UC88 គម្រោងខុនដូ និងការិយាល័យជាមួយនឹងតម្លៃល្អនៅបឹងកេងកង១​

UC88 គឺជាគម្រោងតែមួយគត់ដែលមានទាំងខុនដូ និងការិយល័យនៅបឹងកេងកេង១ ស្ថិតនៅលើផ្លូវ ៣២២ នៅជិតនឹងមហាវិថិព្រះមុន្នីវង្ស ដែលជាតំបន់មួយដែលមានសក្តានុពលបំផុតក្នុងទីក្រុងភ្នំពេញ ពោរពេញដោយ ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ហាង ស្ថានទូត ការិយាល័យអង្គការអន្តរជាតិ រួមទាំងមានទីតាំងទំនើបៗជាច្រើននៅកៀកបង្កើយ​ ដែលធ្វើអោយអ្នករស់នៅក្នុងតំបន់នេះ​មានភាពងាយស្រួលការធ្វើអាជីវកម្ម និងការរស់នៅ ។

UC88 គឺជាប្រភេទគម្រោងខុនដូនិងការិយាល័យ មានកម្ពស់សរុប ៤៥ជាន់ បង្ហាញខ្លួនយ៉ាងស្កឹមស្កៃក្នុងតំបន់បឹងកេងកង១។ គម្រោងនេះមានភ្ជាប់ជាមួយនិងបរិក្ខាដ៏សម្បូរបែបដើម្បីបង្កើនឧត្តមភាពជីវិត និងការងាររបស់អតិថិជន ដែលមានដូចជាម៉ាត សាលប្រជុំ កន្លែងហាត់ប្រាណ សាលពហុមុខងារ ស្កាយបារ អាងហែលទឹក បន្ទប់ស្ទីម និងអាងចាគូហ្ស៊ី ។

គម្រោងនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុន Chhun Sambath Development Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន UC Group ជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍យូរឆ្នាំ និងបានអភិវឌ្ឍន៍គម្រោងធំៗដូចជា The View, Golden One, 88 Residence និង 777 Tower

បច្ចុប្បន្ននេះ គម្រោងបានសាងសង់គ្រោងដល់ជាន់ទី៤២ហើយ គម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ។

សម្រាប់ប្រភេទការិយាល័យនៅគម្រោង UC88 មានទំហំចាប់ពី ៤៩.៣៩ ម៉ែត្រការ៉េ រហូតដល់ ១០៧.៧៣ ម៉ែត្រការ៉េ ។ ចំណែកឯខុនដូមានប្រភេទដូចជា ស្ទូឌីយូ មួយបន្ទប់គេង ពីរបន្ទប់គេង និង Penthouse ។ អ្វីដែលជាចំណុចកាន់តែពិសេសរបស់ UC88 គឺតម្លៃពិសេស ដោយតម្លៃចាប់ផ្តើមពី ៨៨,០០០ ដុល្លារតែប៉ុណ្ណោះ ។

សម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៏លើគម្រោងខុនដូការិយាល័យលំដាប់កំពូលនេះ អាចអញ្ជើញទៅស្នាក់ការលក់ផ្ទាល់ដែលស្ថិតនៅផ្លូវត្រសក់ផ្អែម កែងនឹងផ្លូវលេខ ៣៩២ ជាប់នឹងវិទ្យាល័យបឹងកេងកង ។ លោកអ្នកក៏អាចទាក់ទងភ្នាក់ងារ ERA Cambodia ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលើការលក់និងទីផ្សារគម្រោង UC88 ផងដែរ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]