គម្រោងបុរី ២៧០ហិកតា នៅព្រែកព្នៅ សហការនឹងធនាគារព្រីនស៍ផ្ដល់កម្ចីផ្ទះដល់ទៅ ១០០%

ធនាគារ Prince ដែលទើបតែទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើមនៅកម្ពុជា បានសម្រេចសហការជាមួយក្រុមហ៊ុន Prince Huan Yu Real Estate Group ដើម្បីផ្តល់កម្ចីគេហដ្ឋានសម្រាប់គម្រោងបូរីភូមិសំរោងដល់ទៅ ១០០% នៃតម្លៃផ្ទះទាំងមូល រយៈពេល២៥ឆ្នាំ ជាមួយអត្រាការប្រាក់សមរម្យចាប់ពី ៦,៨% ឡើងទៅ ។ ពិធីចុះហត្ថលេខាក្នុងភាពជាដៃគូរវាងភាគីទាំង ២ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់លោក ចាង រួយជុន និង លោក ហ៊ន់ សុរចនា។ កិច្ចសហការនេះ ផ្ដល់ជូននូវភាពងាយស្រួល និងលក្ខខណ្ឌបង់ប្រាក់ល្អផ្តាច់គេ ខុសប្លែកពីធនាគារដទៃ សម្រាប់អតិថិជនដែលចាប់អារម្មណ៍ទិញផ្ទះនៅបុរីភូមិសំរោង ពោលគឺងាយស្រួលសម្រាប់គ្រប់ដំណាក់កាលរហូតការសាងសង់ត្រូវបានបញ្ចប់។ ជាមួយនឹងកម្ចី ១០០% អតិថិជនមិនចាំបាច់បារម្ភពីកង្វះខាតលទ្ធភាព ព្រមទាំងទទួលបាននូវភាពកក់ក្តៅ ដោយសារធនាគារអនុញ្ញាតឲ្យធ្វើការបង់ប្រាក់ប្រចាំខែរយៈពេលយូររហូតដល់ទៅ២៥ឆ្នាំ ប្រហែល៤៨០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ លោក ចាង រួយជុន បានមានប្រសាសន៍ថា៖ «បុរីភូមិសំរោង គឺជាគម្រោងបុរីលើកទី១ របស់ក្រុមហ៊ុន ដែលមានវិសាលភាពដល់ទៅ២៧០ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា ដែលយើងផ្តោតសំខាន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុន ការរស់នៅជាសហគមន៍តែមួយ […]

អាន​បន្ថែម

វិទ្យាស្ថាននគរូបនីយកម្មចិន ជួយកម្ពុជាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពហុបំណង

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន (Urban Planning and Design Institute of Shenzhen) ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែតុលា តាមប្រព័ន្ធអនឡាញ រវាងឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Sima Xiao ប្រធានវិទ្យាស្ថាននគរូបនីយកម្ម និង គំនូសប្លង់នៃទីក្រុងស៊ិនជិន ក្រោមអធិបតីយភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គោលដៅនៃការរៀបចំផែនការមេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ ដើម្បីទាញយកសក្កានុពលអភិវឌ្ឍន៍ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការមេនេះ កំណត់គោលដៅអភិវឌ្ឍប្រែក្លាយ ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ នៅអាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា និងបំពាក់បរិក្ខាវ័យឆ្លាត ហើយជាតំបន់ឧស្សាហកម្មកម្រិតខ្ពស់ដែលចូលរួមបម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ និងសាកលលោក ។ ទាក់ទិននឹងផែនការនេះ សម្ដេចនាយករដ្ឋមន្រ្តី […]

អាន​បន្ថែម

រដ្ឋអនុម័តឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុឆ្នាំ ២០៣៨ ជាផ្លូវការហើយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងព្រះសីហនុ ដល់ឆ្នាំ២០៣៨ ជាផ្លូវការ ដើម្បីជាទិសដីសម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍក្រុងព្រះសីហនុ ប្រកបដោយប្រសិទ្ធភាព ។ បើយោងតាមសេចក្តីសម្រេចលេខ ០៤៥ សសរ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ប្លង់គោលនេះនឹងជួយលើកកម្ពស់ការប្រើប្រាស់ដីក្នុងក្រុងឲ្យមានប្រសិទ្ធិភាព និងលើកកម្ពស់វិស័យទេសចរណ៍ ឧស្សាហកម្ម ព័ស្តុភារកម្ម ពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ ប្លង់គោលនេះ បានដាក់ចេញនូវផែនការអាទិភាពជាច្រើនទៀតទាក់ទងនឹងការអភិវឌ្ឍក្រុង រួមមាន៖ -ការអភិរក្ស និងការអភិវឌ្ឍតំបន់នគរូបនីយកម្ម -ការគ្រប់គ្រង និងប្រើប្រាស់ដីប្រកបដោយចីរភាព -ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធ -ការអភិវឌ្ឍសេដ្ឋកិច្ច -ការអភិវឌ្ឍសង្គមកិច្ច -ការការពារបរិស្ថាន និងការគ្រប់គ្រងសំណល់ -ការបង្ការទប់ស្កាត់គ្រោះមហន្តរាយ ប្លង់គោលប្រើប្រាស់ដីនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់៥ ឆ្នាំម្តង ក្នុងករណីចំាបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែសីហា ក៏បានបង្កើតក្រុមការងារបច្ចេកទេសថ្មីមួយក្រុម ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នៅខេត្តព្រះសីហនុឡើងវិញ។ (អានបន្ថែម) ការងារនេះ ជាផ្នែកមួយនៅក្នុងការអនុវត្ត និងពន្លឿនគម្រោងអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង។ […]

អាន​បន្ថែម

JICA ជួយរៀបចំផែនការគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញឱ្យប្រសើរឡើង

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចផ្តល់ជំនួយលើការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើង ជាមួយនឹងបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) តំណាងដោយលោកស្រី កាមេយ ហារូកុ បានចុះហត្ថលេខាកាលលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅ។ កិច្ចព្រមព្រៀងនេះគឺដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ» ដែលមានរយៈពេល ៣ឆ្នាំ និង គ្រោងនឹងចាប់ផ្តើមអនុវត្តនាដើម ឆ្នាំ២០២២ ខាងមុខនេះ។ JICA លើកឡើងថា គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាព នៃការដឹកជញ្ជូននៅទីក្រុងភ្នំពេញ តាមរយៈប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យចរាចរណ៍តាមតំបន់។

អាន​បន្ថែម

OCIC គ្រោងសាងសង់ស្ថានីយបូមទឹកសមត្ថភាព៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃនៅកោះនរា

ក្រុមហ៊ុន OCIC មានផែនការចង់វិនិយោគសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែង នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា សម្រាប់ប្រើប្រាស់លើការអភិវឌ្ឍន៍សាងសង់ជារួម។ គម្រោងសាងសង់ស្ថានីយបូមទឹកនេះ ត្រូវបានក្រុមហ៊ុន OCIC លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ។ លោក ទូច សំណាង អគ្គនាយករងនៃក្រុមហ៊ុន OCIC បានឱ្យដឹងនៅថ្ងៃពុធនេះថា គម្រោងបូមទឹកឆៅនេះគឺសម្រាប់ប្រើប្រាស់ទៅលើការងារអភិវឌ្ឍន៍របស់គម្រោងកោះនរាទាំងមូល។ លោកបន្តថា ស្ថានីយបូមទឹកនេះនឹងមានសមត្ថភាពបូមទឹកប្រមាណ ៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

អាន​បន្ថែម

រដ្ឋបាលខណ្ឌច្បារអំពៅនឹងសាងសង់ផ្លូវថ្មី ១ខ្សែ ទទឹង ៣០ម៉ែត្រក្នុងសង្កាត់ព្រែកប្រា

រដ្ឋបាលខណ្ឌច្បារអំពៅ នឹងស្ថាបនាផ្លូវថ្មី ១ ខ្សែ ដែលមានទទឹងប្រវែង ៣០ម៉ែត្រ តភ្ជាប់ចាប់ពីចុងផ្លូវបេតុងក្នុងភូមិអូរអណ្តូង១ ដល់ប្រឡាយព្រែកប្រា ក្នុងភូមិអូរអណ្តូង នៃសង្កាត់ព្រែកប្រា។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារចម្រុះរបស់រដ្ឋបាលខណ្ឌ នឹងចាប់ផ្តើមចុះបោះបង្គោលកំណត់អ័ក្សផ្លូវនៅទីតាំងជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ លើសពីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានស្នើឱ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងគម្រោងស្ថាបនានេះ ឱ្យចូលរួមសហការជាមួយក្រុមការងារក្នុងការបោះបង្គោល និងស្ម័គ្រចិត្តរុះរើរបង ដែលបានសង់លើដីចំណីផ្លូវ។ គួរបញ្ជាក់ថា គម្រោងស្ថាបនានេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់ខណ្ឌ និងប្លង់គោលប្រើប្រាស់ដីធ្លីថ្នាក់រាជធានីភ្នំពេញឆ្នាំ២០៣៥។

អាន​បន្ថែម

គម្រោងអភិវឌ្ឍកោះនរាសម្រេចបានប្រមាណ ៤៨% គ្រោងបញ្ចប់ដំណាក់កាលទី១ ឆ្នាំ២០២៣

ការដ្ឋាននៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៃគម្រោងអភិវឌ្ឍន៍ទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ នៅតែដំណើរការដោយរលូន ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី ដោយគិតត្រឹមខែកញ្ញានេះ សម្រេចបានប្រមាណ ៤៨% ហើយ ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣។ លោក ម៉ែន ប៉ូលី អ្នកគ្រប់គ្រង់ទូទៅនៃផ្នែកមួយរបស់គម្រោងអភិវឌ្ឍកោះនរា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៥ កញ្ញា នេះថា ការងារធំៗនៃគម្រោងនេះ មាន ៥ ផ្នែក ដោយផ្នែកនីមួយៗសម្រេចបានខុសៗគ្នា។ លោក បានឱ្យដឹងថា៖ «ផ្នែកទី១ គឺការសាងសង់ច្រាំងទន្លេធំដែលសម្រេចបាន ៧៨% ទី២ គឺការសាងសង់ច្រាំងទន្លេតូចសម្រេចបាន ៥០% ទី ៣ ការបូមខ្សាច់ដើម្បីចាក់បំពេញសម្រេចបាន ៨៥% ទី៤ ការដ្ឋានស្ពានភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ សម្រេចបាន ២,៥% និងទី ៥ គឺការដ្ឋានស្ពានភ្ជាប់កោះនរា ភ្ជាប់ទៅកោះពេជ្រសម្រេចបាន ២៧%»។ លោកបន្តថា៖ «ការងារទាំងអស់ធ្វើទៅដោយរលូន និងទាន់ពេលតាមផែនការ។ ការងារធ្វើច្រាំងអាចនឹងបញ្ចប់នៅឆ្នាំ ២០២២ ខណៈការៀបចំហេដ្ឋារចនាសម្ព័ន្ធជារួម ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅខែមិថុនា […]

អាន​បន្ថែម

តើការសាងសង់អគារក្នុងដីឡូតិ៍ត្រូវសល់ដីជុំវិញប៉ុន្មានម៉ែត្រ ទើបស្របតាមច្បាប់?

ម្ចាស់ដីឡូតិ៍ ឬដីទូទៅ ជាច្រើនតែងគិតថា ឱ្យតែស្ថិតនៅក្នុងព្រំដីរបស់ខ្លួន គឺអាចសង់សំណង់ពេញដីកម្រិតណាក៏បាន ប៉ុន្តែតាមច្បាប់គឺមិនត្រឹមត្រូវនោះទេ។ សម្រាប់សំណង់ខ្លះ គឺតម្រូវឱ្យសល់ដីជុំវិញសំណង់ពីព្រំដីក្នុងគម្លាតជាក់លាក់ណាមួយ។ មកស្វែងយល់ទាំងអស់គ្នា។ គ្រប់សំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ គឺត្រូវតែទុកគម្លាតពីព្រំដី ពិសេសសម្រាប់ដីឡូតិ៍ ឬដីដែលមានទីតាំងនៅក្នុងរាជធានី ក្រុង និងទីប្រជុំជន។ បើតាមអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្ម រាជធានី ខេត្ត និងទីប្រជុំជន បានកំណត់គម្លាតរវាងព្រំដី និងសំណង់អគារ ដូចខាងក្រោម៖ ១. អគារកម្ពស់ទាប ជាន់ផ្ទាល់ដី ដល់ជាន់ទី២៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ) ដោយឡែក ត្រូវទុកធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងយ៉ាងតិច ២ម៉ែត្រ។ ២. អគារកម្ពស់មធ្យម -កម្ពស់ចាប់ពីជាន់ទី៣ ដល់ជាន់ទី៨៖ ទុកធ្លាគម្លាតខាងមុខយ៉ាងតិច ៤ម៉ែត្រ (អាចត្រឹម ២ម៉ែត្រ ក្នុងករណីចាំបាច់នៃតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ)។ ដោយឡែក ធ្លាគម្លាតខាងក្រោយ និងចំហៀងសងខាងត្រូវទូកយ៉ាងតិច ២ម៉ែត្រ។ -កម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១៖ […]

អាន​បន្ថែម

ថៃសន្យាម្ដងទៀតថានឹងផ្តល់ឯកសារប្លង់បន្ថែមទាក់ទិននឹងប្រាសាទស្រដៀងអង្គរវត្ត ឆាប់ៗ

ក្រសួងវប្បធម៌នៃប្រទេសថៃ សន្យានឹងខិតខំប្រឹងប្រែងរៀបចំបញ្ជូនឯកសារពាក់ព័ន្ធនឹង ប្រាសាទស្រដៀងអង្គរវត្ត នៅខេត្តបូរីរាំរបស់ខ្លួន មកភាគីកម្ពុជាឆាប់ៗនេះ ក្រោយមានការ ស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាតាំងពីខែសីហា។ ការសន្យានេះធ្វើឡើងដោយ ឯកឧត្តម Itthiphol Kunplome រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសថៃ ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យារដ្ឋលេខាធិការក្រសួងទេសចរណ៍នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីក្រុងបាងកកប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន BTV ចុះផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា។ ក្នុងកិច្ចជំនួបនោះ ក្រសួងវប្បធម៍ប្រទេសថៃ បានសន្យាថា នឹងជួយជំរុញការរៀបចំឯកសារពាក់ព័ន្ធនឹងគម្រោង សាងសង់ប្រសាទនេះ ជូនភាគីកម្ពុជាឱ្យបានឆាប់បំផុតតាមការស្នើសុំរបស់ក្រសួងវប្បធម៌កម្ពុជា។ គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក៏គ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗផងដែរ ក្រោយកូវីដស្ងប់ស្ងាត់។ (អានបន្ថែម)

អាន​បន្ថែម

ភ្នំពេញនឹងសង់ផ្លូវថ្មី ២ ខ្សែ ភ្ជាប់ផ្លូវ ៦A ដល់មហាវិថីឈ្នះ ឈ្នះ ត្រៀមសម្រាប់កីឡាស៊ីហ្គេម

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវថ្មីចំនួន ២ខ្សែ បន្ថែមទៀត ចាប់ពីចំនុចផ្លូវជាតិលេខ៦A ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមប្រើប្រាស់សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា បច្ចុប្បន្នក្រុមការងារកំពុងពិភាក្សាលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងនៃការស្ថាបនាផ្លូវនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវទាំង២នេះនឹងត្រូវស្ថាបនាចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ឯកឧត្តមបន្តថា ផ្លូវទាំង២ខ្សែនេះ មិនត្រឹមតែជួយសម្រួលដល់ការប្រកួតកីឡាស៊ីហ្គេមប៉ុណ្ណោះទេ តែក៏នឹងជួយសម្រួលរំហូរចរាចរណ៍ផ្លូវជាតិលេខ៦ ឱ្យមានសណ្តាប់ធ្នាបថែមមួយកម្រិតទៀត៕ គួររំឭកផងដែរថា បច្ចុប្បន្នពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជាត្រៀមការប្រកួតកីឡាស៊ីហ្គេម សាងសង់រួចរាល់ ១០០% ហើយ។ (អានបន្ថែម)

អាន​បន្ថែម