WorldBank ផ្ដល់កម្ចី ៦៣ លានដុល្លារ សាងសង់ទីលានចាក់សំរាមស្ដង់ដា ក្នុងខេត្តធំៗ ៣

ធនាគារពិភពលោក (World Bank) គ្រោងផ្ដល់ហិរញ្ញប្បទាន ៦៣លានដុល្លារ សម្រាប់គម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក ដែលមានស្ដង់ដា ក្នុងខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ដោយថវិកានេះនឹងត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ។

នេះបើយោងតាមជំនួបរវាង ក្រសួងបរិស្ថាន និងធនាគារពិភពលោក ដើម្បីពិភាក្សាលើលទ្ធផលសិក្សាលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំង នៃទីលានចាក់សំរាម ក្នុងខេត្តទាំង ៣ នេះ កាលពីថ្ងៃទី៣១ សីហា កន្លងទៅ។

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន គាំទ្រលើការសាងសង់ទីលានចាក់សំរាមក្នុងខេត្តទាំង ៣ ប៉ុន្តែក៏បានស្នើឱ្យ ធនាគារពិភពលោក សិក្សាសាងសង់ទីលានចាក់សំរាម នៅក្រុងបាត់ដំបង និងក្រុងព្រះសីហនុផងដែរ។

ជាការឆ្លើយតប ក្រុមការងារធនាគារពិភពលោកនឹងពិនិត្យឡើងវិញអំពីគម្រោងចំណាយវិនិយោគ និងប្រតិបត្តិការដែលក្រសួងបរិស្ថានបានស្នើ តាមស្ថានភាពជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា សម្រាប់ខេត្តកណ្ដាល ទីតាំងដែលពិចារណាគឺតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]