ក្រុមធំចំនួន២ ចុះMoU រួមគ្នាបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន WorldBridge Group និង Cambodia Airports បានសម្រេចចុះអនុស្សរណៈយោគយល់ (MoU) ដើម្បីរួមគ្នាសិក្សាការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅខេត្តព្រះសីហនុ នាពេលខាងមុខនេះ។ ពិធីចុះ MoU នេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦  ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ក្រុមហ៊ុន WorldBridge Group និងក្រុមហ៊ុន Cambodia Airports ដែលជាបុត្រសម្ព័ន្ធរបស់ VINCI Airports បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សារួមគ្នាអំពីសក្តានុពលនៃការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឃ្លាំងស្តុកទំនិញ និងសកម្មភាពអាជីវកម្មពាក់ព័ន្ធ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ភាពជាដៃគូរវាងក្រុមទាំងពីរខាងលើ គឺមានគោលបំណងសិក្សាលទ្ធភាពនៃការអភិវឌ្ឍច្រករបៀងដឹកជញ្ជូនពហុមធ្យោបាយ ដែលតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស រវាងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

តាមរយៈ កិច្ចសហការគ្នានេះដែរ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុន រំពឹងថា គម្រោងនេះ នឹងចូលរួមពង្រឹងហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទិក គាំទ្រដល់វិស័យនាំចេញ ទាក់ទាញការវិនិយោគ បង្កើតឱកាសការងារ និងលើកកម្ពស់តួនាទីរបស់កម្ពុជា ជាមជ្ឈមណ្ឌលឡូជីស្ទិក និងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងតំបន់ជាដើម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]

រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ  

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិ […]