Toyota និង Tesla បានបង្កើតភាពភ្ញាក់ផ្អើលដ៏ធំ១ ក្នុងវិស័យរថយន្តអគ្គិសនីក្រោយចាប់ដៃគ្នា១០

ត្រឹមតែមួយទសវត្សប៉ុណ្ណោះ ក្រោយក្រុមហ៊ុនតូយ៉ូតាចាប់ដៃជាមួយក្រុមហ៊ុនTesla បានវិវត្តខ្លួនក្លាយជាអ្នកដឹកនាំដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV)។ ប៉ុន្តេកិច្ចសហការនេះ បានរលាយទៅវិញនៅក្រោយពេលដែលបានផ្តល់ឱ្យ Tesla នូវជំនាញផលិតកម្មសំខាន់ៗ និង រោងចក្រមេ​របស់​ខ្លួន ដែលដូចជាការត្រួសត្រាយផ្លូវសម្រាប់ Teslaអញ្ចឹង។ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺការប្តូរគ្នារវាងក្រុមហ៊ុនទាំងពីរ គឺថាសព្វថ្ងៃនេះ Toyota បែរជាស្វែងរកការណែនាំអំពីការផលិតបច្ចេកវិទ្យាយានយន្តអគ្គិសនីពីអតីតដៃគូដែលធ្លាប់រត់មកពឹងខ្លួន គឺក្រុមហ៊ុន​ Tesla នេះទៅវិញ។

ដោយទទួលស្គាល់ពីភាពចាំបាច់ក្នុងការសម្របខ្លួនទៅនឹងទីផ្សារសម័យទំនើប ក្រុមហ៊ុន Toyota បានទទួលស្គាល់ភាពលេចធ្លោរបស់ក្រុមហ៊ុន Tesla នៅក្នុងអាណាចក្រនៃវិស័យរថយន្តអគ្គិសនី EV ។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តជប៉ុនម្នាក់ បានកត់សម្គាល់ថា “ទីបំផុតវាមកដល់ចំណុចដែល Toyota សម្រេចចិត្តមករៀនសូត្រពី Teslaវិញម្តងហើយ” ដែលការណ៍នេះឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរវាងក្រុមហ៊ុនទាំងពីរផង និងការវិវត្តនៃវិស័យយានយន្តអគ្គិសនីនេះក្នុងដំណាក់កាលទំនើបភាវូបនីយកម្មនេះផង។ ការ​វិវត្ត​បាន​នេះ ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Toyota ស្វែងរក​ការ​ណែនាំ​របស់ Tesla ក្នុង​ផ្នែក​មួយ​ចំនួន​ដូច​ជា​ការ​កាត់​បន្ថយ​តម្លៃ​រថយន្ត EV និង​ការ​ធ្វើ​បដិវត្តន៍​វិធីសាស្ត្រ​ផលិត។

ថ្មីៗនេះក្រោយពីបានបង្ហាញនូវបច្ចេកវិទ្យានវានុវត្តន៍បែប megacasting ដ៏ទំនើបរបស់ខ្លួន ក្រុមហ៊ុន Toyota មានបំណងប្រើប្រាស់អាលុយមីញ៉ូម ដើម្បីផលិតម៉ូឌុលធំៗសម្រាប់យានអគ្គិសនី EV ជំនាន់ក្រោយរបស់ខ្លួននៅឆ្នាំ ២០២៦។ megacasting គឺជា បច្ចេកវិទ្យាយន្តកម្មទ្រង់ទ្រាយធំ ដែលដំណើរការបែបម៉ាស៊ីនផលិតម៉ាស៊ីន ហើយជានិន្នានការផលិតរថយន្តបែបទំនើបថ្មី បំពាក់ដោយបច្ចេកវិទ្យាជាន់ខ្ពស់និងមានតម្លៃថ្លៃ។

សូមបញ្ជាក់ថា ខណៈពេលដែលតូយ៉ូតាទើបនឹងងាកមកប្រើបច្ចេកវិទ្យា megacasting នេះ សម្រាប់ផលិតរថយន្តរបស់ខ្លួន រីឯក្រុមហ៊ុនTesla របស់លោកអេឡុនម៉ាសវិញ មានបទពិសោធន៍ប្រើបច្ចេកវិទ្យា megacasting នេះអស់ពេលជាយូរមកហើយ។ ជាក់ស្តែង ការអនុវត្តបច្ចេកវិទ្យា megacasting របស់ក្រុមហ៊ុន Tesla ទៅលើប្រភេទរថយន្តអគ្គិសនីម៉ូដែល Y  ទទួលបានផលគាប់ប្រសើរខ្លាំង ដោយបានកាត់បន្ថយថ្លៃចំណាយលើការរថយន្តប្រមាណ ៥០%។ ពេលនេះ Toyota បានទទួលស្គាល់តម្លៃនៃការរីកចម្រើនទាំងនេះ ហើយចង់ធ្វើតាម។

នាយកប្រតិបត្តិជាន់ខ្ពស់របស់ Toyota បានសង្កត់ធ្ងន់លើភាពជាអ្នកដឹកនាំទីផ្សាររបស់ក្រុមហ៊ុន Tesla សម្រាប់ប្រភេទរថយន្តអគ្គិសនី EV ដោយនិយាយថា “Tesla គឺជាអ្នកដឹកនាំទីផ្សារនៃរថយន្តអគ្គិសនី EV ។ យើងគួរតែរៀនពីពួកគេ” ។ សម្រង់សម្តីនេះបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូឆ្នាំ ២០១០ ដែលនៅពេលនោះ លោកប្រហែលជាមិនបានមើលឃើញពីជំហរបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla នោះទេ។

ក្នុងអំឡុងពេលនៃការប្រកាសដំបូង នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានសម្តែងការទន្ទឹងរង់ចាំសម្រាប់ការរៀនសូត្រពីបច្ចេកទេសផលិតរបស់ក្រុមហ៊ុន Toyota ដោយសរសើរថាក្រុមហ៊ុនជប៉ុនមាន “តិចនិចល្អបំផុតនៅក្នុងពិភព​លោក”។

ការសហការគ្នារវាងក្រុមហ៊ុន Toyota និង Tesla បានបង្ហាញផ្លែផ្កា ដោយ Tesla ទទួលបាន ៥០លានដុល្លារ និងភាគហ៊ុន ៣% នៅក្នុងក្រុមហ៊ុន រួមជាមួយនឹងចំណែកនៃអតីតរោងចក្រផលិតរថយន្តនៅរដ្ឋកាលីហ្វ័រញ៉ា ទទួលបាន ៤២ លានដុល្លារ។ ការទិញយកនេះបានផ្តល់ឱ្យ Tesla នូវគ្រឿងបរិក្ខារដែលបំពាក់យ៉ាងពេញលេញ កាត់បន្ថយបញ្ហាប្រឈមក្នុងការផលិតរបស់ខ្លួនយ៉ាងសំខាន់ និងដើរតួជាអ្នកត្រួសត្រាយផ្លូវដ៏ចម្បងមួយ។ ខណៈពេលដែលការលក់រថយន្តអគ្គិសនីរួមគ្នាក្រោមភាពជាដៃគូនៅមានកម្រិត ការសហការនេះបានដើរតួជាអ្នកជំរុញការផ្លាស់ប្តូរ ដោយផ្តល់នូវការយល់ដឹងដែលមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមហ៊ុនទាំងពីរ។

ទន្ទឹមនឹងជោគជ័យក្នុងដំណើរវិវត្តចុងក្រោយរយៈពេល២ទសវត្សរបស់ខ្លួន ពេលនេះក្រុមហ៊ុន Tesla ក៏កំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមថ្មីក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងឧស្សាហកម្មនេះ។ គំរូនៃការលក់ផ្ទាល់តាមអ៊ីនធឺណិត និងការស្វែងរកដោយឥតឈប់ឈរនៃការកាត់បន្ថយថ្លៃដើម បានផ្លាស់ប្តូរបទដ្ឋានយានយន្តបែបបុរាណ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Tesla កំពុងតែប្រឈមមុខនឹងភាពស្មុគស្មាញនៃការគ្រប់គ្រងទំហំរីកចម្រើននៃក្រុមហ៊ុនរបស់ខ្លួន ដៃគូប្រកួតប្រជែងដ៏ខ្លាំងដែលកំពុងលេចធ្លោ និងការផ្លាស់ប្តូរអារម្មណ៍អតិថិជន ដែលទាំងនេះសុទ្ធសឹងតែជាឧបសគ្គថ្មីៗពិបាកនឹងជម្នះបាន។

ដៃគូសហការចាស់របស់ខ្លួនគឺក្រុមហ៊ុន Toyota ដែលខ្លួនធ្លាប់នឹងពឹងពាក់កាលពី១០ឆ្នាំមុន ពេលនេះបានមករក Tesla ដើម្បីរៀនសូត្រ ឬអាចថាដល់ផ្ទេរបច្ចេកវិទ្យាក៏ថាបាន ហើយដៃគូសហការចាស់ដដែលនេះក៏អាចជាដៃគូប្រកួតប្រជែងដ៏មានសក្តានុពលក្នុងវិស័យយានយន្តអគ្គិសនីដែលកំពុងតែលេចធ្លោឡើងនេះដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]