៈសិក្ខាសាលា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាចំនួនប្រមាណជាង ១០០នាក់ ដែលជាធុរជន និងតំណាងគ្រប់សហគ្រាសធុរកិច្ចក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធ។ រៀបចំដោយធ្វើបទបង្ហាញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧកញ៉ា ឆាលស៍ វ៉ាន់ តំណាងប្រធានសមាគមអ្នកសាងសង់កម្ពុជា និងក្រោមអធិបតីភាព ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលជានិច្ចកាលបានគាំទ្រយ៉ាងកក់ក្តៅបំផុត និងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចំពោះសមាគមអ្នកសាងសង់កម្ពុជាក្នុងកិច្ចការធ្វើជាដៃគូពិភាក្សាលើវិស័យសំណង់ និងអចលនទ្រព្យ ក្នុងក្របខណ្ឌវិស័យឯកជន និងស្ថាប័នរដ្ឋ។ ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា ឯកឧត្តម លាង មុនីរិទ្ធ បានកត់សម្គាល់ឃើញថា កម្មវិធីសិក្ខាសាលានេះគឺមានសារៈសំខាន់ណាស់ដល់យើងគ្រប់គ្នា មិនថាឡើយអ្នកមានវិជ្ជាជីវៈជាអ្នកសាងសង់ សិក្សាគម្រោងប្លង់ ជាអ្នកធុរកិច្ច​លើវិស័យ​សំណង់ និងអចលនទ្រព្យ […]

២០ឆ្នាំមកនេះ អង្កការរូមធូរីដបានជួយកម្ពុជា សង់បណ្ណាល័យបានចំនួន ៣៣៩អគារ

ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ អង្គការរូមធូរីដ (Room to Read Cambodia) បានជួយសាងសង់បណ្ណាល័យចំនួន ៣៣៩អគារ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ក្រសួងអប់រំ បានឱ្យដឹងថា ក្រៅពីជួយសាងសង់បណ្ណាល័យ អង្គការនេះ ក៏បានជួយបង្កើតបណ្ណាល័យនៅតាមសាលាចំនួន ២.១១១ ដើម្បីជួយបណ្ដុះបណ្ដាលគ្រូ និងបណ្ណារក្សបានចំនួន ៩០០០នាក់ថែមទៀតផង។ លើសពីនេះ អង្គការនេះ ក៏បានបោះពុម្ពសៀវភៅជាភាសាខ្មែរបាន ២៦៦ចំណងជើង ចែកចាយសៀវភៅខ្មែរចំនួន ៥លានក្បាល សៀវភៅអង់គ្លេស ៣លានក្បាល ដែលសិស្សជាង ២.២លាននាក់បានទទួលផលដោយផ្ទាល់ និងជួយអនុវត្តកម្មវិធីបំណិនជីវិតនៅកម្រិតមធ្យមសិក្សា ដែលសិស្សស្រីជាង ២១.០០០ នាក់បានទទួលផល ព្រមទាំងបានជួយកុមារី និងសិស្សក្រីក្រអាចបន្តការសិក្សាបានថែមទៀត។ គួរបញ្ជាក់ដែរថា អង្គការរូមធូរីដ បាននិងកំពុងធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ អស់រយៈពេល ២០ឆ្នាំមកហើយ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ ចំនួន ២គឺ៖ អក្ខរកម្ម និងការអប់រំកុមារីសម្រាប់សមភាពយេនឌ័រ។ នាពេលបច្ចុប្បន្ន កម្មវិធីអក្ខរកម្មរបស់ Room […]

កម្ពុជាស្ថិតនៅចំបេះដូងអាស៊ាន ដែលជាទីតាំងដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគ

ប្រទេសកម្ពុជា ស្ថិតនៅចំកណ្តាលបេះដូងអាស៊ាន ដែលនេះជាទីតាំងដ៏មានសក្តានុពល និងទាក់ទាញបំផុតសម្រាប់វិនិយោគិននានាគួរតែមកវិនិយោគនៅប្រទេសមួយនេះ។​ នេះបើតាមសុន្ទរកថារបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ ឯកឧត្តម បានលើកឡើងថា វិនិយោគិនគួរសម្រេចចិត្តមកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក ខណៈដែលកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់។ ឯកឧត្តមបន្តទៀតថា កម្ពុជាបច្ចុប្បន្នស្ថិតក្នុងស្ថានភាពមួយមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេស ៦០%នៃប្រជាពលរដ្ឋកម្ពុជាសរុប គឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ មិនត្រឹមតែប៉ុណ្ណោះ ដើម្បីពង្រឹងសមត្ថភាពយុវជន រាជរដ្ឋាភិបាលកម្ពុជា​ ទើបបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់។ ដោយឡែក ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ កម្ពុជាបាននិងកំពុងសាងសង់ ព្រមទាំងមានផែនការជាតិនានា សំដៅបង្កើនភាពប្រកួតប្រជែង និងសម្រួលដល់ការវិនិយោគរបស់វិនិយោគិន ទន្ទឹមនឹងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online v4.0) ជាមួយនឹងចក្ខុវិស័យដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនវិនិយោគិន។ ក្រៅពីទំនើបកម្មខាងលើ ដើម្បីសម្រួលកិច្ចការងារវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានជំរុញរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាបន្តបន្ទាប់ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនវិនិយោគិន សំដៅដល់ការលើកកម្ពស់ […]

សិង្ហបុរី​ចំណាយ $១៥លាន ផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើម ១៥០០០នាក់ ឱ្យរៀនបច្ចេកវិទ្យា AI

ប្រទេសសិង្ហបុរី បានបង្ហាញផែនការដ៏មានមហិច្ឆតាមួយដើម្បីពង្រឹងតួនាទីរបស់ខ្លួននៅក្នុងធុរកិច្ចនិងការច្នៃប្រតិដ្ឋ ដោយគ្រោងចំណាយទឹកប្រាក់ជាង ១ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧៤៣លានដុល្លារអាមេរិក ទៅក្នុងគម្រោងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ សេចក្តីប្រកាសអំពីការវិនិយោគដ៏ធំជាងគេនៅអាស៊ានលើវិស័យ AI នេះ ត្រូវបានអនុម័តជាផ្នែកមួយនៃថវិកាជាតិឆ្នាំ ២០២៤ របស់សិង្ហបុរី ដែលបង្ហាញពីការជំរុញជាយុទ្ធសាស្ត្ររបស់ប្រទេស ឆ្ពោះទៅរកការរីកចំរើន និងការធ្វើអភិនវកម្មផ្នែកបច្ចេកវិទ្យា និងភាពធន់នឹងសេដ្ឋកិច្ច នេះបើយោងតាម Aseanbriefing ចុះផ្សាយថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤។ យុទ្ធសាស្ត្រវិនិយោគលើបច្ចេកវិទ្យាទំនើបនេះ គ្របដណ្តប់លើផ្នែកជាច្រើនដែលមានគោលបំណងជំរុញការអភិវឌ្ឍន៍ AI និងអនុវត្តភាពនៃបច្ចេកវិទ្យា AI លើវិស័យផ្សេងៗ។ គំនិតផ្តួចផ្តើមសំខាន់ៗនៃផែនការនេះ រួមមានលទ្ធភាពទទួលបានបន្ទះឈីប (Chips) កម្រិតខ្ពស់ដែលចាំបាច់សម្រាប់ការច្នៃប្រតិដ្ឋ AI,  ការបង្កើតភាពជាដៃគូជាមួយអ្នកដឹកនាំឧស្សាហកម្មក្នុងពិភពលោក ដើម្បីបង្កើតមជ្ឈមណ្ឌល AI ដ៏ល្អឥតខ្ចោះ និងការធ្វើវប្បកម្ម ទេពកោសល្យក្នុងស្រុកដើម្បីជំរុញកម្លាំងការងារ AI សម្រាប់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ផ្នែកសំខាន់ទីមួយនៃផែនការជាតិនេះ គឺការផ្តល់អាហារូបករណ៍សម្រាប់និស្សិតសិង្ហបុរី ឱ្យចាប់យកជំនាញទាក់ទងនឹងបច្ចេកវិទ្យា AI។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ថវិកាប្រហែល ២០លានដុល្លារសិង្ហបុរី (១៥លានដុល្លារអាមេរិក) នឹងត្រូវវិនិយោគលើអាហារូបករណ៍នៅទូទាំងកម្មវិធីថ្នាក់បរិញ្ញាបត្រ […]

រដ្ឋចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅខេត្តកំពង់ស្ពឺ

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានសម្រេចចេញអនុក្រិត្យបង្កើតសាកលវិទ្យាល័យឌីជីថលលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាម អនុក្រិត្យលេខ ៦០អនក្របក ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ សាកលវិទ្យាល័យឌីជីថលកម្ពុជាមួយនេះ ត្រូវបានសរសេរជាអក្សរកាត់ថា ស.ឌ.ក និងជាភាសាអង់គ្លេសថា Digital University of Cambodia សរសេរជាអក្សរកាត់ថា DUC។ គួរបញ្ជាក់ថា ស.ឌ.ក គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុងគងពិសី ខេត្តកំពង់ស្ពឺ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ស.ឌ.ក នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលក្នុងនោះមានមហាវិទ្យាល័យចំនួន៥ទៀតដូចខាងក្រោម៖ ១_មហាវិទ្យាល័យឧស្សាហកម្មឌីជីថល ២_មហាវិទ្យាល័យនីតិសាស្រ្តនិងវិទ្យាសាស្រ្តនយោបាយ ៣_មហាវិទ្យាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ៤_មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម ៥_មហាវិទ្យាល័យភាសាអង់គ្លេស - Video Advertisement -

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]