ត្រឹមឆ្នាំ ២០២១ ក្រសួងដែនដីទទួលពាក្យបណ្តឹងទំនាស់ដីធ្លីសរុបជាង ១៣០០០ ករណី

គិតមកត្រឹមឆ្នាំ ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលទទួលពាក្យបណ្តឹងបញ្ហាដីធ្លីសរុប ចំនួន ១៣ ៩៨៤ ករណី ហើយកន្លងមកបានដោះស្រាយសម្រេច១០ ៨៥៥ ករណី។ ក្នុងឆ្នាំ ២០២២ នេះ ក្រសួងសង្ឃឹមយ៉ាងម៉ុតមាំថា នឹងដោះស្រាយវិវាទដីធ្លីដែលនៅសល់ជាង ៣ ២០៣ ករណី ដោយវិធីសាស្រ្តក្រៅប្រព័ន្ធតុលាការ ឱ្យចប់សព្វគ្រប់។ ជាក់ស្ដែង ការដោះស្រាយវិវាទដីធ្លីក្រៅតុលាការ គឺបញ្ជាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ព្រោះជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពខ្ពស់ និងចំណាយតិច។ សម្ដេចហ៊ុន សែនធ្លាប់លើកឡើងថា៖ «បើទៅរួច បញ្ហាដីធ្លីគួរដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានចប់សព្វគ្រប់ ព្រោះបើឡើងតុលាការគឺត្រូវមានអ្នកចាញ់ និងអ្នកឈ្នះ តែបើដោះក្រៅប្រព័ន្ធតុលាការគឺអាចទទួលបានលទ្ធផលឈ្នះឈ្នះទាំងសងខាង ប៉ុន្តែមន្រ្តីយើងត្រូវដោះស្រាយដោយមានសុចរិតភាព»។ ក្រៅពីប្ដេជ្ញាដោះស្រាយបញ្ហាដីធ្លី ក្រសួងក៏បានដាក់គោលដៅចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២ ផងដែរ ព្រមជាមួយនឹងគោលដៅផ្សេងៗទៀតជាច្រើន។ (អានបន្ថែម)  

អាន​បន្ថែម

ក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២

នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២ -ជំរុញការចុះបញ្ជីដីសម្បទាន ដីសេដ្ឋកិច្ចចំនួន ៥៧ ក្រុមហ៊ុន និងដីរដ្ឋជុំវិញបឹងទន្លេសាប -ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចចំនួន ១០ សហគមន៍ក្នុងមួយឆ្នាំ -ជំរុញឱ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងអស់ ធ្វើការចុះបញ្ជីបំបែកក្បាលដី និងចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ មុនចាប់ផ្ដើមលក់ -បែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ ៥០០គ្រួសារ ក្នុងមួយឆ្នាំ និងជូនកងកម្លាំងប្រដាប់អាវុធតាមព្រំដែនចំនួន ៥០០ខ្នង ក្នុងមួយឆ្នាំ -បន្ដស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ។ គិតមកដល់បច្ចុប្បន្ន ក្រសួងទទួលពាក្យបណ្តឹងសរុប ចំនួន ១៣ ៩៨៤ ករណី បានដោះស្រាយចប់ ១០ ៨៥៥ ករណី និងកំពុងដោះស្រាយ ៣ […]

អាន​បន្ថែម

អាជ្ញាធរកំពុងចុះកំណត់តម្លៃអចលនទ្រព្យទូទាំងខេត្តកំពង់ចាម ដើម្បីពង្រឹងការប្រមូលពន្ធ

អាជ្ញាធរខេត្តកំពង់ចាម កំពុងសម្រុកធ្វើសេចក្តីព្រាងបញ្ជីតម្លៃអចលនទ្រព្យនៅទូទាំងខេត្ត ដើម្បីទុកជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។ ទិសដៅនៃការចុះកំណត់តម្លៃអចលនទ្រព្យនេះ គឺដើម្បីពង្រឹងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសមភាពជាងមុន។ បច្ចុប្បន្ន ក្រុមការងារកំពុងពិនិត្យលើឧបសម្ព័ន្ធតម្លៃចាស់ ពិនិត្យមើលចំណុចខ្វះចន្លោះ និងការប្រែប្រួលតម្លៃ មុននឹងបង្កើតជាឧបសម្ព័ន្ធតម្លៃថ្មី តាមភូមិសាស្ត្រនានាៗទូទាំងខេត្ត។ ក្រោយរៀបចំរួចរាល់ សេចក្ដីព្រាងនេះ នឹងត្រូវដាក់ជូនគណៈកម្មការវាយតម្លៃអចលនទ្រព្យ នៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យ និងសម្រេច។

អាន​បន្ថែម

សៀមរាបដាក់ចេញផែនទីព្រំដីច្បាស់លាស់ ដើម្បីបញ្ឈប់ការទន្រ្ទានដី និងបំផ្លាញព្រៃលិចទឹក

រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញ និងប្រកាសឱ្យសាធារណជនជ្រាបនូវព្រំប្រទល់ផែនទីរបស់តំបន់៣ នៅសង្កាត់ចុងឃ្នៀស ទិសដៅដើម្បីទប់ស្កាត់ការរំលោភដីរដ្ឋ និងការកាប់បំផ្លាញព្រៃលិចទឹកបឹងទន្លេសាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានចុះទីតាំងផ្ទាល់កាលពីថ្ងៃទី ២៧ ធ្នូ កន្លងទៅ ដើម្បីបានដាក់តាំងបង្ហាញឱ្យសាធារណជនបានដឹងអំពីការកំណត់ព្រំប្រទល់ និងបោះបង្គោល។ ឯកឧត្តម បានឱ្យដឹងថា៖ «ព្រៃលិចទឹកមានសារៈសំខាន់ណាស់ដែលជាជម្រកត្រីពង និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។ តែព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំ ដោយសារជនខិលខូច។ ដូច្នេះ យើងត្រូវចាត់វិធានការដោះស្រាយ»។ គួរបញ្ជាក់ថា ការដាក់ចេញផែនទីនេះធ្វើឡើង ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅអាជ្ញាធរខេត្តជាប់បឹងទន្លេសាបទាំងអស់ ឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច និងជនខិលខូចដែលទន្ទ្រានដីខុសច្បាប់ មកវិញទាំងអស់។ (អានបន្ថែម)  

អាន​បន្ថែម

រដ្ឋបាលខេត្តកណ្តាល ជំរុញការចុះបញ្ជីដីរដ្ឋតាមបណ្តាមូលដ្ឋាន

រដ្ឋបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ចុះបញ្ជីដីរដ្ឋ ដែលមិនទាន់ បានរៀបចំចុះបញ្ជី ក្នុងភូមិសាស្ត្ររបស់ខ្លួន និងការដោះសា្រយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ។ នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ ការចុះបញ្ជីដីរដ្ឋ ដែលមិនទាន់បានរៀបចំចុះ បញ្ជី ត្រូវសហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការចុះបញ្ជីឱ្យអស់នៅក្នុងភូមិសាស្ត្រ របស់ខ្លួន ដើម្បីទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ពិសេសគឺដើម្បីលុបបំបាត់ឱ្យបាននូវការទន្ទ្រាន ការកាន់កាប់ដោយអានាធិបតេយ្យ។ ឯកឧត្តម ក៏បានស្នើអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងដីរដ្ឋដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួន ពិសេសដីដែល បានចុះបញ្ជីរួចហើយ និងត្រូវទប់ស្កាត់ឱ្យបាននូវ ការរំលោភយកដីចំណីផ្លូវ ចំណីប្រឡាយ ចំណីព្រែក ចំណីអូរ ចំណីបឹង ដែលធ្វើឱ្យស្ទះនូវចរន្តទឹកហូរ រំដោះទឹកចេញពី បឹង បួរ បញ្ចៀសនូវ ការជន់លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។ ក្រៅពីការងារចុះបញ្ជីដីរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ១៤០ ហិកតា ប្រគល់ជូនក្រសួងយុត្តិធម៌

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុបយោគផ្ទៃបឹងតាមោក ១៤០ហិកតា ពីសម្បត្តិសាធារណៈរបស់រដ្ឋ ឱ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនទៅក្រសួងយុត្តិធម៌។ ការផ្តល់ផ្ទៃបឹងតាមោក ១៤០ហិកតា ជូនទៅក្រសួងយុត្តិធម៌ ធ្វើឡើងតាមរយៈអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចេញតាំងពីខែតុលា ឆ្នាំ២០២១ ប៉ុន្តែទើបតែត្រូវផ្សព្វផ្សាយថ្មីៗនេះ។ នេះជាលើកទី២ ហើយ ដែលរដ្ឋាភិបាលសម្រេចផ្តល់ដី នៅតំបន់បឹងតាមោក ឱ្យទៅក្រសួងយុត្តិធម៌។ កាលពីខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាល បានចេញអនុក្រឹត្យផ្តល់ផ្ទៃបឹងតាមោក ៨ហិកតា ជូនទៅក្រសួងយុត្តិធម៌រួចម្ដងមកហើយ។ (អានបន្ថែម) គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលកំណត់ផ្ទៃបឹងមានជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ចាប់ពីពេលនោះមក រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកជាច្រើនលើក ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម) មកទល់បច្ចុប្បន្ន បើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន ផ្ទៃបឹងតាមោកយ៉ាងហោច ១ពាន់ហិកតាហើយ ដែលត្រូវរដ្ឋាភិបាលកាត់ឱ្យទៅស្ថាប័នរដ្ឋ និងវិស័យឯកជន។

អាន​បន្ថែម

WB៖ ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះធ្វើ ជាចលករធំ ៣ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា

ធនាគារពិភពលោក កាលពីថ្មីៗនេះ បានឱ្យលើកឡើងថា ភាពមានកម្មសិទ្ធិលើដីធ្លី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងការបង្វឹកចំណេះធ្វើដល់ប្រជាពលរដ្ឋ គឺជាចលករសំខាន់ ៣ ធំៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសនៅតាមតំបន់ជនបទដាច់ស្រយាល។ ជាក់ស្ដែង ធនាគារពិភពលោកផ្ទាល់ ក្រោមការសហការជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តចំណុចសំខាន់ទាំង ៣ ខាងលើ ជាបន្តបន្ទាប់តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។ LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូនប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដែលមកទល់បច្ចុប្បន្នបានដំណើរការមកដល់ជំហានទី ៣ ហើយ។ (អានបន្ថែម) ក្រៅពីផ្ដល់ដីធ្លីដល់ពលរដ្ឋក្រីក្រ LASED ក៏រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងស្នាក់ការសហគមផងដែរ។ លើសពីនេះ កម្មវិធីក៏មានការបង្វឹកដល់ប្រជាពលរដ្ឋពីចំណេះធ្វើ ពិសេសលើវិស័យកសិកម្ម ដើម្បីឱ្យពួកគេប្រើប្រាស់ដីដោយមានប្រសិទ្ធិភាព និងអាចចិញ្ចឹមជីវិតបាន។ មកទល់បច្ចុបន្ន តាមរយៈជំហានទី ១ និងទី ២ ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។ […]

អាន​បន្ថែម

អន្តរក្រសួងសម្រេចមោឃៈ និងបដិសេធរាល់ប្លង់ដី និងការផ្ទេរសិទ្ធដីក្នុងដែនព្រៃលិចទឹកទាំងអស់

អន្តរក្រសួង បានសម្រេចបដិសេធរាល់លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹកដែលបានចេញពីមុនទាំងអស់ បន្ទាប់ពីដឹកនាំការស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការ ចំនួន ៧ចំណុចសម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់អនុវត្ត។ អន្តរក្រសួងបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ ឱ្យបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងតំបន់ព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីមុន។ ចំពោះដីដែលរងការទន្ទ្រាន អន្តរក្រសួង សម្រេចឱ្យដាំដើមឈើឡើងវិញ ចំណែកជនល្មើស ត្រូវដាក់បណ្តឹងទៅតុលាការ។ ដោយឡែក ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីព្រៃលិចទឹក ត្រូវធ្វើលិខិតប្រគល់ដីចូលរដ្ឋវិញ ក្រោយពេលប្រមូលផលរួច។ គួរបញ្ជាក់ថា សកម្មភាពដកហូតដីមកវិញនេះ កំពុងធ្វើឡើងនៅខេត្ត ៦ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ។ សកម្មភាពនេះ ធ្វើឡើងក្រោយសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានដាក់បញ្ជាឱ្យធ្វើការដកហូតដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ពីអ្នកមានអំណាច […]

អាន​បន្ថែម

រដ្ឋប្ដូរមុខងារតំបន់បឹងកាដេរទំហំជាង ១៦០០ ហិកតា នៅត្បូងឃ្មុំ ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្ដូរមុខងារដីទំហំ ១៦៤៣ហិកតា នៃតំបន់បឹងកាដេរ ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឱ្យទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ដើម្បីគ្រប់គ្រង និងប្រើប្រាស់ឱ្យមានភាពឆ្លាតវៃ។ នេះបើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ។ ការដាក់តំបន់នេះជាតំបន់ប្រើប្រាស់ច្រើនយ៉ាង ធ្វើឡើងក្នុងគោលបំណងដើម្បី – ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌ – ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និង– រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ ជាដើម។ យោងតាមអនុក្រឹត្យដដែល តំបន់នេះនឹងត្រូវដាក់នៅក្រោមការគ្រប់គ្រងរបស់ ក្រសួងបរិស្ថាន ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តត្បូងឃ្មុំ និងសហគមន៍ ដើម្បីធានាថាការងារធ្វើទៅប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន។ បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ […]

អាន​បន្ថែម

អ្វីទៅជាដីសម្បទានសង្គមកិច្ច? ដើម្បីទទួលបានដីសម្បទានសង្គមកិច្ច តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០ លានដុល្លារ តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED ។ តើដីសម្បទានសង្គមកិច្ចជាអ្វី? ពលរដ្ឋក្រីក្រត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះទើបទទួលបានដី? ប្រជាជនទូទៅមានសិទ្ធិឬទេ? បើតាមអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ដីសម្បទានសង្គមកិច្ច គឺជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ សម្រាប់គោលបំណងសង្គមកិច្ចដល់ជនក្រីក្រ ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាន ឬ/និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។ ដីសម្បទានសង្គមកិច្ចនេះមានច្រើនទម្រង់ និងច្រើនកម្មវិធី ប៉ុន្តែកម្មវិធីដែលពេញនិយមជាងគឺ LASED ដែលជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងធនាគារពិភពលោក និងសរុបជំហានទី ៣ ក្រោមទឹកប្រាក់ ១៣០លានដុល្លារ។ (អានបន្ថែម) តាមច្បាប់ ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅឋាន គឺមានទំហំធំបំផុត ១២០០ ម៉ែត្រការ៉េ តែករណីដីមានទីតាំងនៅតំបន់ជនបទ ដីអាចមានទំហំដល់ទៅ ៣៦០០ ម៉ែត្រការ៉េ។ ដោយឡែក ចំពោះនៅតាមតំបន់ទីក្រុង សម្បទានដីសង្គមកិច្ចខ្លះ […]

អាន​បន្ថែម