ខេត្តពោធិ៍សាត់នឹងមានវារីអគ្គិសនី២បន្ថែមទៀត ខណៈវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នឹងដំណើរការឆ្នាំ ២០២៦

វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគជាង២៣០លានដុល្លារ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ហើយខេត្តអាចនឹងទទួលបានគម្រោងវារីអគ្គសនីថ្មីចំនួន ២ ផ្សេងទៀត ដើម្បី​បំពេញ​តម្រូវការរស់នៅ​របស់​​ប្រជាពលរដ្ឋ និងចូលរួម​​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់​ខេត្ត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្ត​ពោធិ៍សាត់ នៅថ្ងៃទី០៧ ខែមីនា ២០២៣។

ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្នខេត្ត​ពោធិ៍សាត់​មាន​​វារីអគ្គិសនី​ចំនួន ០២កន្លែង ក្នុងនោះ គម្រោងទី១ គឺ វារីអគ្គិសនីស្ទឹងអាតៃ ដែលស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់ (MW) ដាក់ដំណើរការកាលពីឆ្នាំ២០១៤។

គម្រោងទី២ គឺ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានអនុភាព ៨០ មេហ្កាវ៉ាត់ (MW) កំពុងដំណើរការសាងសង់ទំនប់ ហើយគ្រោងដាក់ឱ្យដំណើរការ នៅក្នុងឆ្នាំ ២០២៦។ គម្រោងនេះកសាងដោយក្រុមហ៊ុនប្រទេសកូរ៉េ ចំណាយថវិកាប្រមាណជាង ២៣១ លានដុល្លារ។ (អានបន្ថែម)

ឯកឧត្តមបន្ត សម្រាប់វារី​អគ្គិសនីនៅ​ស្ទឹងពោធិ៍សាត់នេះ​មិនត្រឹមតែផ្តល់ថាមពលអគ្គិសនី និងធនធានទឹកសម្រាប់ការប្រើប្រាស់នោះទេ ប៉ុន្តែក៏អាច​នឹង​មានការ​អភិវឌ្ឍ​ជាតំបន់ទេសចរណ៍ដ៏ប្រណីត​ ដែលមានផ្ទៃអាង ១៨៧គីឡូម៉ែត្រ និងកម្ពស់ទាប ៨០ម៉ែត្រ ខ្ពស់បំផុត ១០០ម៉ែត្រ ដែលអាចទាក់ទាញទេសចរមកកាន់ស្រុកវាលវែង និងខេត្តពោធិ៍សាត់ផងដែរ។ នាពេលខាងមុខ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី២ និងទី៣ អាចនឹងលេខចេញជារូបរាងបន្តទៀតផងដែរ ដែលគម្រោងទី២ មានទីតាំងនៅប៉ែកខាងលើនៃគម្រោងទី១ ហើយគម្រោងទី៣ មានទីតាំងនៅព្រំប្រទល់នឹងខេត្តពោធិ៍សាត់ និងកោះកុង។

ឯកឧត្តមបន្ថែម «ឆ្នាំ២០២៦​ក្នុងខែបួន នឹងបើកឱ្យប្រើប្រាស់ជាស្ថាពរ។ តាមពិតត្រូវហើយមុននឹងបន្តិច​ ប៉ុន្តែក្រុមហ៊ុនថា យ៉ាងយូរបំផុតត្រឹមខែបួន (២០២៦) ទំនប់វារីអគ្គិ​សនីស្ទឹងពោធិ៍សាត់១ នេះនឹងចាប់ផ្តើមដំណើរការហើយ។ បើមាន១ ពិតជាមាន២។ ប្រហែលនឹងមានគម្រោងមួយនៅខាងលើ ហើយទៅមុខទៀតនឹងមានគម្រោងមួយទៀតនៅជាប់ព្រំប្រទល់ខេត្តកោះកុង»។

បច្ចុប្បន្ននេះ នៅខេត្តពោធិ៍សាត់មានអនុស្ថានីយ ចំនួន៣ រួមមាន អនុស្ថានីយអូរសោម, អនុស្ថានីយពោធិ៍សាត់ និង អនុស្ថានីយស្វាយស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន Ltd. (JDI) បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងលោក ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកបណ្ឌិត Shoichi Kobayashi ដែលជាសេដ្ឋវិទូ និងជាប្រធាន JDI ។ លោកបណ្ឌិត Kobayashi ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកនេះ មានបទពិសោធន៍ច្រើនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។ លើសពីនេះ គាត់ក៏មានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនៅជាង ៣០ ប្រទេសទូទាំងពិភពលោក។ ក្នុងជំនួបនោះ លោកបណ្ឌិត Kobayashi បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទនេះ គឺដើម្បីជំរុញការវិនិយោគនៅតំបន់ជនបទរបស់កម្ពុជា ដែលអាចនាំឱ្យមានការបង្កើនផលិតភាពកសិកម្មបានមួយកម្រិតទៀត។ លោកបណ្ឌិតបានចង្អុលបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនដោយជោគជ័យ និងផ្តល់ការងារដល់កម្មករជាងកន្លះលាននាក់ឯណោះ។ បន្ថែមពីលើនេះ លោកបណ្ឌិត Kobayashi បានសម្តែងការប្តេជ្ញាចិត្តក្នុងការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ CMAC ខណៈពេលដែលក៏បានសន្យាថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសតំបន់ដែលត្រូវបានបោសសម្អាតមីន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។ លោក ហេង រតនា បានស្វាគមន៍ចំពោះចក្ខុវិស័យរបស់លោកបណ្ឌិត Kobayashi ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជនបទ […]

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

  រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។ សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។ បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុន​វិនិយោគ​ប្រមាណជាង ២៥០លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែល​បច្ចុប្បន្នក៏កំពុងដំណើររោងចក្រ​ផលិត​ស៊ីម៉ងត៍មួយកន្លែងទៀតនៅ​ក្នុង​ខេត្ត​បាត់ដំបងផងដែរ។ ​ គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED […]

គម្រោងវិនិយោគថ្មីចំនួន១៣ មានទុន$៣១៨លាន កំពុងស្នើកម្ពុជាធ្វើការវិនិយោគនៅទីតាំងសំខាន់ៗទាំងនេះ

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា អ្នកវិនិយោគមួយក្រុមបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ។ ពេលនេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុងធ្វើការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ ដែល​ជា​សញ្ញា​នៃ​ការ​ជំរុញ​សក្តានុពល​ដល់​ទិដ្ឋភាព​ឧស្សាហកម្ម​របស់​ប្រទេស​ជាតិ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចពិភាក្សានេះ ដែលផ្តោតលើការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន១២ និងគម្រោងពង្រីកបន្ថែមចំនួន១។ គួរកត់សម្គាល់ថា គម្រោងពង្រីកបន្ថែមនេះមានប្រតិបត្តិការរុករករ៉ែដែកក្នុងខេត្តកំពត។ សំណើវិនិយោគទាំងអស់ខាងលើនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧៣០០កន្លែង នៅទូទាំងវិស័យផ្សេងៗដូចជា៖ ការផលិតឧបករណ៍ហ្គេម សម្ភារៈផ្លាស្ទិច និងលោហៈ ការផ្គត់ផ្គង់សម្អាត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈផ្ទះបាយ និងគ្រឿងបង្គុំអគ្គីសនី។ល។ ក្នុងចំណោមគម្រោងទាំងអស់នេះ ឃើញថាមានគម្រោងដ៏លេចធ្លោមួយគឺការបង្កើតស្ថានីយ៍ថាមពលខ្យល់ ១៥០មេហ្គាវ៉ាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពថាមពលកកើតឡើងវិញរបស់កម្ពុជា។ គម្រោងដែលបានស្នើឡើងទាំងអស់នេះ គ្រោងបោះទីតាំងវិនិយោគនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់វិនិយោគិននៅកម្ពុជាបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស និងការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការបង្កើតការងារ។ - Video Advertisement -

៤ខែនេះ កម្ពុជាទទួលបានវិនិយោគថ្មីចំនួន ២៣១គម្រោង, ទុនសរុប $៣,៤ពាន់លាន កើន៣៤%

ត្រឹមរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងប្រភពដដែលបានបង្ហាញទៀតថា សម្រាប់ខែមេសាតែមួយ មានគម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនេះ ត្រូវបានគេរំពឹងថា នឹងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៥៩នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧គម្រោង។ បើធៀបនឹងឆ្នាំ២០២៤ ក្នុងខែដដែលនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង ៥៥០លានដុល្លារ ស្មើនឹងប្រមាណ ១៧៨%។ ជាការកត់សម្គាល់ ឃើញថាវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញទុនវិនិយោគបានរហូតដល់ ៧៦៧លានដុល្លារ តាមពីក្រោយដោយវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ៧៣លានដុល្លារ និងវិស័យទេសចរណ៍មានចំនួន ២០លានដុល្លារ។ បើក្រឡេកមើលលំហូរវិនិយោគពីបរទេស […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមកពីតៃវ៉ាន់ ចង់មកវិនិយោគលើវិស័យ១នេះនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់តៃវ៉ាន់បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនជាផ្លូវការក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យាទំនើបនៅកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក CHEN Simon ប្រធាន ADATA ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២៥។ ក្នុងកិច្ចពិភាក្សារបស់ពួកគេ លោក CHEN Simon បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន មិនត្រឹមតែការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់សហការជាមួយក្រសួង ស្ថាប័ននានារបស់កម្ពុជា ដើម្បីបង្កើនការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាទំនើបថែមទៀតផង។ ការផ្តោតជាយុទ្ធសាស្ត្រនេះ មានគោលបំណងចង់លើកកម្ពស់សមត្ថភាពរបស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យានាយុគសម័យថ្មីនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ក្រុមហ៊ុនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ខណៈសម្តេចថា ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះដែរ សម្តេច ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តភ្ជាប់ទំនាក់ទំនងជាមួយក្រសួងពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា។ គួររម្លឹកថា កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនរបស់តៃវ៉ាន់ ADATA Technology Co., Ltd ធ្លាប់បានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនម្តងរួមមកហើយ ដែលគម្រោងនោះមានតម្លៃដល់ជាង ១០០លានដុល្លារ ក្នុងការសាងសង់រោងចក្រសម្រាប់ផលិតផលអេឡិចត្រូនិកជាច្រើនប្រភេទនៅប្រទេសកម្ពុជា។ […]

ក្នុងត្រីមាសទី១-២០២៥ ចំនួនសហគ្រាសគ្រឹះស្ថាននៅកម្ពុជាបានកើនដល់ជាង ៤ម៉ឺន៥ពាន់សហគ្រាស

នៅក្នុងសញ្ញាជាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជាបានបង្ហាញថា ចំនួនសហគ្រាស និងគ្រឹះស្ថានបានកើនឡើងដល់ ៤៥.២៥៥សហគ្រាស  នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ នេះជាការឆ្លុះបញ្ចាំងពីកំណើននៃចំនួនអាជីវកម្ម ៤៥៧ ធៀបនឹងត្រីមាសមុន។ ការកើនឡើងនេះត្រូវបានបំពេញបន្ថែមដោយការកើនឡើងនៃកម្លាំងពលកម្មចំនួន ១.៨៤៦.៨៣៧នាក់ មានការកើនឡើងចំនួន ៣០.៧៩១នាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ (អានបន្ថែម) សម្តេចបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញបរិយាកាសអំណោយផលដល់កំណើនអាជីវកម្ម និងការច្នៃប្រឌិត។ សម្តេចបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់ការងារ ច្បាប់សហជីព ច្បាប់សន្តិសុខសង្គម និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមនឹងស្តង់ដារការងារអន្តរជាតិ ដើម្បីបង្កើនទិដ្ឋភាពវិជ្ជាជីវៈនៅកម្ពុជា។ នៅពេលដែលប្រទេសកម្ពុជាទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់បែបនេះ រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការជំរុញក្របខណ្ឌសេដ្ឋកិច្ចដែលរីកចម្រើន និងការពារសិទ្ធិកម្មករ ដោយចង្អុលបង្ហាញពីអនាគតដ៏ភ្លឺស្វាងសម្រាប់ទាំងសហគ្រាស និងកម្លាំងពលកម្ម។ - Video Advertisement -