ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃ៧ មិថុនា ឆ្នាំ២០២៣

 

គម្រោងផ្លូវល្បឿនលឿនទី២ តភ្ជាបរវាងទីក្រុងភ្នំពេញ​ និងក្រុងបាវិត​ក្នុងខេត្តស្វាយរៀង នឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣នេះ។ នេះបើយោងតាមឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី២១ ខែមេសា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការបើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។​

ផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដែលបានសាងសង់ផ្លូវល្បឿនលឿនដំបូងពីភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ ដែលជាផ្លូវថ្មីទាំងស្រុង។

តាមការគ្រោងទុកផ្លូវនេះនឹងចំណាយថវិកាក្នុងការសាងសង់សរុបចំនួន ១ ៦៣៨ លានដុល្លារ និងអាចបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។

ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ផ្លូវល្បឿនលឿននេះ នឹងឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង បញ្ចប់នៅក្រុងបាវិត ជាប់ព្រំដែនកម្ពុជា-វៀតណាម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]